កំរៀង ភ្នំព្រឹក្ស សំពៅលូន អនុស្សាវរីយ៍ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
កំរៀង ភ្នំព្រឹក្ស សំពៅលូន អនុស្សាវរីយ៍ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ស្រុកកំរៀង | នាងនួនស្រី | ដីមានជាតិ |
មិនចង់ឃ្លាត | ញាតិរាប់អាន | ឋានជាប់ដែន | |
បាត់ដំបង | ឆ្លងប៉ៃលិន | មិនបត់បែន | |
ថ្លៃម៉ឺនសែន | ដែនភ្នំព្រឹក្ស | នឹកដូនតា ។ | |
២ | ដីរ៉ែមាស | ពាសសព្វឋាន | បានតម្លៃ |
ចំណងដៃ | ថ្លៃដីជី | ទីផលា | |
សណ្តែកល្ង | គរសម្បូរ | ហូរទៅផ្សារ | |
គន់ស្នេហា | ច្បារស្តុកស្តម្ភ | សំពៅលូន ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ អនុស្សវរីយ៍ ស្រុកសាលាក្រៅ – កំណាព្យខ្មែរ