Friday , March 29 2024

បើសិនមានថ្ងៃស្អែក – កំណាព្យខ្មែរ

បើសិនមានថ្ងៃស្អែក – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

បើសិនមានថ្ងៃស្អែក – កំណាព្យខ្មែរ

បើសិនមានថ្ងៃស្អែក – កំណាព្យខ្មែរ

បើសិនបងមានសល់ថ្ងៃស្អែករៀមសូមរំលែកជូនស្រស់ស្រី
នូវការថ្នាក់ថ្នមពីហឫទ័យសមចិត្តបេតីស្រស់ពំងារ។
បើសិនបងមានសល់ថ្ងៃស្អែកសូមកុំឲ្យបែកមុំសោភា
សូមយើងបានរស់នៅក្បែរគ្នាជាគូទ័យាសុខក្សេមក្សាន្ត។
បើសិនបងមានសល់ថ្ងៃស្អែករៀមបងសូមស្រែកប្រកាសថ្កាន
ថាបងស្នេហ៍អូនលុះអវសាន្តគ្មានថ្ងៃប្រែប្រាណពីពៅឡើយ។
បើសិនបងមានសល់ថ្ងៃស្អែកបងសូមរំលែកចិត្តបងហើយ
បេះដូងបងកាត់ជូនត្រាណត្រើយជាតិនេះជាតិក្រោយស្នេហ៍តែអូន៕

កំណាព្យពេញនិយមបន្ទាប់ ៖ ផ្កាដុះវាលស្រែ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *