Wednesday , October 2 2024

ស្រីស្រស់បុរសល្អ – កំណាព្យខ្មែរ

ស្រីស្រស់បុរសល្អ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ស្រីស្រស់បុរសល្អ – កំណាព្យខ្មែរ

ស្រីស្រស់បុរសល្អ – កំណាព្យខ្មែរ

ស្រស់បញ្ចពិធកល្យាណីលម្អស្រស់ស្រីមានប្រាំយ៉ាង
កុសលកំណើតបានកសាងល្អវ័យសម្អាងដូចគេច្នៃ ។
លម្អសព្វទាំងកេសាសក់រលូនមិនតក់គ្រប់សរសៃ
លម្អធ្មេញសដូចពេជ្រច្នៃលម្អរាល់ថ្ងៃបបូរមាត់ ។
កាយវាចាចិត្តល្អសោភាចង់ជួបពុំងាមិនប្រែព្រាត់
ការងារតូចធំមិនភ្លាំងភ្លាត់ជំនាញចេះស្ទាត់បញ្ញាខ្ពស់ ។
បុរសឃើញគិតចិត្តគួចស្នេហ៍ល្អរាល់ថ្ងៃខែចង់រួមរស់
ប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ថ្កើងស័ក្តិមានយសខ្ពស់ថ្លាថ្លៃ ។
ហាត់ពត់លត់ដំកាយវាចាអប់រំចិន្តារៀនកែខៃ
ប្រឹងប្រែងធ្វើការទាំងយប់ថ្ងៃទ្រព្យបានចូលដៃគ្រងរក្សា ។
ញាតិមិត្តកល្យាណបានរាប់រកពឹងពាក់ទៅមកគ្រប់ទិសា
ក្រមច្បាប់គោរពគ្រប់អាត្មារស់សោយសុខាបុរសល្អ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ឧត្តមភរិយា – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *