Tuesday , March 26 2024

សម័យអាណានិគមជប៉ុន

សម័យអាណានិគមជប៉ុន ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានផ្ដើមនៅចន្លោះឆ្នាំ ១៩៤១ និង ១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេចចេញពីអំពើព្រៃផ្សៃដែលបានធ្វើទារុណលើប្រជាពលរដ្ឋដូចដែលពួកអ្នកកាន់កាប់ជាតិជប៉ុនធ្លាប់ធ្វើនៅប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ដូចគ្នា។

សម័យអាណានិគមជប៉ុន

សេចក្ដីផ្ដើម

គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជាកំឡុងសង្គ្រាមលោកលើកទី២នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ ខ្លួនលើកម្ពុជា។ ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានបន្តនៅចន្លោះឆ្នាំ១៩៤១ និង១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេច អំពើព្រៃផ្សៃ ដែលបានដាក់ទោសលើប្រជាពលរដ្ឋដោយពួកអ្នកកាន់កាប់ជប៉ុន នៅប្រទេសនានានៅអាស៊ីអាគ្នេយ៍។ ទោះបីជា ដើមឡើយអនុញ្ញាតអោយរដ្ឋាភិបាលអាណានិគមឥណ្ឌូចិនបារាំងវិឈីនៅមានភារកិច្ចតិចតួចក៏ដោយក៏នៅឆ្នាំ១៩៤៥ រដ្ឋអំ ណាច ជប៉ុននៅកម្ពុជា ក៏បានបង្កើតឡើងរដ្ឋអាយ៉ងនិយមតូក្យូនៅទីបំផុតដដែល ។

សាវតារប្រវត្តិសាស្ត្រ

សង្គ្រាមបារាំង-ថៃ ឆ្នាំ១៩៤០-១៩៤១បានបន្សល់ទុកនូវរដ្ឋអំណាចអាណានិគមសហភាពឥណ្ឌូចិននៅក្នុងទីតាំងមួយនៃភាព កម្សោយ ។ រដ្ឋាភិបាលវិឈីបានចុះហត្ថលេខាកិច្ចព្រមព្រៀងមួយ ជាមួយជប៉ុនដើម្បអនុញ្ញាតអោយយោធាជប៉ុនឆ្លងកាត់តាម សហភាពឥណ្ឌូចិន និងដាក់កងទ័ពជាច្រើននៅវៀតណាមខាងជើង រហូតដល់កំណត់នៃទ័ព២៥,០០០នាក់ ។ ក្នុងគ្រានោះដែរ រដ្ឋាភិបាលថៃ បានពង្រឹងដោយអាស្រ័យនូវសន្ធិសញ្ញាមិត្តភាពរបស់ខ្លួនជាមួយជប៉ុន ដោយបានឆ្លៀតឱកាសបានលើ មុខនាទី របស់ខ្លួន ថៃក៏បានលុកលុយខេត្តភាគខាងលិចរបស់កម្ពុជា។ បន្តបន្ទាប់ពីការលុកលុយនេះ តូក្យូបានទទួលស្វាគមន៍ហត្ថលេខា នៃសន្ធិសញ្ញាមួយនៅខែមីនា ឆ្នាំ១៩៤១ ដែលបានបង្ខិតបង្ខំអោយពួកបារាំងលះបង់ខេត្តបាត់ដំបង សៀមរាប ដូចគ្នាដែរ ការ បង្រួញដីរវាងខ្សែស្របទី១៥និងភ្នំដងរែកនៅខេត្តស្ទឹងត្រែង។បន្ទាប់ពីរដ្ឋថៃក្រោមមគ្គុទេសភាពនិយមជប៉ុននៃលោកសេនាប្រមុខ (ចមពល) ផ្លែក វិបុលសង្គ្រាម បានកាន់កាប់ទឹកដីទាំងនោះ កម្ពុជាក៏បានបាត់បង់ប្រជាពលរដ្ឋស្ទើរតែកន្លះលាននាក់ និងមួយភាគ បីនៃអតីតផ្ទៃដីប្រទេសខ្លួន។

ការត្រួតត្រារបស់ជប៉ុន

នៅខែសីហា ឆ្នាំ១៩៤១ កងទ័ពជប៉ុនបានចូលមករដ្ឋអាណាព្យាបាលបារាំងនៅកម្ពុជា ហើយបានបង្កើតយោធភូមិដែលមាន ចំនួនទ័ព៨,០០០នាក់ ។ ទោះបីជាមានវត្តមានកងទ័ពរបស់ខ្លួនក៏ដោយ ក៏រដ្ឋអំណាចជប៉ុនបានអនុញ្ញាតអោយពួកមន្ត្រីអាណានិ គមបារាំងវិឈី បន្សល់ទុកទីតាំងរដ្ឋបាលរបស់ខ្លួនអោយនៅមានដែរ ។

នៅថ្ងៃទី២០កក្កដា ឆ្នាំ១៩៤២មានបាតុកម្មប្រឆាំងបារាំងដ៏ធំមួយនៅភ្នំពេញបន្ទាប់ពីព្រះសង្ឃដ៏លេចធ្លោមួយអង្គហែមចៀវត្រូវ បានចាប់ខ្លួនចំពោះការធ្វើធម្មទេសនាបះបោរទៅកាន់ពួកកងជីវពលអាណានិគមដោយគ្មានភស្តុតាង។រដ្ឋអំណាចបារាំងបានចាប់ ខ្លួនមេបាតុកម្ម លោកប៉ាច ឈឹន និងបាននិរទេសលោកទៅកាន់កុង សឺង(កោះត្រឡាច)កោះឃុំឃាំងរបស់ពួកបារាំង។លោកប៉ាច ឈឹនគឺជាបញ្ញវន្តខ្មែរគួរអោយគោរពម្នាក់ លោកបានចូលរួមជាមួយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (Institut Bouddhique) និងជាស្ថាបនិកនៃសារពត៌មាននគរវត្ត កាសែតនយោបាយបើកចំហដំបូងគេជាភាសាខ្មែរនៅឆ្នាំ១៩៣៦ រួមជាមួយលោកស៊ីម វ៉ា។អ្នកផ្សេងម្នាក់ទៀតក្នុងចំណោមអ្នកទាំងនោះដែលនៅពីក្រោយ នគរវត្ត គឺលោកសឺង ង៉ុកថាញ់ (តុលាការីដែលបានសិក្សា អប់រំនៅប៉ារីសម្នាក់) ត្រូវបានគេចោទប្រកាន់ចំពោះបាតុកម្ម ក្នុងនោះរដ្ឋអំណាចបារាំងបានសង្ស័យ ដែលលោកត្រូវបាននាំខ្លួន ចេញដោយការជួយរបស់ជប៉ុន ។

រដ្ឋអាយ៉ងនិយមតូក្យូ

ទង់នៃរដ្ឋអាយ៉ងនិយមជប៉ុនរបស់កម្ពុជា ដែលមានជីវិតខ្លី (មីនា-តុលា ឆ្នាំ១៩៤៥)

នៅឆ្នាំ១៩៤៥ ជប៉ុនបានបង្កើត ពលប្រហារ ដែលបានធ្វើអោយការគ្រប់គ្រងរបស់បារាំងលែងមានលើឥណ្ឌូចិនជាបណ្ដោះ អាសន្ន។ ឥណ្ឌូចិនទាំងមូលក្លាយជារបស់ជប៉ុនបានផ្ដួលរំលំរដ្ឋបាលអាណានិគមបារាំង និងបានដកហូតអាវុធកងកម្លាំងទ័ព បារាំង។ បំណងរបស់ពួកគេគឺត្រូវធ្វើអោយមានការជ្រោងទង់ឡើងវិញ នៃប្រជាជនក្នុងស្រុកចំពោះកិច្ចប្រឹងប្រែងក្នុងសង្គ្រាម របស់តូក្យូ ដោយការជំរុញពួកអ្នកគ្រប់គ្រងក្នុងស្រុកដើម្បី ប្រកាស ឯករាជ្យ។

នៅថ្ងៃ៩មីនា ឆ្នាំ១៩៤៥ ស្ដេចក្មេងព្រះបាទនរោត្តម សីហនុ បានប្រកាសព្រះរាជាណាចក្រកម្ពុជាឯករាជ្យ បន្តបន្ទាប់ពីសំនើជា ផ្លូវការដោយពួកជប៉ុន។ដោយខ្លីៗបន្ទាប់មករដ្ឋាភិបាលជប៉ុនបានអនុម័តឯករាជ្យកម្ពុជាដោយមានតែឈ្មោះនិងបានបង្កើតស្ថាន កុងស៊ុលនៅភ្នំពេញ។ថ្ងៃ១៣មីនា ព្រះបាទសីហនុបានផ្លាស់ប្ដូរឈ្មោះផ្លូវការនៃប្រទេសជាភាសាបារាំងពីCambodgeទៅកម្ពុជា។ រដ្ឋាភិបាលថ្មីបានបំបាត់ចោលរ៉ូមនីយកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណានិគមបារាំងបានកំពុងចាប់ផ្ដើមបង្ខំហើយនិងបាន ជំនួសឡើងវិញដោយអក្សរខ្មែរជាផ្លូវការវិញ ។ វិធានការនេះបាននាំយកមកដោយរដ្ឋអំណាចរដ្ឋាភិបាល ដែលមានជីវិតខ្លី ប្រ ហែលជា មានប្រជាប្រិយភាព និងកំពុងតែបន្តវែងឆ្ងាយ ចាប់តាំងពីពេលនោះមកគ្មានរដ្ឋាភិបាលមួយណានៅ កម្ពុជាព្យាយាម ធ្វើរ៉ូមនីយកម្ម ភាសាខ្មែរទៀតទេ ។

លោកសឺង ង៉ុកថាញ់បានវិលត្រលប់មកកម្ពុជាវិញ។ លោកដំបូងឡើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសហើយនឹងបាន ក្លាយជានាយករដ្ឋមន្ត្រី ពីរខែក្រោយមកទៀត។ រដ្ឋអាយ៉ងកម្ពុជានៃជប៉ុនបានបន្តពី ខែមីនាដល់តុលា ឆ្នាំ១៩៤៥ ។

ការកាន់កាប់របស់ជប៉ុននៅកម្ពុជាបានបញ្ចប់ជាមួយនិងការចុះចាញ់ជាផ្លូវការរបស់ជប៉ុននៅខែសីហាឆ្នាំ១៩៤៥។បន្ទាប់ពីក្រុម កងទ័ពសម្ព័ន្ធមិត្តបានចូលមកកាន់កម្ពុជាកម្លាំងទ័ពរបស់ជប៉ុនដែលមានវត្តមាននៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធនិង ធ្វើបិតុភូមិនិវត្តន៍។ពួកបារាំងអាចដាក់រដ្ឋបាលអាណានិគមនៅភ្នំពេញឡើងវិញនៅខែតុលាឆ្នាំដដែល។បន្ទាប់ពីការចាប់លោក សឺងង៉ុកថាញ់ចំពោះការចូលដៃជាមួយពួកជប៉ុន រដ្ឋអំណាចអាណានិគមបារាំងបាននិរទេសលោកទៅកាន់បារាំងដែលជាកន្លែង ដែល លោករស់នៅដោយការឃុំខ្លួនក្នុងផ្ទះ។ ពួកអ្នកគាំទ្រលោកខ្លះបានលួចលាក់ខ្លួន និងបានរត់គេចខ្លួនទៅកាន់កម្ពុជាភាគ ពាយព្យ ដែលគ្រប់គ្រង ដោយថៃ ដែលពួកគេជាចុងក្រោយបានចូលរួមកម្លាំងនៅក្នុងក្រុមទាមទារឯករាជ្យដំបូងគេមួយគឺខ្មែរ ឥស្សរៈ។ ចលនាជាតិនិយមដែលមាននិន្នាការនយោបាយផ្សេងៗប្រឆាំង នឹងបារាំងត្រូវបានរៀបចំឡើងដោយការគាំទ្ររបស់ថៃ ក៏ប៉ុន្តែ ក្រោយមកទៀតក៏បានបែកបាក់គ្នាជាបក្សជាពួកជាច្រើន ៕

អត្ថបទពេញនិយមបន្ទាប់ ៖ សម័យសាធារណរដ្ឋខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *