Wednesday , November 20 2024

កុំឲ្យទាស់ភ្នែកញាតិ – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

កុំឲ្យទាស់ភ្នែកញាតិ – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

ចុចស្តាប់ចម្រៀង កុំឲ្យទាស់ភ្នែកញាតិ – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

អត្ថបទ ចម្រៀងខ្មែរ ៖ កុំឲ្យទាស់ភ្នែកញាតិ

១ – អាយុដប់ប្រាំបីអឺយ ចូលវ័យក្រមុំអើយ អាយុដប់ប្រាំបីអឺយ ចូលវ័យក្រមុំ ប្រុសៗចោមរោមជិតជុំ អឺអឺយសុំក្ដីស្នេហា ប្រុសៗចោមរោមជិតជុំ អឺអឺយសុំក្ដីស្នេហា

២ – ក្រមុំនៅស្រុកស្រែអឺយ ខុសពីស្រុកផ្សារអើយ ក្រមុំនៅស្រុកស្រែអឺយ ខុសពីស្រុកផ្សារ គោរពមាតាបិតា អឺអឺយមេបាចាស់ទុំ គោរពមាតាបិតា អឺអឺយមេបាចាស់ទុំ

៣ – មិនដែលហ៊ានប្រព្រឹត្តអឺអឺយ ឲ្យខុសក្រឹត្យក្រមអើយ មិនដែលហ៊ានប្រព្រឹត្តអឺអឺយ ឲ្យខុសក្រឹត្យក្រម កុំឲ្យគេថាក្រមុំ អឺអឺយខ្វះព្រហ្មចារី កុំឲ្យគេថាក្រមុំ អឺអឺយខ្វះព្រហ្មចារី

៤ – បើសិនជាស្រលាញ់អឺអឺយ ពេញចិត្តនឹងស្រីអើយ បើសិនជាស្រលាញ់អឺអឺយ ពេញចិត្តនឹងស្រី សូមប្រុសចូលដណ្ដឹងស្ដី អឺអឺយតាមប្រពៃណីខ្មែរ សូមប្រុសចូលដណ្ដឹងស្ដី អឺអឺយតាមប្រពៃណីខ្មែរ

៥ – រូបស្រីពេលឥឡូវអឺអឺយ ស្រេចលើឪម៉ែអើយ រូបស្រីពេលឥឡូវអឺអឺយ ស្រេចលើឪម៉ែ ទោះគាត់ឲ្យទៅឆ្មាឆ្កែ អឺអឺយស្រេចតែគាត់ចុះ ទោះគាត់ឲ្យទៅឆា្មឆ្កែ អឺអឺយស្រេចតែគាត់ចុះ

៦ – ឈប់មកសុំស្នេហ៍ស្រីអឺអឺយ សូមអភ័យទោសអើយ ឈប់មកសុំស្នេហ៍ស្រីអឺអឺយ សូមអភ័យទោស ក្រែងមានគេមើលមកទាស់ អឺអឺយនាំអស់តម្លៃ ក្រែងមានគេមើលមកទាស់ អឺអឺយនាំអស់តម្លៃ

ចម្រៀងខ្មែរបន្ទាប់៖ កុំទាន់ថើបអូន – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា

អំពី រក្សា

សូមអានអត្ថបទនេះ

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត

ចុចស្តាប់ចម្រៀង កម្មកាយមិនទៀង​ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត អត្ថបទ ចម្រៀងខ្មែរ ៖​ កម្មកាយមិនទៀង ១ – អនិច្ចាកម្មកាយប្រែក្លាយមិនទៀងអើយ ជួនរាំងជួនភ្លៀងជួនថ្ងៃជួនយប់ ជួនជាខ្លួនដឹងក៏ខំប្រឹងទប់ …

Leave a Reply

Your email address will not be published. Required fields are marked *