កតញូ កតវេទី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

| កតញ្ញូ កតវេទី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | កតញ្ញូ | គូរគិតជាប់ | គាប់បវរ |
| ថ្លែងអំណរ | សរតាមពិត | ចិត្តចំណាំ | |
| បំណាច់គុណ | ទុនផ្តល់ឲ្យ | សោយផលកម្ម | |
| រៀងរាល់ឆ្នាំ | ចាំជានិច្ច | ភ្លេចរមិល ។ | |
| ២ | អនុសាសន៍ | ច្បាស់គ្រប់គ្រា | ជាទ្រព្យធន |
| រំលឹកគុណ | ទុនជាស្ពាន | គ្មានមន្ទិល | |
| ចង់ចំណាប់ | ត្រាប់ដំណើរ | ដើរកុំខ្ជិល | |
| បើសឹករឹល | វិលសំលៀង | ទៀងមុតមាំ ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ល្លង់ក្បត់ញាតិ ឃ្លាតមេបា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ