Thursday , October 3 2024

អនុស្សវរីយ៍ ស្រុកសាលាក្រៅ – កំណាព្យខ្មែរ

អនុស្សវរីយ៍ ស្រុកសាលាក្រៅ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

អនុស្សវរីយ៍ ស្រុកសាលាក្រៅ – កំណាព្យខ្មែរ

អនុស្សាវរីយ៍ ស្រុកសាលាក្រៅ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ភ្នំខ្ពស់ទាបរាបល្គងល្គាយលាយព្រឹក្សា
ដីចម្ការច្បារឧទ្យានមានសម្រស់
គន់ភ្នំស្ពង់លង់រលឹកនឹកទាំងអស់
លើកសម្រស់ស្រស់ទឹកដីស្រីឆោមឆ្លៅ ។
រាប់ភ្នំរាំងទាំងធំតូចដូចសួគ៌ឋាន
ភ្នំប៉ុន្មានបានចែងចារសាលាក្រៅ
ចេញបន្តចរទាំងភ្លៀងលាងកម្ដៅ
ពពកខ្មៅក្តៅឃ្លាឃ្លាតធាតុត្រជាក់ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ប៉ៃលិនអនុស្សវរីយ៍ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *