Monday , March 30 2020

ប័ណ្ណសារស្លាកៈ ស្ពៃយូឆយ

សម្លស្ពៃយូឆយជាមួយបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយបង្គា គឺធ្វើពីបង្គាបំពងជាមួយស្ពៃយូឆយ (yu choy) គឺជាសម្លដ៏ពេញនិមយរបស់ប្រជាជនគ្រប់ទិសទី វាជាមុខម្ហូបដែលងាយស្រួលចំអិននិងមានលក្ខណៈសាមញ ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។​ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃយូឆយជាមួយបង្គា បង្គាបកសំបករួចហើយចិញ្ចាំឲ្យម៉ត់ចំនួន២ខាំកន្លះ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ស្ករសចំនួន១ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា បើសិនជាដាក់ប្រហុកឬផ្អក់ដាក់ទឹកត្រីតែ១ស្លាបព្រាបានហើយ ម្រេចចំនួន១កូនស្លាបព្រាតូច ទឹកចំនួន៤កែវ ស្លឹកគ្រៃចំនួន១កូនចានតូច ស្ពៃយូឆយកាត់ប្រវែងប្រហែលមួយចំអាមចំនួន៤ខាំកន្លះ ប្រហុកឬផ្អក់ចំនួន១ស្លាបព្រា (មិនបាច់ដាក់ក៏បានប្រសិនអ្នកមិនចូលចិត្ត) អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា របៀបធ្វើ នៅក្នុងកូនចាន លាយច្របល់បង្គាជាមួយស្លឹកខ្ទឹម ស្ករ ទឹកត្រីនិងម្រេចរួចទុកនៅម្ខាង ដាក់ទឹកនិងស្លឹកគ្រៃក្នុងឆ្នាំងសម្លរួចស្ងោររហូតដល់ទឹកពុះ ដាក់ស្ពៃយូឆយចូលក្នុងដែលកំពុងពុះហើយចំអិនរហូតដល់ស្ពៃយូឆយឆ្អិនល្អ ដាក់បង្គាប្រឡាក់គ្រឿងរួចចូលហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាផ្កាឈូក ដាក់ប្រហុកឬផ្អក់និងអង្ករលីងកិនម៉ត់(មិនបាច់ក៏បានប្រសិនអ្នកមិនចូលចិត្តប្រហុកឬផ្អក់ កត់សម្គាល់ ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃយូឆយជាមួយប្រហិតបង្គា – ម្ហូបខ្មែរ

អានបន្ត »

សម្លស្ពៃយូឆយជាមួយប្រហិតបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយប្រហិតបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយប្រហិតបង្គា គឺចម្អិនដោយប្រហិតសាច់បង្គាជាមួយស្ពៃយូឆយ (yu choy) ជាមួយមើមត្រាវគឺជាម្ហូបមួយមុខដែលសាមញនិងងាយស្រួលចំអិន។ ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។​ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃយូឆយជាមួយប្រហិតបង្គា បង្គាបកសំបករួចហើយវះសម្អាតហើយចំនួន៤ខាំកន្លះ អំបិលចំនួនកន្លះស្លាបព្រាតូច ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមចំនួន១កូនចានតូច មើមត្រាវកាត់ជាកង់តូចៗចំនួន១ ទឹកចំនួន៤កែវ ស្ពៃយូឆយកាត់ឫសចេញនិងកាត់ជាកង់ប្រវែងប្រហែលមួយចំអាមចំនួន៩ខាំ ស្ករចំនួនកន្លះស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា របៀបធ្វើ នៅក្នុងកូនចាន ដាក់បង្គាកិនម៉ត់ជាមួយអំបិល ម្រេចនិងស្លឹកខ្ទឹមច្របល់ចូលគ្នាឲ្យស៊ប់ ជាទូទៅគេនិយមប្រើដៃដើម្បីច្របាច់ធ្វើជាដំុប្រហិត នៅពេលធ្វើជាប្រហិតរួចរាល់ហើយយកទុកនៅម្ខាង ដាក់មើមត្រាវនិងទឹកចូលក្នុងសម្លហើយចំអិនរហូតដល់មើមត្រាវផុយឆ្អិនល្អ ដាក់ប្រហិតបង្គាចូលទៅក្នុងឆ្នាំងសម្លជាមួយស្ពៃយូឆយហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាផ្កាឈូក ថែមគ្រឿងដោយដាក់ស្ករនិងទឹកត្រី ដាក់ស្លឹកខ្ទឹមជាករស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លននោងជាមួយបង្គា – ម្ហូបខ្មែរ

អានបន្ត »

សម្លស្ពៃយូឆយសាច់មាន់ – ម្ហូបខ្មែរ

សម្លស្ពៃយូឆយសាច់មាន់ – ម្ហូបខ្មែរ

សម្លស្ពៃយូឆយសាច់មាន់ គឺជាមុខ ម្ហូបខ្មែរ មួយមុខដែលងាយស្រួលក្នុងការចម្អិនហើយមានភាពសាមញដែលប្រជាជនចូលចិត្តចម្អិនដើម្បីជាអាហារប្រចាំថ្ងៃ មិនត្រឹមតែប៉ុណ្ណោះវាមានរសជាតិឆ្ងាញ់។ ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។​ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃយូឆយសាច់មាន់ ទឹកចំនួន៤កែវ សាច់មាន់កាត់ជាដុំចំនួន 0.5 kg ស្ពៃយូឆយ (Yuchoy) កាត់ប្រវែងជាកង់ៗចំនួន 1 kg ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហានចំនួន១កូនចានតូច របៀបធ្វើ ដាក់ទឹកក្នុងឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ ដាក់សាច់មាន់ចូលទៅក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ ដាក់ស្ពៃយូឆយចូល ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លតៅហ៊ូសាច់មាន់ – ម្ហូបខ្មែរ

អានបន្ត »