Wednesday , March 27 2024

ស្និទ្ធថ្នមស្នេហ៍ ថែលុះក្ស័យ – កំណាព្យខ្មែរ

ស្និទ្ធថ្នមស្នេហ៍ ថែលុះក្ស័យ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ស្និទ្ធថ្នមស្នេហ៍ ថែលុះក្ស័យ - កំណាព្យខ្មែរ

ស្និទ្ធថ្នមស្នេហ៍ ថែលុះក្ស័យ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

បាត់ដំបងប៉ងជួបទៀតឆ្លៀតជួបស្នេហ៍
ស្ទឹងសង្កែថែសម្រស់ស្រស់ពិសី
វត្តតាមិមផ្ទឹមពុំបានឋានលោកីយ៍
សម្រស់ថ្មីស្រីវរលក្ខណ៍ទាក់ជាប់ចិត្ត ។
ក្រូចផ្អែមឆ្ងាញ់ចាញ់សម្តីស្រីពីរោះ
កាយកបខ្ពស់យសបវរសរស្នេហ៍ស្និទ្ធ
សែនស្រឡាញ់ចាញ់សម្រស់ស្មោះអាណិត
ចង់កៀកកិតស្និទ្ធថ្នមស្នេហ៍ថែលុះក្ស័យ ។

កំណាព្យពេញនិយមបន្ទាប់ ៖ អាល័យស្នេហ៌ស្រុកម៉ាឡៃ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *