ព្រះគុណថ្លៃ – កំណាព្យខ្មែរ ៖ បទព្រហ្មគីតិ កើតនៅ សម័យអង្គរ ។ ១ វគ្គមាន ៤ ឃ្លា , ឃ្លាទី១ និង ទី ៣ មាន ៥ ព្យាង្គ , ឃ្លាទី ២ និង ទី ៤ មាន ៦ ព្យាង្គ។
ចង្វាក់ ៖ ទំលាក់សំឡេងលើព្យាង្គទី ២ ចំពោះឃ្លាដែលមាន ៥ ព្យាង្គ ។ ទំលាក់សំឡេងលើព្យាង្គទី ៣ ចំពោះឃ្លាដែលមាន ៦ ព្យាង្គ ។ បរិយាកាស ៖ បទនេះគេយកទៅប្រើដើម្បីសំដែងភាពលន្លង់លន្លោច សេចក្តីទុក្ខសោក ការព្រាត់ប្រាសគ្នា ប្រដៅ ផ្តែរផ្តាំ រឺ ការឈឺចាប់ចំពោះការជិះជាន់ ។
ព្រះគុណថ្លៃ – កំណាព្យខ្មែរ | ||
១ | ដំបូន្មានបវរ | គុណគាប់ល្អប្រណិប័តន៍ |
ត្រងត្រាប់ជាប់មធ្យ័ត | រៀនស្ងប់ស្ងាត់សុខចិត្តកាយ ។ | |
ដូចផ្កាពណ៌ស្រស់ល្អ | រូបបវរក្រអូបសាយ | |
២ | ភមរជាតិទាំងឡាយ | រួមសប្បាយក្រេបកេសរ ។ |
ពុកម៉ែលោកវាចា | ដូចពណ៌ផ្កាចម្រុះល្អ | |
មិនស្រូបមិនអំណរ | មិនត្រេកអរមិនក្រអូប ។ | |
៣ | ||
ពាក្យពុកម៉ែយាយតា | គុណញាតិសាត្រូវស្រង់ស្រូប | |
ព្រះគុណពេចន៍ក្រអូប | ប្រដូចស្ដូបទីឋានថ្លៃ ។ | |
៤ | បណ្តាំដំបូន្មាន | ប្រៀបដូចស្ពានឆ្លងយប់ថ្ងៃ |
គាប់ចិត្តទាន់សម័យ | បីថ្លាថ្លៃកើតមង្គល ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ កូនបីប្រភេទ – កំណាព្យខ្មែរ