ទឹកជ្រលក់កាពិបង្គា គឺជា ទឹកជ្រលក់ របស់ខ្មែរជាអាហារពេញនិយមក្នុងចំណោមប្រជាជនខ្មែរមួយចំនួនធំ វាមានក្លិនខ្លាំងបន្តិចប៉ុន្តែមានរសជាតិឆ្ងាញ់ ជាទូទៅគេច្រើនពិសារសម្រាបជ្រលក់បន្លែ ផ្លែឈើ សាច់និងត្រីជាដើម។
ចំណាំ៖ កាពិធ្វើឡើងពីគីនិងអំបិលបុកលាយគ្នាផ្អាប់ទុកសម្រាប់ផ្សំអាហារដែលប្រជាជនខ្មែរពិសារតាំងពីដូនតា។ ជនជាតិខ្មែរស្ទើរតែទាំងអស់មិនថានៅជនបទឬនៅទីក្រុងនូវតែនិយមបរិភោគកាពិប្រចាំថ្ងៃជាពិសេសសម្រាប់ជ្រលក់ បន្លែនិងស្វាយជាដើម។
គ្រឿងផ្សំអាហារខ្មែរ ៖ ទឹកជ្រលក់កាពិបង្គា
- ទឹកចំនួនកន្លះកែវតូច
- ស្ករសចំនួន១ស្លាបព្រា
- ទឹកមួយកែវចំនួន ១២០មល
- ក្រូចឆ្មារ ២ផ្លែ
- ស្កស ៥ ស្លាបព្រាកាហ្វ
- រំដេង ១ជ្រុងតូច(ប៉ុនកូនដៃ) បុកអោយម៉ត់
- ខ្ទឹមសបុកអោយម៉ត់ ២កំពិសធំ
- គល់ស្លឹកគ្រៃគ្រាមហាន់រួចឬដាក់ស្លឹកគ្រៃស្រស់ហាន់រួចក៏បាន ១ចានតូច
- សណ្ដែកដីលីងតិចឬច្រើនតាមចូលចិត្ត
- ម្ទេសហាន់ដាក់តាមការចូលចិត្ត
អន្លក់កាពិ
- ស្ពៅក្តោប
- ត្រសក់
- សណ្តែកកួរ
- ការ៉ុត
- ចេកខ្ចី
- ស្វាយ
- ខ្វិត
- បន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត
របៀបធ្វើ
- លាយទឹកជាមួយស្ករក្នុងចាន រួចកូរឱ្យស៊ប់រហូតដល់រលាយអស់
- ដាក់កាពិ ខ្ទឹមស ក្រូចឆ្មានិងម្ទេសរួចកូរឱ្យស៊ប់ល្អ
- រោយម្ទេសស្រស់ហាន់រួច និងសណ្តែកដីកិនជាការស្រេច
- ចំណាំ៖ សម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករថែម សម្រាប់អ្នកចូលចិត្តប្រៃថែមកាពិឱ្យច្រើនបន្តិចទៅតាមចំណង់ចំណូលចិត្ត។
កត់សម្គាល់
មានអ្នកខ្លះចូលចិត្តជ្រលក់បន្លែស្រស់ៗជាមួយទឹកកាពីដោយផ្ទាល់។ បន្លែស្រស់ដែលគេនិយមបរិភោគរួមមាន៖ ស្ពៃចិន ស្ពៃក្រញ៉ាញ់ ជីពងទាកូន ជីរណា ម្រះ ត្រសក់និង ចេកខ្ចីនិងបន្លែផ្សេងជាច្រើនមុខផ្សេងទៀត។
អ្នកខ្លះទៀតចូលចិត្តពិសារជាមួយស្វាយ ខ្វិត ចេក និងបន្លែស្រស់ផ្សេងៗទៀតដោយជ្រលក់ផ្ទាល់ជាមួយទឹកកាពិតែម្តង។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ទឹកប្រហុក – ម្ហូបខ្មែរ