Wednesday , March 27 2024

អានច្រើនដឹងច្រើន – កំណាព្យខ្មែរ

អានច្រើនដឹងច្រើន – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

អានច្រើនដឹងច្រើន កំណាព្យខ្មែរ

អានច្រើនដឹងច្រើន – កំណាព្យខ្មែរ

មនោសញ្ចេតនាល្អអំណានបវរអក្សរសិល្ប៍
លះបង់ស្មុគស្មូរមោហោខិលរក្សាទានសីលរម្ងាប់ចិត្ត ។
អានច្រើនស្តាប់ច្រើនកើនបញ្ញាកើតច្រើនជាតាតប្រកិត
ដូចខ្លួនបានកើតតស្នេហ៍ស្និទ្ធបានអានខំខិតគំនិតជ្រៅ ។
សំណេរតាក់តែងមានសំអាងមូលដ្ឋានភស្តុតាងតោងទុកនៅ
ទុក្ខសោករោគភ័យភ្លើងសន្ធៅសំណេរជ្រាលជ្រៅដៅបង្ហាញ  ។
ហេតុផលគុណគាប់ត្រូវត្រាប់តាមវិបត្តិជាស្នាមទោសបំផ្លាញ
ដំណើរជីវិតលោកបង្ហាញទោសទណ្ឌស្មុគស្មាញត្រូវទប់ស្កាត់ ។
ដឹងគ្រប់រសជាតិក្នុងជីវិតបទពិសោធន៍ពិតជាសម្បត្តិ
ឧស្សាហ៍រៀនសូត្រប្រឹងហ្វឹកហាត់វិជ្ជាកម្ចាត់ភាពល្ងិតល្ងង់ ។

កំណាព្យពេញនិយមបន្ទាប់ ៖ គង្វាលគោ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *