សម្លទំពាំងឆ្អឹងជំនីជ្រូក គឺជា សម្លខ្មែរ មួយមុខនេះស្លឡើងពីសាច់ជ្រូកនិងទំពាំងហើយវាមានរសជាតិឆ្ងាញ់ពិសេសម្យ៉ាងព្រមទាំងងាយស្រួលចម្អិនទៀតផង ជាទូទៅគេនិយមប្រើទំពាំងស្រស់ក្នុងការស្លសម្លនេះ។
ទំពាំងគឺជាអាហារដែលមានប្រភព និងត្រូវបានគេបរិភោគនៅតាមបណ្តាប្រទេសអាស៊ីជាច្រើន ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំ ថ្មីៗនេះវាក៏មានតម្រូវការជាច្រើននៅបណ្តាប្រទេសលោកខាងលិចផងដែរ ។ ទំពាំងត្រូវបានគេស្គាល់ដោយសារអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនរបស់វា ។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងឆ្អឹងជំនីជ្រូក
- ទឹកចំនួន៤កែរ
- ឆ្អឹងជំនីជ្រូកកាត់ជាកង់ៗចំនួន 0.25 kg
- ទំពាំងហាន់ជាបន្ទះស្តើងៗចំនួន 0.45 kg
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់រួចំនួន១កូនចានតូច
របៀបធ្វើ
- ដាំទឹកក្នុងឆ្នាំងសម្ល
- ពេលទឹកពុះដាក់សាច់ជ្រូកនិងទំពាំងចូលហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ