Saturday , May 30 2020

សម្លត្រលាចត្រីសមុទ្រចំហុយ – ម្ហូបខ្មែរ

សម្លត្រលាចត្រីសមុទ្រចំហុយ គឺជា ម្ហូបខ្មែរ ពិសេសម៉្យាងដែលប្រជាជនខ្មែរភាគច្រើនមិនដែលស្គាល់និងមិនបានសាកល្បង ម្ហូបមួយនេះមានប្រភពពីប្រជាជនខ្មែរនៅកម្ពុជាក្រោម។ មនុស្សភាគច្រើនគេនិយមប្រើត្រីសមុទ្រឥតឆ្អឹងក្នុងការចំអិនព្រោះវាធ្វើឲ្យម្ហូបនេះកាន់តែឆ្ងាញ់។

សម្លត្រលាចត្រីសមុទ្រចំហុយ – ម្ហូបខ្មែរ

ត្រលាច ៖ វាដំណាំម៉្យាងដែលងាយដាំ ហើយឆាប់បានទទួលផល ផ្លែត្រលាចគេនិយមយកមកធ្វើជាម្ហូបអាហារ ជាបង្អែម ជាចង្អាប និងភេសជ្ជៈបានតាមតំរូវការ ព្រោះវាមានឱជារស់ឆ្ងាញ់ពិសារ ។ មិនតែប៉ុណ្នោះត្រលាចគឺជារុក្ខជាតិម៉្យាងដែលមានសារៈសំខាន់ណាស់ដល់សុខភាព ព្រោះវាជួយដល់ការរំលាយអាហារ ទប់ស្កាត់កាទល់លាមក កាត់បន្ថយកំដៅ ផ្តល់សំណើមដល់ស្បែក ធ្វើឲ្យស្បែកភ្លឺថ្លា និងក្មេងជាងវ័យ។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រលាចត្រីសមុទ្រចំហុយ

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសចិញ្ចាំចំនួន៣ក្លែប
  3. ត្រីសមុទ្រចំហុយចំនួន២ក្បាល
  4. ទឹកចំនួន៤កែវឬទឹកស៊ុបមាន់ចំនួន២កំប៉ុង
  5. ត្រលាចចំនួន១ ចិតសំបករួចហាន់ជាកង់ៗល្មមដែលញ៉ាំបាន
  6. ទឹកត្រីចំនួន២ស្លាបព្រា
  7. អំបិលកន្លះស្រាបព្រាតូច
  8. ស្ករសចំនួន១ស្លាបព្រា
  9. ម្រេចចំនួនកន្លះស្លាបព្រាតូច
  10. ស្លឹកខ្ទឹមហាន់រួចំនួន១កូនចានតូច

របៀបធ្វើ

  1. សម្អាតត្រីឲ្យស្អាត រួចកាត់ក្បាលត្រីនិងគ្រឿងក្នុងចោល យកកូនកាំបិតស្រួចវះយកឆ្អឹងនៅពីលើខ្នងត្រីចេញថ្នមៗដើម្បីឲរក្សាសភាពដើមរបស់ត្រីទុកឲ្យស្អាត
  2. កំដៅខ្ទះឲ្យក្តៅ
  3. ពេលខ្ទះក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស លីងរហូតដល់ខ្ទឹមប្រែពណ៍ត្នោតប្រយ័ត្នមិនត្រូវឲ្យខ្ទឹមខ្លោចទេ រួចដួសខ្ទឹមលីងដាក់កូនចាន បន្ទាប់មកដាក់ត្រីសមុទ្រចំហុយ ចូលចៀនរហូតដល់ត្រីសមុទ្រប្រែពណ៍ត្នោតទាំងសងខាងរួចដួសទុកម្ខាង
  4. ដាក់ត្រលាចនិងទឹក​ (ឬប្រើទឹកស៊ុបមាន់ក៏បាន) ទៅក្នុងឆ្នាំងដែលកំពុងក្តៅ ស្លោរហូតដល់ត្រលាចជិតឆ្អិន
  5. ដាក់ត្រីចំហុយចូលរួចបន្តស្ងោរហូតដល់ត្រលាចឆ្អិនល្អ
  6. ថែមរសជាតិដោយដាក់ទឹកត្រី អំបិលនិងម្រេច
  7. ចុងក្រោយដាក់ស្លឹកខ្ទឹមពីលើជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រលាចជាមួយត្រី – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *