Wednesday , April 24 2024

ប័ណ្ណសារស្លាកៈ ឆៃប៉ូវ

សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក មានរសជាតិឆ្ងាញ់និងងាយស្រួលចំអិន វាជាមុខម្ហូបសាមញដែលប្រជាជនជាទូទៅចំអិនសម្រាប់បិរភោគប្រចាំថ្ងៃ វាមានតម្លៃថោកសមរម្យហើយមានសារៈសំខាន់សម្រាប់ទ្រទ្រង់សុខភាព។ ឆៃប៉ូវគឺជាពាក្យ​កម្ចី​ពី​ប្រទេស​ចិននោះបើតាម​វចនានុក្រម​សម្តេច ជួន ណាត នាមសព្ទ «​ឆៃប៉ូវ​» ដែល​កម្ចី​ពី​ភាសា​ចិន​នេះ មានន័យថា ផ្អក​មើម​ឆៃថាវ គឺ​មើម​ឆៃថាវ ដឺ​ល​គេ​កាត់​ពុះ​ជា​បន្ទះៗ ហាលថ្ងៃ​ឲ្យ​ស្រពាប់​ប្រឡាក់​អំបិល​ទុក​យូរថ្ងៃ សម្រាប់​ប្រើ​ជា​ម្ហូបគោក​បរិភោគ​ជាមួយនឹង​បបរ​ជាដើម​។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក ឆៃប៉ូវចំនួន៦មើម ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ ខ្ទឹមបារាំងហាន់ជាដុំចំនួន១ផ្លែ ទឹកចំនួន៤កែវ ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ត្រាំឆៃប៉ូវក្នុងទឹកក្តៅល្មមហើយកត់ជាដុំតូចៗល្មម ដាក់ឆ្អឹងជំនីជ្រូក ខ្ទឹមបារាំង ឆៃប៉ូវនិងទឹកចូលក្នុងសម្លរួចស្លោរហូតដល់ឆ្អឹងជំនីឆ្អិន ថែមគ្រឿងដោយដាក់ទឹកត្រីនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាជាម្ហូបដែលសាមញហើយងាយស្រួលចំអិនសម្រាប់បរិភោគជាប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រលាចសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »