និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គូព្រេងមិនព្រាត់ ៖ ការលើកទឹកចិត្តគូស្នេហ៍ឲ្យមានក្ដីសង្ឃឹម ។
អត្ថាធិប្បាយ គូព្រេងមិនព្រាត់
ពាក្យនេះគ្រាន់តែជាពាក្យពោលលើកទឹកចិត្តដល់គូស្នេហ៍កុំឲ្យអស់សង្ឃឹម ។ ជួនកាលគេពោលលើកទឹកចិត្តអ្នកដទៃ ។ ដូចជា «នែសម្លាញ់អើយ កុំកើតទុក្ខខ្លាំងពេក ប្រសិនណាបើគេជាគូព្រេងនឹងឯង គង់តែជួបគ្នាទេ ចង់អ្នកណាមកខាឃាំងពង្រាត់បង្រាសយ៉ាងម៉េចក៏គង់តែជួបគ្នាវិញជាមិនខាន ។ ប៉ុន្តែបើជាគូកម្មវិញ ទោះជាឯងខំប្រឹងយ៉ាងណាក៏មិនជួបគ្នាដែរ» ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ – សុភាសិតខ្មែរអធិប្បាយ