Tuesday , October 3 2023

សម្រស់អង្គរវត្ត – កំណាព្យខ្មែរ

សម្រស់អង្គរវត្ត – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

សម្រស់អង្គរវត្ត – កំណាព្យខ្មែរ

សម្រស់អង្គរវត្ត – កំណាព្យខ្មែរ

ភ្លៀងធ្លាក់តិកតក់សម្រស់អង្គរត្រីសូរ៍ដ៏ល្អខ្ពស់ត្រដែត
សម្រស់ទឹកភ្លៀងលាយថ្មឯកល្អអើយល្អប្លែកល្អក្រាស់ក្រៃ។
ទឹកភ្លៀងរមាលលើប្រាង្គប្រាដូចវជីរថ្លាគេយកច្នៃ
ប្រៀបបាននឹងប្រាង្គប្រាចរណៃបញ្ចេញរស្មីភ្លឺអស្ចារ្យ។
តាមដងវិថីទៅអង្គរជ្រៃជ្រោងបវរល្អមហស្ចារ្យ
ក្លាយជាម្លប់ត្រជាក់ជ័យាទាក់ទាញភ្ញៀវភ្ងាអោយទស្សនា។
ក្រោយពេលដែលទស្សនាមានម្ហូបភោក្ដាឆ្ងាញ់ពិសា
នៅចាំខាងមុខនឹងប្រាង្គប្រាភ្ញៀវអាចពិសាបានគ្រប់គ្នា។
ក្លិនឈ្ងុយជះមកគួរអោយឆ្ងាញ់មានលតបាញ់កាញ់ត្រីមាន់ទា
ទេសចរណ៍អាចជាវគ្រប់គ្នាទុកគ្រាន់ពិសាអោយឆ្ងាញ់មាត់៕

កំណាព្យពេញនិយមបន្ទាប់ ៖ វប្បធម៌ខ្មែរ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *