Thursday , December 12 2024

សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ- ម្ហូបខ្មែរ

សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ គឺជាសម្លម្យ៉ាងដែលមានរសជាតិផ្អែម ជូរ ហិលនិងរសជាតិត្រីផ្សំគ្នាយ៉ាងឆ្ងាញ់ពិសាររបស់ជនជាតិខ្មែរ។​ ប្រជាជនខ្មែរគ្រប់រូបស្គាល់នូវមុខម្ហូបដ៏មានឈ្មោះល្បីនិងមានឱជារសឆ្ងាញ់នេះ មិនថាអ្នករស់នៅដល់ទីតំបន់ណានោះទេ។

សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ- ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ

  1. ប្រេងឆា១ស្លាព្រា
  2. ខ្លឹមសចិញ្ចាំរួចចំនួន២ក្លែប
  3. ស្លឹកគ្រៃហាន់រួចចំនួនកន្លះកែវ
  4. ទឹកចំនួន៦កែវ
  5. ត្រីអណ្តែងឬត្រីផ្សេងក៏បានចំនួន១ ប្រហែល៥ខាំ លាងសម្អាតហើយកាត់ជាកង់ៗ
  6. ម្នាស់មួយចំហៀង
  7. ពោតបារាំងស្រស់ចំនួន២ខាំកន្លះ
  8. ស្ពៃស្តក់សែឡឺរី (Stalk celery) ហាន់រួចចំនួន១បាច់តូច
  9. ក្តាត​ (taro stalk) ចំនួន២ដើម
  10. អំពិលទំុឬម្សៅអំពិលចំនួន១ស្លាបព្រាកន្លះ
  11. ស្ករចំនួន៣ស្លាបព្រា
  12. ទឹកត្រីចំនួន២ស្លាបព្រា
  13. អំបិលចំនួនកន្លះស្លាបព្រា
  14. ប៉េងប៉ោះចំនួន២ផ្លែ
  15. សណ្តែកបន្តុះចំនួន១ខាំកន្លះ
  16. ជី​វ៉ានស៊ុយ ម្អម ជី​ ជីរណា ហាន់រួចចំនួន១កូនចាន
  17. ស្លឹកខ្ទឹមហាន់រួចចំនួន១គុម្ព
  18. ម្ទេសចំនួន២ផ្លែឬដាក់តាមការចូលចិត្ត

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងក្តៅល្មមដាក់ប្រេងឆាដើម្បីបំពងខ្លឹមសរហូតដល់ខ្លឹមប្រែពណ៍ទៅជាពណ៍ត្តោត រួចដួសដាក់ចានទុកម្ខាង។​ ដាក់ទឹកនិងស្លឹកគ្រៃកូរឲ្យស៊ប់ រួចស្ងោដល់ទឹកពុះ
  3. ដាក់ត្រី ម្នាស់ (ដាក់ទឹកម្នាស់ចូលផងប្រសិនជាប្រើម្នាស់កំប៉ុង) ចូលទឹកកំពុងពុះហើរស្ងោរហូតដល់ត្រីឆ្អិន។
  4. ដាក់ពោតបារាំង ជីវ៉ាស៊ុយ ក្តាតរួចកូរឲ្យស៊ប់ល្អ
  5. ថែមរសជាតិដោយដាក់អំពិលទុំឬម្សៅស៊ុបអំពិល ស្ករ ទឹកត្រី​និងអំបិល
  6. ដាក់ប៉េងប៉ោះនិងសណ្តែកបន្តុះកូរប្របល់បញ្ជូលគ្នា
  7. រួចដាក់ជីគ្រប់មុខពីលើ ស្លឹកខ្ទឹម ម្ទេសនិងខ្ទឹមបំពងជាស្រេច។

កត់សម្គាល់

ជាទូទៅសម្លម្ជូរត្រូវបានគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តជូរអាចថែមអំពិលទុំ ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរម្នាស់ជាមួយបង្គា – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *