Thursday , February 29 2024

សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

សម្លស្លឹកម៉ាឡាបាសាច់ជ្រូក ចិញ្ចាំត្រូវបានពេញនិយមសម្រាប់ប្រជាជនមិននៅតាមជនបទឬទីក្រុងទេ វាសំបូរដោយជីវជាតិនិងវិតាមីនជាច្រើនមុខសម្រាប់ទ្រទ្រង់រាងកាយ ជាពិសេសទៅទៀតវាមានរសជាតិឆ្ងាញ់និងងាយស្រួលចម្អិន។

សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្លឹកម៉ាឡាបាសាច់ជ្រូក

  1. សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
  2. ទឹកត្រីចំនួន១ស្លាបព្រា
  3. ស្ករចំនួន១ស្លាបព្រាកាហ្វេ
  4. ម្រេចចំនួន១សា្លបព្រាកាហ្វេ
  5. ស្លឹកខ្ទឹមចំនួនហាន់រួចចំនួន១កូនចានតូច
  6. ទឹកចំនួន៤កែវ
  7. ដំឡូងចិតសំបកចេញរួចកាត់ជាដុំចំនួន២
  8. ស្លឹកម៉ាឡាបា (malabar spinach) ចំនួន 0.9 kg
  9. អំបិលចំនួន១ស្លាបព្រាកាហ្វេ

របៀបធ្វើ

  1. ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំនិងទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងរួចលើកទុកម្ខាង
  2. ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយចម្អិនរហូតដល់ទឹកពុះ
  3. យកស្លាបព្រាមកពូតសាច់ជ្រូកចិញ្ចាំដើម្បីធើ្វប្រហិត បន្ទាប់មកដាក់ចូលឆ្នាំងដែលទឹកកំពុងពុះ បន្តធ្វើរហូតដល់ទាល់តែអស់សាច់ចិញ្ចាំ
  4. ដាក់ដំឡូងចូលហើយស្ងោរហូតដល់ដំឡូងឆ្អិនល្អ
  5. ដាក់ស្លឹក ម៉ាឡាបា (malabar spinach) ចូលរួចកូរឱ្យស៊ប់ហើយបន្តស្ងោរហូតដល់ទឹកពុះម្តងទៀត
  6. ថែមគ្រឿងដោយដាក់ទឹកត្រីនិងអំបិល
  7. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *