Friday , May 29 2020

សម្លម្ជូរម្នាស់ជាមួយបង្គា – ម្ហូបខ្មែរ

សម្លម្ជូរម្នាស់ជាមួយបង្គា មានរសជាតិ ផ្អែម ជូរ ហិរនិងទឹកសម្លមានរសជាតិបង្គាឆ្ងាញ់ពិសារម៉្យាងដែលប្រជាជនកម្ពុជាស្ទើរគ្រប់តំបន់និយមបរិភោគតាមគ្រួសារនិមួយៗ ពេលអ្នកចំអិនសម្លមួយមុខនេះ ចំណុចសំខាន់បំផុតនៅពេលភ្លក់រសជាតិម្តងៗ អ្នកត្រូវប្រើមាត់ដោយផ្ទាល់​ ប្រសិនបើអ្នកចូលចិត្តផ្អែមអ្នកត្រូវដាក់ស្ករថែមហើយប្រសិនជាអ្នកចូលចិត្តជូរអ្នកអាចដាក់ម្សៅអំបិលថែមឬដាក់អំបិលទុំក៏បាន។

សម្លម្ជូរម្នាស់ជាមួយបង្គា – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរម្នាស់ជាមួយបង្គា

  1. ប្រេងឆាចំនួន១ស្លាបព្រា
  2. ខ្ទឹមសហាន់រួចចំនួន២ក្លែប
  3. ទឹកចំនួន៤កែវ
  4. ម្នាស់ចំនួន១ចំហៀងឬម្នាស់កំប៉ុងក៏បាន
  5. ម្សៅស៊ុបអំពិលចំនួនកន្លះដុំឬដាក់តាមចំណង់ចំណូលចិត្ត
  6. ស្ករចំនួន២ស្លាបព្រា
  7. ទឹកត្រីចំនួន២ស្លាបព្រា
  8. បង្គាបកសំបករួចនិងវះសម្អាតរួចចំនួន២ខាំកន្លះ
  9. មើមស្ពៃ (Asian rhubarb) បកសំបករួចហាន់ជាដុំចំនួន២បាច់
  10. ប៉េងប៉ោះចំនួន១​ ហាន់ជាបន្ទះៗ
  11. សណ្តែកបណ្តុះចំនួន១កូនចាន
  12. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចាន
  13. ម្អម ជី ដែលហាន់រួចចំនួន១កូនចានតូច
  14. ម្ទេសចំនួន២ផ្លែ

របៀបធ្វើ

  1. កំដៅកូនឆ្នាំងខ្ទះនៅលើចង្ក្រាននៅពេលខ្ទះក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសចូលរួចបំពងរហូតដល់វាឡើងពណ៍ត្នោតហើយដួសឡើងដាក់ម្ខាង។
  2. ដាក់ទឹកនិងម្នាស់ចូលក្នុងកូនឆ្នាំងរួចស្ងោរហូតដល់ទឹកពុះ
  3. ថែមគ្រឿងដោយដាក់ម្សៅអំពិលជូរឬដាក់អំពិលទុំ ស្ករនិងទឹកត្រី
  4. ដាក់បង្គានិងមើមបន្លែ (Asian rhubarb) ចូលទៅក្នុងទឹកសម្លហើយកូរឲ្យស៊ុបរួចស្ងោរហូតដល់ទឹកពុះ
  5. ដាក់ប៉េងប៉ោះនិងសណ្តែកបណ្តុះរួចច្របល់ឲ្យស៊ប់
  6. ដាក់ស្លឹកខ្ទឹម ម្អម ជីអង្កាមនិងម្ទេស
  7. ចាក់ខ្ទឹមបំពងចូលក្នុងឆ្នាំងសម្លជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ហើយប្រជាជនខ្មែរភាគច្រើនចិត្តរសជាតិជូរបន្តិច ចំពោះអ្នកចូលចិត្តហិរអាចដាក់ម្ទេសថែម។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រួយសណ្តែកនិងត្រីប្រា – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *