សម្លការីបង្គាជាមួយតៅហ៊ូ រួមផ្សំពីតៅហ៊ូខ្ទិះដូងគឺជាអាហាររបស់ប្រជាជានដែលរស់នៅក្នុងភូមិភាគឥណ្តូចិនជាពិសេសរបស់ប្រជាជនខ្មែរតែម្តង។ សម្លការីក្រហមគឺចំណាយពេលច្រើនក្នុងការរៀបចំនិងចំអិនពីព្រោះវាមានគ្រឿងច្រើនមុខ ប់ុន្តែវាមានរស់ជាតិឆ្ងាញ់ពិសេសណាស់។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីបង្គាជាមួយតៅហ៊ូ
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសចិញ្ចាំចំនួន១កូនចានតូច
- ខ្ទឹមបារាំងហាន់ជាដុំៗចំនួន១
- ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច
- ម្សៅគ្រឿងការីចំនួន១ឆុត
- ខ្ទិះដូង១កូនចានតូច
- ទឹកចំនួន២កែវ
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករ១ស្លាបព្រា
- អំបិលកន្លះស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រា
- បង្គាបកសំបករួចហើយវះសម្អាតរួចចំនួន៥ខាំ
- តៅហ៊ូកាត់ជាដុំតូចៗចំនួន៤បន្ទះ
របៀបធ្វើ
- កំដៅខ្ទះ
- នៅពេលឆ្នាំងសម្លក្តៅ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងស្លឺកគ្រៃរួចកូរឲ្យស៊ប់
- ដាក់គ្រឿងការី ខ្ទិះដូងនិងទឹករួចប្របល់ឲ្យស៊ប់
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
- ដាក់បង្គា តៅហ៊ូហើយស្ងោរហូតដល់បង្គាឆ្អិនល្អ
កត់សម្គាល់
សម្លការីជាទូទៅគេនិយមបរិភោគជាមួយគុយទាវ នំបញ្ចុក នំប៉័ងឬជាមួយបាយក៏បាន។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ