សម្លជើងជ្រូកផ្សិតចំបើង ជាមួយឆៃប៉ូវគឺជាមុខ ម្ហូបខ្មែរ ដែលពេញនិយមនៅតាមជនបទ ព្រោះវាងាយចម្អិននិងមានរសជាតិឆ្ងាញ់។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លជើងជ្រូកផ្សិតចំបើង
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប
- ខ្ទឹមបារាំងហាន់ជាដុំចំនួន១
- ជើងជ្រូកកាត់ជាដុំចំនួន 0.75kg
- ស្លឹកគ្រៃកាត់ប្រវែងប្រហែលមួយចំអាមចំនួនប្រហែល១បាច់
- ឆៃប៉ូវចំនួន១ដាក់ត្រាំទឹករួចហាន់ស្តើង
- ទឹកចំនួន៧កែវ
- ផ្សិតចំបើងចំនួនមួយកូនចានលាងសម្អាតឲ្យស្អាត
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់រូចចំនួន១កូនចានតូច
របៀបធ្វើ
- កំដៅឆ្នាំងសម្លពេលវាក្តៅហើយដាក់ខ្លាញ់ចូល
- បំពងខ្ទឹមស ខ្ទឹមបារាំងនិងជើងជ្រូក
- ដាក់ស្លឹកគ្រៃ ឆៃប៉ូវនិងទឹករួចចម្អិនរហូតដល់ជើងជ្រូកឆ្អិនល្អ
- ដាក់ផ្សិតចំបើងនិងថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លជើងជ្រូកនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លសណ្តែកដីជើងជ្រូក – ម្ហូបខ្មែរ