ក្តីគុណគាប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ក្តីគុណគាប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | កតញ្ញូ | គូរគិតគាប់ | ជាប់ចិន្តា |
| បុព្វាចារ្យ | តានិងយាយ | រាយរៀងរាប់ | |
| គ្រូគ្រប់ថ្នាក់ | តាក់តែងជួយ | ស្ទួយសាងភ័ព្វ | |
| មេកោយគាប់ | ធ្លាប់តម្រូវ | ផ្លូវការងារ ។ | |
| ២ | ពេលផឹកទឹក | នឹកភពផែន | ដែនដឹងគុណ |
| ទោះក្រោយមុន | ទុនជីវិត | ពិតគ្រប់គ្នា | |
| រីកចម្រើន | កើនបន្ត | ល្អគ្រប់គ្រា | |
| ជោគជយា | នាលោកីយ៍ | ក្តីគាប់គុណ ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ស្នេហ៍រម្លឹក នឹកគុណអ្នក – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ