Wednesday , April 17 2024

សម្លស្ពៃក្តោបជើងជ្រូក – ម្ហូបខ្មែរ

សម្លស្ពៃក្តោបជើងជ្រូក មានភាពសាមញ ងាយស្រួលចម្អិននិងរសជាតិពិសេស​ដែលប្រជាជនខ្មែរ មិនថានៅតាមជនបទឬទីប្រជុំជនទេតែងតែនិយមបរិភោគ។

សម្លស្ពៃក្តោបជើងជ្រូក – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃក្តោបជើងជ្រូក

  1. ជើងជ្រូកកាត់ជាដុំៗចំនួន 0.9kg
  2. ខ្ទឹមបារាំងហាន់ជាកង់ៗចំនួនកន្លះផ្លែ
  3. ទឹកចំនួន៦កែវ
  4. ស្ពៃក្តោបចំនួន១ចំហៀងកាត់ជាដុំរួចលាងទឹកឲ្យស្អាត
  5. ទឹកត្រីចំនួន២ស្លាបព្រា
  6. ស្ករចំនួន១ស្លាបព្រា
  7.  អំបិលចំនួន១កូនស្លាបព្រាកាហ្វេ
  8. ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ
  9. ស្លឹកខ្ទឹមនិងជីហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ជើងជ្រូក ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ជើងជ្រូកឆ្អិនល្អ
  2. ដាក់ស្ពៃក្តោបរួចចម្អិនរហូតដល់ស្ពៃក្តោបឆ្អិន
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  4. ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លជើងជ្រូកនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លជើងជ្រូកផ្សិតចំបើង – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *