Wednesday , November 20 2024

ប័ណ្ណសារស្លាកៈ ឆ្អឹងជំនីជ្រូក

សម្លការីឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លការីឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លការីឆ្អឹងជំនីជ្រូក ជាមួយត្រប់មូលខៀវនិងត្រប់ទ្រវែងជាមួយកូនត្រប់តូចៗគឺមុខម្ហូបរបស់ប្រជាជនខ្មែរ ដែលតែងតែនិយមចំអិននៅពេលបុណ្យទានម្តងៗឬក្នុងកម្មវិធីផ្សេងៗ វាងាយស្រួលចំអិនហើយមានរស់ជាតិពិសេស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីឆ្អឹងជំនីជ្រូក ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប ស្លឹកគ្រៃចំនួន១កូនចានតូច ខ្ទឹមបារាំងហាន់ជាដុំចំនួន១ ប៉េងប៉ោះកាត់ជាដុំៗចំនួន២ផ្លែ ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ ម្សៅការីចំនួន១ស្លាបព្រា ល្មៀតកិនម៉ត់ចំនួន១ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ ខ្ទិះដូចងចំនួន១កែវ ទឹកចំនួន២កែវ ត្រប់មូលហាន់ជាពីររួចសម្អាតចំនួន៥ផ្លែ ត្រប់វែងបកសំបកហើយកាត់ជាដំុៗចំនួន៤ផ្លែ កូនត្រប់ខៀវតូចៗចំនួន២ខាំកន្លះ ស្លឹកក្រូចសើចចំនួន៣សន្លឹក របៀបធ្វើ កំដៅឆ្នាំងសម្លរួចដាក់ប្រេងឆា ខ្ទឹមស ស្លឹកគ្រៃ ខ្ទឹមបារាំងនិងប៉េងប៉ោះរួចកូរឲ្យស៊ប់ ដាក់ឆ្អឹងជំនីជ្រូក ម្សៅការី ម្សៅល្មៀត ទឹកត្រី ស្ករ អំបិលនិងម្រេចរួចច្របល់ឲ្យស៊ប់ ដាក់ខ្ទិះដូង ទឹក ត្រប់គ្រប់មុខនិងស្លឹកក្រូចសើចរួចកូរហើយចំអិនដោយប្រើភ្លើងតិចៗរហូតដល់ឆ្អឹងជំនីជ្រូកឆ្អិនល្អ កត់សម្គាល់ សម្លការីត្រប់គេនិយមបរិភោគជាមួយបាយ នំប៉័ងឬជាមួយនំបញ្ចុក់ក៏បាន ជាទូទៅគេនិយមធ្វើសម្លក្នុងកម្មវិធីឬពិធីបុណ្យផ្សេងៗ ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីពោះគោ – ម្ហូបខ្មែរ

អានបន្ត »

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក មានរសជាតិផ្អែមបន្តិច ជូរបន្តិច ហិលបន្តិច រួមជាមួយរសជាតិសាច់ជ្រូកបន្តិចធ្វើឲ្យសម្លកាន់តែឆ្ងាញ់ពិសារ ជាពិសេសទៅទៀតវាងាយស្រួលចំអិនហើយជាទីពេញនិយមសម្រាប់ប្រជាជនទូទៅ។ ចំណាំ៖ ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសជំនួន៤ក្លែប ឆ្អឹងជំនីជ្រូកចំនួន៧កន្លះ ស្លឹកគ្រៃចំនួន២ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ម្នាស់កំប៉ុងចំនួន១កំប៉ុងឬម្នាស់ស្រស់ចំនួន១ចំហៀង ស្លឹកក្រូចសើចចំនួន២សន្លឹក ទឹកចំនួន៥កែវ ក្តាតបកសំបកហើយចិតជាកង់ៗចំនួន២ដើម សណ្តែកបណ្តុះចំនួន១កូនចាន ប៉េងប៉ោះហាន់ជាកង់ៗចំនួន១ ម្សៅស៊ុបអំពិលឬអំពិលទំុចំនួន១ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន២ស្លាបព្រា ជីម្អមនិងជីរណាចំនួន១កូនចានតូច ម្ទេសចិញ្ចាំចំនួន២ស្លាបព្រា របៀបធ្វើ កំដៅឆ្នាំងសម្លហើយដាក់ប្រេងឆានិងខ្ទឹមសចូលពេលឆ្នាំងឡើងក្តៅ បំពងខ្ទឹមសរហូតដល់ខ្ទឹមឡើងពណ៌ត្នោតរួចស្រង់ខ្ទឹមដាក់ម្ខាង ដាក់ឆ្អឹងជំនីជ្រូក ស្លឹកគ្រៃ អំបិលនិងម្រេចចូលក្នុងឆ្នាំងសម្លរួចកូរឲ្យស៊ប់ ដាក់ម្នាស់ …

អានបន្ត »

សម្លដំឡូងជ្វាលឿងឆ្អឹងជំនី – ម្ហូបខ្មែរ

សម្លដំឡូងជ្វាលឿងឆ្អឹងជំនី – ម្ហូបខ្មែរ

សម្លដំឡូងជ្វាលឿងឆ្អឹងជំនី គឺជាមុខ ម្ហូបខ្មែរ ដែលសាមញនិងងាយស្រូលចម្អិន ជាទូទៅប្រជាជនធ្វើម្ហូបមួយមុខសម្រាប់បរិភោគជាអាហារប្រចាំថ្ងៃ។ ដំឡូងជ្វា​មាន​ជីវជាតិ​ពោរពេញ​ទៅ​ដោយ​អត្ថប្រយោជន៍​ច្រើនណាស់​ បន្លែប្រភេទនេះត្រូវបានប្រជាជនដាំតាំងពីយូរលង់ណាស់មកហើយ ។ ដំឡូងជ្វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ពពួក​មើម​ដែល​មាន​សារធាតុ​ម្សៅ​ច្រើន មានគុណ​ប្រយោជន៍​ដល់​សុខភាព វាមានច្រើនពណ៌ដូចជា ស្វាយ លឿងនិងរាងក្រហម។ លើស​ពី​នេះ​ក៏​នៅ​មាន​សារធាតុ​វីតាមីន និង​រ៉ែ​ខនិជ​យ៉ាងច្រើន​ទៀត ចំណែក​បរិមាណ​ខ្លាញ់​ក៏​មាន​ចំនួន​តិច ឬ​គ្មាន​តែ​ម្តង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងជ្វាលឿងឆ្អឹងជំនី ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ ទឹកចំនួន៥កែវ ដំឡូវជ្វាពណ៌លឿងចិតសំបកចេញហើយកាត់ជាដុំចំនួន៧ខាំ បន្លែសែឡឺរី (celery) កាត់ជាកង់ៗចំនួន៣ខាំ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ឆៃប៉ូវចំនួន៦មើម ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ ខ្ទឹមបារាំងហាន់ជាដុំចំនួន១ផ្លែ ទឹកចំនួន៤កែវ ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ឆ្អឹងជំនីជ្រូកនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់សាច់ឆ្អិន ដាក់ដំឡូងជ្វា បន្លែសែឡឺរី (celery) ហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ …

អានបន្ត »

សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក មានរសជាតិឆ្ងាញ់និងងាយស្រួលចំអិន វាជាមុខម្ហូបសាមញដែលប្រជាជនជាទូទៅចំអិនសម្រាប់បិរភោគប្រចាំថ្ងៃ វាមានតម្លៃថោកសមរម្យហើយមានសារៈសំខាន់សម្រាប់ទ្រទ្រង់សុខភាព។ ឆៃប៉ូវគឺជាពាក្យ​កម្ចី​ពី​ប្រទេស​ចិននោះបើតាម​វចនានុក្រម​សម្តេច ជួន ណាត នាមសព្ទ «​ឆៃប៉ូវ​» ដែល​កម្ចី​ពី​ភាសា​ចិន​នេះ មានន័យថា ផ្អក​មើម​ឆៃថាវ គឺ​មើម​ឆៃថាវ ដឺ​ល​គេ​កាត់​ពុះ​ជា​បន្ទះៗ ហាលថ្ងៃ​ឲ្យ​ស្រពាប់​ប្រឡាក់​អំបិល​ទុក​យូរថ្ងៃ សម្រាប់​ប្រើ​ជា​ម្ហូបគោក​បរិភោគ​ជាមួយនឹង​បបរ​ជាដើម​។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក ឆៃប៉ូវចំនួន៦មើម ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ ខ្ទឹមបារាំងហាន់ជាដុំចំនួន១ផ្លែ ទឹកចំនួន៤កែវ ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ត្រាំឆៃប៉ូវក្នុងទឹកក្តៅល្មមហើយកត់ជាដុំតូចៗល្មម ដាក់ឆ្អឹងជំនីជ្រូក ខ្ទឹមបារាំង ឆៃប៉ូវនិងទឹកចូលក្នុងសម្លរួចស្លោរហូតដល់ឆ្អឹងជំនីឆ្អិន ថែមគ្រឿងដោយដាក់ទឹកត្រីនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាជាម្ហូបដែលសាមញហើយងាយស្រួលចំអិនសម្រាប់បរិភោគជាប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រលាចសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងឆ្អឹងជំនីជ្រូក គឺជា សម្លខ្មែរ មួយមុខនេះស្លឡើងពីសាច់ជ្រូកនិងទំពាំងហើយវាមានរសជាតិឆ្ងាញ់ពិសេសម្យ៉ាងព្រមទាំងងាយស្រួលចម្អិនទៀតផង ជាទូទៅគេនិយមប្រើទំពាំងស្រស់ក្នុងការស្លសម្លនេះ។ ទំពាំង​គឺជា​អាហារ​ដែល​មាន​ប្រភព និង​ត្រូវ​បាន​គេ​បរិភោគ​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​ជា​ច្រើន ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ថ្មី​ៗ​នេះ​វា​ក៏​មាន​តម្រូវការ​ជា​ច្រើន​នៅ​បណ្តា​ប្រទេស​លោក​ខាងលិច​ផង​ដែរ ។ ទំពាំង​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​របស់​វា ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងឆ្អឹងជំនីជ្រូក ទឹកចំនួន៤កែរ ឆ្អឹងជំនីជ្រូកកាត់ជាកង់ៗចំនួន 0.25 kg ទំពាំងហាន់ជាបន្ទះស្តើងៗចំនួន 0.45 kg ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចំនួន១កូនចានតូច របៀបធ្វើ ដាំទឹកក្នុងឆ្នាំងសម្ល ពេលទឹកពុះដាក់សាច់ជ្រូកនិងទំពាំងចូលហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »