Tuesday , April 9 2024

ព្រហ្មវិហារធម៌ – កំណាព្យខ្មែរ

ព្រហ្មវិហារធម៌ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ព្រហ្មវិហារធម៌ – កំណាព្យខ្មែរ

ព្រហ្មវិហារធម៌ – កំណាព្យខ្មែរ

កើតមកជាមនុស្សក្នុងលោកាឪម៉ែដូនតាថ្នាក់ដឹកនាំ
តែងមានកូនចៅមើលថែទាំរួមរស់មួនមាំក្នុងគ្រួសារ ។
ធាតុជំរុញឱ្យអភិវឌ្ឍន៍មង្គលប្រាកដមានសក្តា
គឺពិតជាផុសពីចិន្តានាយក-នាយិកា ល្អឥតខ្ចោះ ។
ប្រកាន់យកព្រហ្មវិហារធម៌ប្រតិបត្តិបវរដោយស្ម័គ្រស្មោះ
មេត្តាអាណិតកូនទាំងអស់អាសូរស្រណោះសុធម្មា ។
ករុណារាប់អានផុសឡើងជាក់នូវសុឆន្ទៈស្មោះស្ម័គ្រជា
ស្រលាញ់ស្មោះស្មើរមនារក្សាគ្នីគ្នាជាអភិរម្យ ។
មុទិតាសន្តោសប្រណីត្រូវខុសវែងខ្លីចេះផ្សំផ្គុំ
ទន់ភ្លន់ត្រជាក់តូចផលធំដោះស្រាយសុខុមសមហេតុការណ៍ ។
ឧបេក្ខាតាំងចិត្តកណ្តាលលម្អៀងអម្បាលគ្មានឡើយណា
ចៀសអគតិគ្រប់កិច្ចការស្វែងយល់រក្សាភាពសុក្រឹត ។

កំណាព្យពេញនិយមបន្ទាប់ ៖ ខ្វះគ្រប់វ័យក្នុងជីវិត – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *