Wednesday , October 30 2024

ប័ណ្ណសារស្លាកៈ បន្លែ

សម្លបន្លែប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ

សម្លបន្លែប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ

សម្លបន្លែប្រហិតសាច់ជ្រូក ហ្ហុង​ ដំឡូងនិងការ៉ុតមានរសជាតិឆ្ងាញ់ពិសេសទោះជាបរិភោគជាមួយបាយឬនំប៉័ងក៏ដោយ លើសពីនេះវាមានសារធាតុសំខាន់ៗជាច្រើនសំរាប់ទ្រទ្រង់រាងកាយហើយងាយស្រួលចម្អិនទៀតផង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លបន្លែប្រហិតសាច់ជ្រូក សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១កូនស្លាបព្រាតូច ម្រេចចំនួន១ស្លាបព្រាកាហ្វេ ខ្ទឹមបារាំងហាន់ជាដុំចំនួនកន្លះផ្លែ ទឹកចំនួន៥កែវ ការ៉ុតកាត់ជាដុំចំនួន១ផ្លែ ដំឡូងបកសំបករួចហាន់ជាដុំចំនួន២ផ្លែ ល្ហុងធំល្មមចិតសំបកចេញរួចកាត់ជាដុំចំនួនកន្លះផ្លែ ស្ពៃសែឡឺរីហាន់រួចចំនួន១បាច់ ដុំស៊ុបខ្នរមាន់ចំនួន១ដុំ អំបិលចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ក្នុងកូនចានតូច លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងរួចលុញធ្វើជាដុំប្រហិតតូចៗ ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ ដាក់ប្រហិត ការ៉ុត ដំឡូង ល្ហុង ស្ពៃសែឡឺរី (celery) និងដុំស៊ុបខ្នរមាន់ចូលក្នុងដែលកំពុងពុះ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លប្រហិតសាច់ជ្រូកបន្លែនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លសាច់ជ្រូកបន្លែ – ម្ហូបខ្មែរ

អានបន្ត »

សម្លសាច់ជ្រូកបន្លែ – ម្ហូបខ្មែរ

សម្លសាច់ជ្រូកបន្លែ – ម្ហូបខ្មែរ

សម្លសាច់ជ្រូកបន្លែ គ្រប់មុខងាយស្រួលចម្អិននិងមានរសជាតិឆ្ងាញ់ពិសេសហើយថែមទាំងសំបូរទៅដោយសារជាតិចិញ្ចឹមរាងកាយ។​ ប្រជាជនខ្មែរចូលម្ហូបសម្លណាស់ ជាទូទៅប្រជាជនខ្មែរតែងបរិភោគសម្លជាមួយបាយជាប្រចាំថ្ងៃ ហេតុនេះហើយបានជាម្ហូបអាហាររបស់ខ្មែរសំបូរម្ហូបសម្លណាស់។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លសាច់ជ្រូកបន្លែ សាច់ជ្រូកកាត់ជាដុំចំនួន 0.25 kg ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១ផ្លែ ការ៉ុតចិតសំបករួចកាត់ជាដុំចំនួន១មើម ទឹកចំនួន៤កែវ ផ្លែស៊ូចិតសំបករួចកាត់ជាដុំចំនួន១ផ្លែ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ជីចំរុះចំនួន១កូនចានតូច របៀបធ្វើ ដាក់សាច់ ខ្ទឹមបារាំង ការ៉ុតនិងទឹកចូលក្នុងសម្លហើយស្ងោរហូតដល់សាច់ឆ្អិនល្អ ដាក់ផ្លែស៊ូរួចចម្អិនរហូតដល់ផ្លែស៊ូទន់ឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ជីចូលជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លសាច់ជ្រូកបន្លែនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លដំឡូងសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

អានបន្ត »

សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

សម្លបន្លែសាច់គោ ជាមួយដំឡូង ឆៃថាវនិងស្ពៃក្តោបមានរសជាតិឆ្ងាញ់ពិសេសហើយងាយស្រួលចម្អិនដែលប្រជាជនខ្មែរនិយមចម្អិនបរិភោគជាអាហារប្រចាំថ្ងៃ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លបន្លែសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg ទឹកស៊ីអីវចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្ទេសហាន់ចំនួន៣ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត ម្រេចចំនួន១ស្លាបព្រាកាហ្វេ ទឹកចំនួន៥កែវ ទឹកប៉េងប៉ោះចំនួន១ស្លាបព្រា ស្ពៃសែឡឺរីហាន់ជាកង់ចំនួន១បាច់ ដំឡូងសឬក្រហមចិតសំបកហើកាត់ជាដុំចំនួន២ផ្លែ កូនការ៉ុតចំនួនចិតសំបករួចចំនួន១កូនចាន ឆៃថាវចិតសំបករួចហើយកាត់ជាដុំចំនួន១ ស្ពៃក្តោបកាត់ជាដុំចំនួន៤ចានតូច ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោរួចច្របល់ឱ្យល្អ ដាក់ទឹកស៊ីអីវ អំបិល ម្ទេសនិងម្រេច ដាក់ទឹក ទឹកប៉េងប៉ោះនិងស្ពៃសែឡឺរីរួចចម្អិនរហូតដល់សាច់គោឆ្អិនល្អ ដាក់ដំឡូង ការ៉ុតនិងឆៃថាហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ ដាក់ស្ពៃក្តោបរួចបន្តចំអិនរហូតដល់ស្ពៃក្តោបឆ្អិនល្អ ថែមគ្រឿងដោយដាក់ ទឹកត្រីនិងស្ករជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយក្តៅ វាជាមុខម្ហូបដែលប្រជាជននៅជនបទចូលចិត្តបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរផ្លែស្ពឺសាច់គោ – ម្ហូបខ្មែរ

អានបន្ត »

ខត្រីជាមួយបន្លែ – ម្ហូបខ្មែរ

ខត្រីជាមួយបន្លែ – ម្ហូបខ្មែរ

ខត្រីជាមួយបន្លែ មានរសជាតិហិលជាមួយ ពោតបារាំង សណ្តែកកួរ សាច់ជ្រូកបីជាន់ ការ៉ុតនិងប៉េងប៉ោះគឺជា អាហារខ្មែរ ដ៏ពេញនិយមមួយមុខរបស់ ជនជាតិខ្មែរ ដែលរស់នៅក្នុងប្រទេសកម្ពុជា។​ ជាទូទៅប្រជាជនខ្មែរនិយមធ្វើម្ហូបខត្រីជាមួយ ត្រីអណ្តែង ត្រីផ្ទក់ ឬក៏ត្រីដែលមិនសូវមានឆ្អឹង។ គ្រឿងផ្សំអាហារខ្មែរ ៖ ខត្រីជាមួយបន្លែ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំរួមចំនួន២ក្លែប ខ្លឹមបារាំងហាន់រួច១មើម ប៉េងប៉ោះហាន់ជាបន្ទះចំនួន១ សណ្តែកកួរហាន់ជាកង់ចំនួន១ខាំកន្លះ ឆៃថាវចិតសំបករួចនិងនិងហាន់ជាដំុចំនួន១ ការ៉ុតចិតសំបកចេញនិងហាន់ជាដុំចំនួន១ ស្លឹកក្រូចសើចចំនួន២សន្លឹក ទឹក៤កែវ បន្ទះត្រីអណ្តែងចំនួន៥ខាំ ម្ទេសចិញ្ចាំចំនួន៣ឬដាក់តាមតំរូវការ ពោតបារាំងចំនួន២ខាំកន្លះ ទឹកត្រីចំនួន២ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច របៀបធ្វើ កំដៅឆ្នាំងឲ្យក្តៅ នៅពេលឆ្នាំងក្តៅហើយ ដាក់ប្រេងឆា ស្លឹកខ្ទឹម ខ្ទឹមបារាំងនិងប៉េងប៉ោះឆាឲ្យឆ្អិនល្មម បន្ទាប់មកដាក់សណ្តែកកួរ សាច់ជ្រូកបីជាន់ ការ៉ុត និងស្លឹកក្រូចសើចឆាត្រលប់វាឲ្យស៊ប់ល្អ ចាក់ទឹក ដាក់ត្រី ម្ទេសនិងពោតបារាំងហើយចំហុយរហូតត្រីឆ្អិនផុយល្អ ថែមរសជាតិដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច កត់សម្គាល់ …

អានបន្ត »