ប្រុងប្រយ័ត្ន ស្កាត់គ្រប់គ្រោះ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ប្រុងប្រយ័ត្ន ស្កាត់គ្រប់គ្រោះ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | ដើមរដូវ | ត្រូវវេលា | គ្រាភ្លៀងខ្យល់ |
| កួចច្របល់ | ខ្វល់ភ្លៀងខ្លាំង | បាំងពន្លឺ | |
| ខ្យល់បោកបក់ | ឆក់បោកបាច | សាចសូរវឺ | |
| ផ្គររន្ទឺ | ភ្លឺរន្ទាល | រាលចែងជះ ។ | |
| ២ | ចេញចរចាក | ផ្អាកសិនល្អ | សប្រយ័ត្ន |
| រង់ចាំស្ងាត់ | បាត់ខ្យល់កាច | ខ្លាចរន្ទះ | |
| ទោះបើកបរ | ចរស្ទះផ្តុំ | កុំរូតរះ | |
| ក្រែងពើបពះ | រះបុកគ្នា | គ្រាងងឹត ។ | |
| ៣ | ស្ទឹងបឹងបួ | ជួរជ្រោះជ្រង | រងរលក |
| មុនភ្លៀងមក | ជ្រកឲ្យហើយ | ត្រើយសុខពិត | |
| ប្រុងប្រយ័ត្ន | ស្កាត់គ្រប់គ្រោះ | ទោះឆ្ងាយជិត | |
| សុខមូលមិត្ត | ពិតមង្គល | យល់សិរី ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ជួយខ្លួនឯង ក្រែងខ្លួនចាស់ – កំណាព្យខ្មែរ