Wednesday , April 24 2024

រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ

រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ ៖ សមុទ្រ​ឈើជា​កន្លែង​កម្សាន្ត​មួយ​ ដែលមាន​ភ្នំ ព្រៃ​ឈើចម្រុះ ដុះ​លូតលាស់​ខៀវស្រងាត់​គយគន់​ពីលើ​ខ្នងភ្នំ​ទៅ​ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក និង ​មាន​ចលនា​ប្រៀប​បាន​នឹង រលក​ទឹក​សមុទ្រ​ ដូច្នេះ​ហើយ ​ទើប​គេ​ហៅ​ថា​សមុទ្រ​ឈើ។ អ្នក​ទេសចរ​ចូល​ចិត្ត​មកលំហែកាយ​នៅ​ទី​នោះ ដើម្បី​ស្រូបយកខ្យល់​អាកាស​ពេល​ព្រឹក ​និង ​ពេល​ល្ងាច ​ដែល​បរិយាកាសនៅ​ទី​នោះ​បាន​ញុំាង​ឱ្យ​អ្នក​ទេសចរ​ជាតិ ក៏​ដូចជា​អន្តរជាតិ​ មានភាព​សប្បាយ​ក្រៃលែង ។

រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ

នៅ​តំបន់​រមណីយដ្ឋាន​សមុទ្រ​ឈើ​មាន​ទេសភាព​ស្រស់​បំព្រងគ្រប់​រដូវ​កាល ហើយ​នៅ​ពេល ​ដែល​យើង​បាន​ធ្វើ​ដំណើរ ដោយ​រថយន្ត​ឡើង​ទៅ​ដល់​តំបន់​សមុទ្រ​ឈើ​ហើយ​គឺ​នៅ​ជុំ​វិញ​ទី​នោះ ​មើល​ទៅ​មាន​ទេសភាព​ព្រៃ​ឈើដូច​ទឹក​រលក​មាន​លាយឡំ​ជា​មួយ​ផ្សែងអព្ទ។ សមុទ្រ​ឈើ​គឺជា​កន្លែង​កម្សាន្ត​បែប​ធម្ម​ជាតិ​​មួយ ​សម្រាប់​ជួយ​លួងលោម​បំ​បាត់​នូវ​ភាព​នឿយហត់​របស់​អ្នក​ទេសចរ ហើយ​អ្វី​ដែល​រឹតតែ​ធ្វើ​ឱ្យ​យើង​មិន​អាចបំ​ភ្លេច​បាន​ទៀត​នោះ​គឺការ​ទស្សនា​ចលនា​រេរាំ យ៉ាង​រស់​រវើក​នៃ​ចុង​​ព្រៃព្រឹក្សា។

រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ

រមណីយដ្ឋាន​សមុទ្រ​ឈើ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម នៅ​ខាងលិ​ចក្រុង​សែន​មនោរម្យ​ប្រមាណ​ជា៤​គីឡូ​ម៉ែត្រ​តែ​ប៉ុណ្ណោះ។ នៅ​ទី​នេះ​មាន​អ្នក​ទេសចរ​មក​លេង​ច្រើន​ជារៀង​រាល់​ថ្ងៃ​មិន​ថា តែ​ភ្ញៀវ​ក្នុង​ស្រុកនោះ​ទេ ​សូម្បីតែជន​បរទេស ​ក៏​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នឹង​រមណីយដ្ឋាន សមុទ្រ​ឈើ​នេះ​ដែរ។

រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ

សមុទ្រ​ឈើគឺ​គ្រាន់​តែជា​កន្លែង លំហែកាយ ​និង ​ជាទី​ឆ្លង​កាត់​មួយ​ សម្រាប់​លោក​អ្នក​ ដែល​មាន​បំណង​ចង់​ជម្រុះ​ចោល​នូវ​ភាពស្មុគស្មាញ ពី​ព្រោះ​កម្រាលព្រំ​បៃតង​នៅ​សមុទ្រ​ឈើបាន​ចោល​សម្រស់​គ្រប់​រដូវ​កាល​ លាតសន្ធឹង​នៅ​លើខ្ពង់រាបជ្រលងភ្នំ​ទាំងឡាយ ជំនោរខ្យល់​បក់មកលើ​វាលស្មៅ ព្រៃ ឈើ​ទាំង​នោះ ​មើល​ទៅ​មាន​ចលនា​ ដូចជារលក​ទឹក​សមុទ្រ​អ៊ីចឹង​ដែរ៕

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះអូរច្រឡង់ – តំបន់ធម្មជាតិ ៖ ​រមណីយដ្ឋាន​ទឹកអូរ​ច្រឡង់ ឃុំ​អូរ​ប្ញ​ស្សី​កណ្តាល ស្រុក​សៀម​បូក​ស្ថិតនៅ​ភាគខាងត្បូង​ចម្ងាយ​ប្រហែល​ជិត​៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ ខេត្ត​ស្ទឹង​​ត្រែង​ ។ ​ទីនោះ​ជា​តំបន់​ទេសចរណ៍​ដ៏​ចាប់អារម្មណ៍​មួយ​ក្នុងចំណោម​ទីតាំង​ផ្សេងទៀត​របស់​ខេត្ត​នេះ​។​យើង​អាចធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​​កណ្តាល​ព្រៃ​ធម្មជាតិ​ដ៏​ស្រស់ស្អាត ងូតទឹក​ត្រជាក់​និង​ស្តាប់​សម្លេង​សត្វ​យំ​មាន​អារម្មណ៍​ស្រស់ស្រាយ​បាត់​ទុក្ខ​កង្វល់​អ្វី​ទាំងអស់​។ រីឯ​តម្លៃ​លក់ដូរ របស់​សហគមន៍​នៅ​ទីនោះ​ក៏​មិនជា​ថ្លៃ​ប៉ុន្មាន​ដែរ​។​ ​អ្នក​ស្ទឹងត្រែង​ចាត់ទុក រមណីយដ្ឋាន​សហគម​ន៍​អេកូ​ទេសចរណ៍​ឃុំ​អូរ​ប្ញ​ស្សី​កណ្តាល​ថា​ជា​កន្លែង​ដ៏​ស្រស់ស្អាត​គ្រប់​រដូវ​កាល​ខណៈ​កន្លែង​​កំសាន្ត​ផ្សេងៗ​ទៀត …

Leave a Reply

Your email address will not be published. Required fields are marked *