Wednesday , March 27 2024

សម្លដំឡូងជ្វាលឿងឆ្អឹងជំនី – ម្ហូបខ្មែរ

សម្លដំឡូងជ្វាលឿងឆ្អឹងជំនី គឺជាមុខ ម្ហូបខ្មែរ ដែលសាមញនិងងាយស្រូលចម្អិន ជាទូទៅប្រជាជនធ្វើម្ហូបមួយមុខសម្រាប់បរិភោគជាអាហារប្រចាំថ្ងៃ។

សម្លដំឡូងជ្វាលឿងឆ្អឹងជំនី – ម្ហូបខ្មែរ

ដំឡូងជ្វា​មាន​ជីវជាតិ​ពោរពេញ​ទៅ​ដោយ​អត្ថប្រយោជន៍​ច្រើនណាស់​ បន្លែប្រភេទនេះត្រូវបានប្រជាជនដាំតាំងពីយូរលង់ណាស់មកហើយ ។ ដំឡូងជ្វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ពពួក​មើម​ដែល​មាន​សារធាតុ​ម្សៅ​ច្រើន មានគុណ​ប្រយោជន៍​ដល់​សុខភាព វាមានច្រើនពណ៌ដូចជា ស្វាយ លឿងនិងរាងក្រហម។ លើស​ពី​នេះ​ក៏​នៅ​មាន​សារធាតុ​វីតាមីន និង​រ៉ែ​ខនិជ​យ៉ាងច្រើន​ទៀត ចំណែក​បរិមាណ​ខ្លាញ់​ក៏​មាន​ចំនួន​តិច ឬ​គ្មាន​តែ​ម្តង។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងជ្វាលឿងឆ្អឹងជំនី

  1. ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ
  2. ទឹកចំនួន៥កែវ
  3. ដំឡូវជ្វាពណ៌លឿងចិតសំបកចេញហើយកាត់ជាដុំចំនួន៧ខាំ
  4. បន្លែសែឡឺរី (celery) កាត់ជាកង់ៗចំនួន៣ខាំ
  5. ទឹកត្រីចំនួន១ស្លាបព្រា
  6. ស្ករចំនួន១ស្លាបព្រាកាហ្វេ
  7. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  8. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  9. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
  10. ឆៃប៉ូវចំនួន៦មើម
  11. ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ
  12. ខ្ទឹមបារាំងហាន់ជាដុំចំនួន១ផ្លែ
  13. ទឹកចំនួន៤កែវ
  14. ទឹកត្រីចំនួន១ស្លាបព្រា
  15. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  16. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ឆ្អឹងជំនីជ្រូកនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់សាច់ឆ្អិន
  2. ដាក់ដំឡូងជ្វា បន្លែសែឡឺរី (celery) ហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  4. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាជាម្ហូបដែលសាមញហើយងាយស្រួលចំអិនសម្រាប់បរិភោគជាប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *