Thursday , March 28 2024

ស៊ុត សាច់ បន្លែ ផ្លែឈើ រលួយ – កំណាព្យខ្មែរ

ស៊ុត សាច់ បន្លែ ផ្លែឈើ រលួយ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ស៊ុត សាច់ បន្លែ ផ្លែឈើ រលួយ - កំណាព្យខ្មែរ

ស៊ុត សាច់ បន្លែ ផ្លែឈើ រលួយ – កំណាព្យខ្មែរ

អាហារផ្អូមជូរផុតកាលប្រើយូរគ្មានអនាម័យ
កុំបរិភោគកើតរោគចង្រៃចៀសរោគខ្សោយក្ស័យ
ដាក់ធុងសំរាម ។
ស៊ុតសាច់បន្លែផ្លែឈើជាំប៉ែរុយរោមដិតដាម
រលួយច្របល់បន្សល់រោគតាមពុកម៉ែយើងហាម
កុំបរិភោគ ។
ផ្អូមមុខក្រញូវក្រគ្រប់រដូវរស់រងទុក្ខរោគ
ក្រញាតិឆ្ងាយជិតក្រមិត្តក្នុងលោករស់គ្មានជ័យជោគ
អាប់អន់រាល់ថ្ងៃ  ។
ក្រញូវគេស្អប់មិនចង់ប្រសព្វទោះជួបមិនថ្លៃ
អាហារខូចខុសផ្អូមចុះតម្លៃខ្វះគ្រប់វិស័យ
ខូចទាំងសុខភាព ។  ។

កំណាព្យពេញនិយមបន្ទាប់ ៖

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *