Thursday , November 21 2024

សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក មានរសជាតិឆ្ងាញ់និងងាយស្រួលចំអិន វាជាមុខម្ហូបសាមញដែលប្រជាជនជាទូទៅចំអិនសម្រាប់បិរភោគប្រចាំថ្ងៃ វាមានតម្លៃថោកសមរម្យហើយមានសារៈសំខាន់សម្រាប់ទ្រទ្រង់សុខភាព។

សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

ឆៃប៉ូវគឺជាពាក្យ​កម្ចី​ពី​ប្រទេស​ចិននោះបើតាម​វចនានុក្រម​សម្តេច ជួន ណាត នាមសព្ទ «​ឆៃប៉ូវ​» ដែល​កម្ចី​ពី​ភាសា​ចិន​នេះ មានន័យថា ផ្អក​មើម​ឆៃថាវ គឺ​មើម​ឆៃថាវ ដឺ​ល​គេ​កាត់​ពុះ​ជា​បន្ទះៗ ហាលថ្ងៃ​ឲ្យ​ស្រពាប់​ប្រឡាក់​អំបិល​ទុក​យូរថ្ងៃ សម្រាប់​ប្រើ​ជា​ម្ហូបគោក​បរិភោគ​ជាមួយនឹង​បបរ​ជាដើម​។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក

  1. ឆៃប៉ូវចំនួន៦មើម
  2. ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ
  3. ខ្ទឹមបារាំងហាន់ជាដុំចំនួន១ផ្លែ
  4. ទឹកចំនួន៤កែវ
  5. ទឹកត្រីចំនួន១ស្លាបព្រា
  6. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  7. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ត្រាំឆៃប៉ូវក្នុងទឹកក្តៅល្មមហើយកត់ជាដុំតូចៗល្មម
  2. ដាក់ឆ្អឹងជំនីជ្រូក ខ្ទឹមបារាំង ឆៃប៉ូវនិងទឹកចូលក្នុងសម្លរួចស្លោរហូតដល់ឆ្អឹងជំនីឆ្អិន
  3. ថែមគ្រឿងដោយដាក់ទឹកត្រីនិងម្រេច
  4. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាជាម្ហូបដែលសាមញហើយងាយស្រួលចំអិនសម្រាប់បរិភោគជាប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រលាចសាច់ជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *