Saturday , April 1 2023

សម្លម្ជូរត្រកួនសាច់មាន់ – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនសាច់មាន់ គឹជាមុខ ម្ហូបខ្មែរ ដ៏សាមញមួយមុខដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ នៅតាមជនបទប្រជាជនចូលចិត្តចម្អិនមុខម្ហូបនេះជាមួយត្រី កង្កែប អន្ទង់ អណ្តើកនិងខ្បងទៅតាមចំណង់ចំណូលចិត្ត។

សម្លម្ជូរត្រកួនសាច់មាន់ – ម្ហូបខ្មែរ

ត្រកួន គឺជា​បន្លែ​ពេញនិយម​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​យើង​យកមក​ចម្អិន​ជា​ម្ហូបអាហារ​ជាច្រើន​មុខ ហើយក្រៅពីជា​បន្លែ​ហើយ​នោះ ត្រកួន​ក៏​ជា​ឱសថ​បុរាណ​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​ជំងឺ​បានជា​ច្រើន​មុខ ដែល​យើង​មិន​ធ្លាប់​បានដឹង​ពីមុនមក។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនសាច់មាន់

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសហាន់រួចចំនួន៤ក្លែប
  3. ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច
  4. សាច់មាន់កាត់ជាដុំតូចៗចំនួន១ចំហៀង
  5. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  6. ទឹកចំនួន៦កែវ
  7. ទឹកអំពិលទុំចំនួន២ស្លាបព្រាឬដុំស៊ុបខ្នររសជាតិអំពិលចំនួន១ដុំ
  8. ស្ករចំនួន១ស្លាបព្រា
  9. ​ទឹកត្រីចំនួន២ស្លាបព្រា
  10. ត្រកួនកាត់ប្រវែងប្រហែលមួយចំអាមចំនួន 0.5 kg
  11. ស្លឹកខ្ទឹមហាន់ចំនួនមួយកូនចានតូច
  12. ម្ទេសហាន់ចំនួនមួយកូនចានឬដាក់តាមចំណង់ចំណូលចិត្ត
  13. ជីហាន់និងជីម្អមចំនួន១កូនចានតូច

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសចូល
  2. បំពងខ្ទឹមសរហូតដល់ខ្ទឹមប្រែពណ៌ត្នោតបន្ទាប់មកដួសខ្ទឹមបំពងដាក់ចានរួចទុកនៅម្ខាង
  3. ដាក់ស្លឺកគ្រៃ សាច់មាន់និងអំបិលចូលទៅក្នុងឆ្នាំងសម្លជាមួយនិងខ្ទឹមបំពងរួចហើយបំពងរហូតដល់សាច់មាន់ប្រែពណ៌ទៅជាពណ៌ត្នោតខ្ចី
  4. ចាក់ទឹកចូលនិងចម្អិនរហូតដល់សាច់មាន់ឆ្អិនល្អ
  5. ថែមគ្រឿងដោយដាក់អំពិលទុំ ស្ករនិងទឹកត្រី
  6. ដាក់ត្រកួនចូលហើយកូររហូតឱ្យស៊ប់ល្អបន្ទាប់ស្ងោរហូតដល់ទឹកពុះម្តងទៀត
  7. ដាក់ស្លឹកខ្ទឹម ជី ខ្ទឹមបំពងនិងម្ទេសចូល

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្នាស់កន្ទុយគោ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *