សម្លការីស្វាយសាច់គោ មានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមនៅតាមជនបទហើយមិនពិបាកចម្អិននោះទេ សម្រាប់អ្នកខ្លះចូលចិត្តចម្អិនដោយប្រើសាច់ក្របីជំនួសសាច់គោ ទោះប្រើសាច់គោឬសាច់ក្របីក៏ដោយវានៅតែមានរសជាតិឆ្ងាញ់ដូចគ្នា។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីស្វាយសាច់គោ
- សាច់គោ (សាច់ភ្លៅ) កាត់ជាដុំចំនួន 0.7 kg
- ទឹកស៊ីអីវចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ម្សៅម្ទេសប៉ាប្រីកា (paprika) ចំនួន១ស្លាបព្រា
- ម្សៅការីចំនួន២ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រា
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសហាន់ចំនួន៣ក្លែប
- ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១
- ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច
- ស្លឹកក្រូចសើចចំនួន២សន្លឹក
- ខ្ទិះដូងចំនួន១កែវ
- ទឹកចំនួន៤កែវ
- ដំឡូងចិតសំបកចេញរួចកាត់ជាដុំចំនួន២
- ផ្លែត្រប់ចិតសំបកចេញហើយហាន់ជាដុំចំនួន២ផ្លែ
- ស្វាយចាស់ហាន់ជាដុំចំនួន២ផ្លែ
របៀបធ្វើ
- ដាក់សាច់គោនៅក្នុងចានជាមួយទឹកស៊ីអីវ ទឹកត្រី ស្ករ ម្សៅម្ទេសប៉ាប្រីកា (paprika) ម្សៅការី អំបិលនិងម្រេចរួចច្របល់ចូលគ្នាឱ្យស៊ប់
- កំដៅឆ្នាំងសម្ល
- ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងស្លឹកគ្រៃរួចកូរឱ្យស៊ប់
- ដាក់សាច់គោដែលប្រហាក់គ្រឿងការីហើយ ស្លឹកក្រូចសើច ខ្ទិះដូងនិងទឹករួចច្របល់ឱ្យស៊ប់បន្ទាប់ចម្អិនរហូតដល់សាច់ឆ្អិនល្អ
- ដាក់ដំឡូងនិងផ្លែត្រប់ហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ
- ដាក់ស្វាយចូលបន្ទាប់មកបន្តស្ងោរហូតដល់ទឹកពុះ
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ – ម្ហូបខ្មែរ