ខ្លីសំអាង តាងប្រភព – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ខ្លីសំអាង តាងប្រភព – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | ស្តាប់សំណួរ | សួរឆ្លើយផ្លូវ | ត្រូវទំនង |
| មិនរំលង | ទងនិងផ្លែ | ហែរៀងរាប | |
| ឆ្លើយឆ្លងច្បាស់ | ចាស់លោកផ្តាំ | ចាំរបៀប | |
| ដឹងខ្ពស់ទាប | រៀបលំដាប់ | ចាប់ចាំន័យ ។ | |
| ២ | ពាក្យពីរោះ | ខ្ពស់ខ្លឹមសារ | ការទន់ភ្លន់ |
| គាប់គិតមុន | គន់ពិនិត្យ | គិតដល់វ័យ | |
| ទាំងទំនៀម | ទាមចំណេះ | ចេះចង់អ្វី | |
| ឋានស្តែងស្តី | ខ្លីសំអាង | តាងប្រភព ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ តត្រងត្រាប់ ស្តាប់ស្នេហ៍ស្និទ្ធ – កំណាព្យខ្មែរ