Tuesday , December 10 2024

ប័ណ្ណសារស្លាកៈ ត្រកួន

សម្លម្ជូរត្រកួនសាច់មាន់ – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនសាច់មាន់ – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនសាច់មាន់ គឹជាមុខ ម្ហូបខ្មែរ ដ៏សាមញមួយមុខដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ នៅតាមជនបទប្រជាជនចូលចិត្តចម្អិនមុខម្ហូបនេះជាមួយត្រី កង្កែប អន្ទង់ អណ្តើកនិងខ្បងទៅតាមចំណង់ចំណូលចិត្ត។ ត្រកួន គឺជា​បន្លែ​ពេញនិយម​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​យើង​យកមក​ចម្អិន​ជា​ម្ហូបអាហារ​ជាច្រើន​មុខ ហើយក្រៅពីជា​បន្លែ​ហើយ​នោះ ត្រកួន​ក៏​ជា​ឱសថ​បុរាណ​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​ជំងឺ​បានជា​ច្រើន​មុខ ដែល​យើង​មិន​ធ្លាប់​បានដឹង​ពីមុនមក។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនសាច់មាន់ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់រួចចំនួន៤ក្លែប ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច សាច់មាន់កាត់ជាដុំតូចៗចំនួន១ចំហៀង អំបិលចំនួន១ស្លាបព្រាកាហ្វេ ទឹកចំនួន៦កែវ ទឹកអំពិលទុំចំនួន២ស្លាបព្រាឬដុំស៊ុបខ្នររសជាតិអំពិលចំនួន១ដុំ ស្ករចំនួន១ស្លាបព្រា ​ទឹកត្រីចំនួន២ស្លាបព្រា ត្រកួនកាត់ប្រវែងប្រហែលមួយចំអាមចំនួន 0.5 kg ស្លឹកខ្ទឹមហាន់ចំនួនមួយកូនចានតូច ម្ទេសហាន់ចំនួនមួយកូនចានឬដាក់តាមចំណង់ចំណូលចិត្ត ជីហាន់និងជីម្អមចំនួន១កូនចានតូច របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសចូល បំពងខ្ទឹមសរហូតដល់ខ្ទឹមប្រែពណ៌ត្នោតបន្ទាប់មកដួសខ្ទឹមបំពងដាក់ចានរួចទុកនៅម្ខាង ដាក់ស្លឺកគ្រៃ សាច់មាន់និងអំបិលចូលទៅក្នុងឆ្នាំងសម្លជាមួយនិងខ្ទឹមបំពងរួចហើយបំពងរហូតដល់សាច់មាន់ប្រែពណ៌ទៅជាពណ៌ត្នោតខ្ចី ចាក់ទឹកចូលនិងចម្អិនរហូតដល់សាច់មាន់ឆ្អិនល្អ ថែមគ្រឿងដោយដាក់អំពិលទុំ ស្ករនិងទឹកត្រី ដាក់ត្រកួនចូលហើយកូររហូតឱ្យស៊ប់ល្អបន្ទាប់ស្ងោរហូតដល់ទឹកពុះម្តងទៀត ដាក់ស្លឹកខ្ទឹម ជី ខ្ទឹមបំពងនិងម្ទេសចូល កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្នាស់កន្ទុយគោ – …

អានបន្ត »

សម្លម្ជូរត្រកួនសាច់គោ – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនសាច់គោ – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនសាច់គោ គឺជា ម្ហូបខ្មែរ ពិសេសដែលប្រជាជនខ្មែរតាមជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ វាមានរសជាតិផ្អែមបន្តិច ជូរបន្តិចនិងហិរបន្តិច សម្រាប់អ្នកចូលចិត្តប្រហុកអាចដាក់តាមការចូលចិត្តបាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនសាច់គោ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចំនួន៣ក្លែប ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច សាច់គោហាន់ជាបន្ទះចំនួន 0.25 kg អំបិលចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រា ទឹកចំនួន៤កែវ ស្លឹកក្រូចសើចចំនួន២សន្លឹក ត្រកួនកាត់ប្រវែងប្រហែលមួយថ្នាំងដៃចំនួន១បាច់ ទឹកអំពិលទុំចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ជីនិងម្អមហាន់ចំនួន១កូនចាន ម្ទេសហាន់ចំនួន៤ផ្លែឬអាចដាក់តាមចំណង់ចំណូលចិត្ត ប្រហុកចំនួន១ស្លាបព្រា របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមសនិងស្លឹកគ្រៃហើយច្របល់ឱ្យល្អ ដាក់សាច់គោ អំបិលនិងស្ករហើយកូរឱ្យល្អ ដាក់ទឹកនិងស្លឹកក្រូចសើចហើយចម្អិនរហូតដល់ទឹកពុះ ដាក់ត្រកួនចូលទៅក្នុងទឹកកំពុងពុះ ថែមគ្រឿងដោយដាក់ទឹកត្រី ទឹកអំពិលទុំនិង​ប្រហុករួចកូរឱ្យស៊ប់ ដាក់ជីនិងម្ទេសចូល ស្រង់យកស្លឹកក្រូចសើចចេញជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

អានបន្ត »

សម្លម្ជូរត្រកួនជាមួយត្រី – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនជាមួយត្រី – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនជាមួយត្រី គឺជា ម្ហូបខ្មែរ មានរសជាតិ ផ្អែម ជូរ ហិរផ្សំជាមួយត្រកួននិងត្រី សម្លដ៏ឆ្ងាញ់ពិសារនេះងាយស្រួលចំអិននិងជាទីពេញនិយមរបស់ប្រជាជនខ្មែរ។ ចំណាំ៖ ត្រកួន គឺជា​បន្លែ​ពេញនិយម​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​យើង​យកមក​ចម្អិន​ជា​ម្ហូបអាហារ​ជាច្រើន​មុខ ហើយក្រៅពីជា​បន្លែ​ហើយ​នោះ ត្រកួន​ក៏​ជា​ឱសថ​បុរាណ​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​ជំងឺ​បានជា​ច្រើន​មុខផងដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនជាមួយត្រី ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចំនួន២ក្លែប ស្លឹកគ្រៃស្រស់ឬគ្រាមហាន់រួចចំនួនកន្លះចានតូច ទឹកចំនួន៤កែវ ត្រីអណ្តែងឬត្រីបាសា (Basa) ចំនួន១គីឡួលាងសម្អាតហើយកាត់ជាកង់ៗ ត្រកួនកាត់ជាកង់ៗចំនួន៧ខាំ ទឹកត្រីចំនួន២ស្លាបព្រា ស្ករសចំនួន២ស្លាបព្រា ម្សៅស៊ុបអំពិលចំនួន១ស្លាបព្រាឬប្រើអំពិលទំុក៏បាន ជីគ្រប់មុខហាន់រួចចំនួនមួយកូនចាន​​ (ជីម៉ាអម ជីរណា ជីអង្កាម) ចំនួនមួយកូនចានតូច ម្ទេសហាន់ដាក់តាមចំណង់ចំណូលចិត្ត របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរហូតប្រែពណ៍ត្នោតប៉ុន្តែមិនត្រូវឲ្យខ្លោច រួចដួសដាក់ចានហើយទុកនៅម្ខាង។ ដាក់ស្លឹកគ្រៃចូលចំនួនពីរបីនាទីរួចដាក់ទឹកចូលហើយដាំរហូតដល់ទឹកពុះ ដាក់ត្រីចូលទៅក្នុងទឹកក្តៅហើយស្ងោររហូតដល់ត្រីឆ្អិនបន្ទាប់មកដាក់ត្រកួនចូល ថែមរសជាតិដោយដាក់ម្សៅស៊ុបអំពិល ទឹកត្រី ស្ករស រួចកូរឲ្យស៊ប់ រួយស្លឹកខ្ទឹម ជីម៉ាអម និងម្ទេស ខ្ទឹមបំពងជាការស្រេច កត់សម្គាល់ …

អានបន្ត »