Thursday , February 29 2024

សំណើជណ្តើរយន្ត – កំណាព្យខ្មែរ

សំណើជណ្តើរយន្ត – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

សំណើជណ្តើរយន្ត – កំណាព្យខ្មែរ

សំណើជណ្តើរយន្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ជណ្តើរយន្តធ្ងន់ហួសហេតុឆ្អែតទំនួល
ជួយសម្រួលស្រួលគ្រប់គ្នាគ្រាឡើងចុះ
ល្មើសកន្លងហ្មងចិត្តទើសលើសចំណុះ
ចរឡើងចុះស្រុះស្រួលចិត្តឥតអល់អែក ។
គួរគិតឯងក្រែងដល់គេទ្វេដល់ខ្ញុំ
ខុសគួរកុំសុំមើលផ្លូវត្រូវចំណែក
ទិសឡើងចុះខុសច្រើនដងហ្មងដល់ស្អែក
ខ្ញុំសូមស្រែកផ្នែកឡើងចុះខុសខូចខាត ។

កំណាព្យពេញនិយមបន្ទាប់ ៖ ថ្មីជានិច្ច – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *