Tuesday , April 9 2024

ភ្លើងស្នេហ៍ – កំណាព្យខ្មែរ

ភ្លើងស្នេហ៍ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ភ្លើងស្នេហ៍ – កំណាព្យខ្មែរ

ភ្លើងស្នេហ៍ – កំណាព្យខ្មែរ

ស្នេហ៍ពិតត្រូវគិតពិចារណាទំនៀមដូនតាច្បាប់ទម្លាប់
ក្រឹត្យក្រមសីលធម៌ប្រកាន់ខ្ជាប់ស្នេហ៍កម្មមិនគាប់មិនគួរធ្វើ ។
ឥទ្ធិពលស្នេហ៍ភ្លើងចំបើងភ្លើងផ្សែងឆួលឡើងរោលក្រោមលើ
ឆេះឆាបជ្រុលជ្រួសហួសផុតធ្នើរស្នេហ៍ល្ងង់ល្ងីល្ងើទុក្ខព្រួយភ័យ ។
ល្មើសច្បាប់ទម្លាប់ក្បត់មេបាធ្វើតាមតណ្ហាមិនមានន័យ
គាប់កូនធ្វើខុសឪអភ័យមិនគាប់ហឫទ័យម៉ែប្តឹងផ្តល់ ។
ស្នេហ៍លឿនដូចព្រួញស្នេហ៍ព្រាត់ប្រាស់បង់ប្រាណក្រឡាស់មិនខ្វាយខ្វល់
ស្នេហ៍បង្កើតរឿងទុក្ខកង្វល់ស្នេហ៍កម្មបន្សល់ការឈឺចាប់ ។
ស្នេហ៍មង្គលពិតគិតមេបាសុខសាន្តស្នេហាស្របតាមច្បាប់
ឃើញភ្លាមស្នេហ៍ភ្លែតមិនចំណាប់ខូចចិត្តចុកចាប់រងទុក្ខា ។

កំណាព្យពេញនិយមបន្ទាប់ ៖ មន្តស្នេហ៍ស័ក្តិសិទ្ធិ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *