Saturday , May 30 2020

សម្លប្រហិតត្រីជាមួយម្នាស់ – ម្ហូបខ្មែរ

សម្លប្រហិតត្រីជាមួយម្នាស់ គឺជា ម្ហូបខ្មែរ មួយដ៏ពេញនិយមហើយឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរ អាហារមួយប្រភេទនេះវាមានឱជារសឆ្ងាញ់ហើយងាយស្រួលចំអិន។

សម្លប្រហិតត្រីជាមួយម្នាស់ – ម្ហូបខ្មែរ

ម្នាស់គឺជាផ្លែមួយប្រភេទដែលមានអាយុការដាំដុះនៅអាស៊ីតាំងពីបុរាណមកម្ល៉េះឬគេនិយមហៅផ្លែនេះថាផ្លែភ្នែកមួយរយ។ ម្នាស់មានរសជាតិឆ្ងាញ់ពិសារទោះជាបរិភោគជាបង្អែមឬយកទៅដាំស្លរ។ ក្នុងប្រទេសកម្ពុជាផ្លែម្នាស់គឺជាផ្លែឈើដ៏ពេញនិយមមួយប្រភេទដែលប្រជាជនខ្មែរតែងតែយកមកចំអិនជាអាហារ។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លប្រហិតត្រីជាមួយម្នាស់

  1. ប្រហិតត្រីចំនួន២ខាំកន្លះ
  2. ស្លឹកខ្ទឹមចំនួនពីរគុម្ព
  3. ទឹកត្រីចំនួន១ស្លាបព្រា
  4. ស្ករសចំនួន១ស្លាបព្រា
  5. ម្រេចកន្លះស្លាបព្រា
  6. ប្រេងឆាចំនួនកន្លះស្លាព្រា
  7. ខ្ទឹមចិញ្ចាំមចំនួន២ក្លែប
  8. ម្នាស់ហាន់ជាកង់ចំនួន១ជំំហៀងឬម្នាស់កំប៉ុងមួយកំប៉ុង
  9. ទឹកចំនួន៤កែវ
  10. អំបិលចំនួនកន្លះស្លាបព្រាកាហ្វេ
  11. ជីវ៉ាន់ស៊ុយ និង ជីម៉ាអមហាន់រួចចំនួន១កូនចានតូច
  12. ម្ទេសស្រស់ហាន់រួច ដាក់តាមចំណងចំណូលចិត្ត

របៀបធ្វើ

  1. ច្របាច់លាយប្រហិតត្រីជាមួយស្លឹកខ្ទឹម ទឹកត្រី ស្ករស ម្រេច និងប្រេងឆា ឲ្យស៊ប់ប្រហែល៥នាទីរួចធ្វើប្រហិតត្រីឲ្យមានរាងមូលៗប៉ុនមេដៃហើយទុកម្ខាង
  2. កំដៅឆ្នាំងសម្ល
  3. ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរហូតប្រែពណ៍ត្នោតប៉ុន្តែមិនត្រូវឲ្យខ្លោច រួចដួសដាក់ចានហើយទុកនៅម្ខាង។
  4. ដាក់ម្នាស់ចូលរួចស្ងោររហូតដក់ទឹកពុះ
  5. ដាក់ត្រីចូលទៅក្នុងទឹកក្តៅហើយស្ងោររហូតដល់ត្រីឆ្អិនប្រហែល១០នាទី
  6. ដួសពពុះចេញពីឆ្នាំងសម្ល
  7. ថែមរសជាតិដោយដាក់ ទឹកត្រី ស្ករស និងអំបិលរួចកូរឲ្យស៊ប់
  8. រួយស្លឹកខ្ទឹម ជីម៉ាអម និងម្ទេស ខ្ទឹមបំពងជាការស្រេច

កត់សម្គាល់

សម្លមួយប្រភេទនេះត្រូវបានគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តហិរអាចថែមម្ទេសបាន ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរផ្លែស្ពឺជាមួយត្រី – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *