Thursday , November 21 2024

តាកែវ

រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ

រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ

រមណីយដ្ឋានពុទ្ធគីរី – តំបន់ធម្មជាតិ ៖ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលសម្បូរដោយរមណីយដ្ឋានទេសចរណ៍​ជាច្រើនកន្លែង​មិន​ថាទីតាំងនៅ​រាជធានីភ្នំពេញ ខេត្តក្រុងនានា គឺមានកន្លែងសម្រាប់ដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក ឬ​ថ្ងៃ​ចុង​សប្តាហ៍បានយ៉ាងរីករាយ ពិសេសតំបន់ទេសចរណ៍ខ្លះ​លោកអ្នកមិនបាច់ចំណាយ​ពេលយូរក្នុង​ការ​ធ្វើដំណើរនោះទេ។ ចម្ងាយត្រឹមតែ១១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភូមិ​ត្រពាំង​ស្ការ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ លោកអ្នកនឹងបានប្លែកភ្នែកជាមួយអារម្មណ៍ជ្រះថ្លាក្នុងទីតាំងរមណីដ្ឋានវប្បធម៌ ដែល​កំពុង​តែពេញនិយមសម្រាប់ភ្ញៀវទេសេចរនោះគឺ ពុទ្ធគីរីកម្ពុជា។ ដោយសារតែ​មានការ​កសាង​ព្រះ​ពុទ្ធបដិមា រហូតដល់​ទៅដល់​ចំនួន ៨៤ ០០០ អង្គនោះ បាន​ធ្វើឱ្យ ពុទ្ធ​គី​រី​កម្ពុជា ក្លាយទៅជា​មណី​យ​ដ្ឋា​ន​ទេសចរ​វប្ប​ធ៌​ម​ដ៏ថ្មីសន្លាង និងជាទី​ពេញនិយម​ថ្មី​មួយទៀត​នៅលើ​ទឹកដី​ខេត្តតាកែវ។ ពិសេស​នៅ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ​ដែល​កន្លងផុតទៅ​ថ្មីៗ​នេះ ពុទ្ធ​គី​រី​​កម្ពុជា បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ដែលពួកគេ​បាន​ចំណាយ​ពេល​ទៅទស្សនា​ទីនោះ​យ៉ាងច្រើនកុះករ ហើយបច្ចុប្បន្នក៏មានអ្នកទេសចរជាហូរហែ​បាន​លៃ​លក​​ធ្វើ​ដំណើរ​ដោយខ្លួនឯង ឬតាមក្រុមហ៊ុនទេសចរផ្សេងៗដែលរៀបដំណើរកម្សាន្តទៅទីនោះផងដែរ។​ ភ្ញៀវ​ទេសចរណ៍​ជាតិ និងអន្តរជាតិ​ចាប់អារម្មណ៍​ ពុទ្ធគីរីកម្ពុជា នេះ​យ៉ាងខ្លាំង​ក៏​ព្រោះតែមានការ​​កសាង​ព្រះ​ពុទ្ធបដិមា​យ៉ាងច្រើន​រហូតដល់​ទៅ ៨៤ ០០០ អង្គ​ ដោយមានព្រះអង្គធំមួយអង្គចំកណ្តាលភ្នំ បាន​ធ្វើឱ្យ​អ្នកទស្សនា​ប្លែក​ភ្នែក ជាមួយ​ព្រះ​ពុទ្ធបដិមា​ពី​កំពូលភ្នំចុះមក​ក្រោម​ដ៏​ស្រស់​ស្អា​ត​ក្រៃលែង។ ហើយ​បច្ចុប្បន្ន​នេះ ពុទ្ធ​គី​រី​កម្ពុជា បាន​ក៏​សាងព្រះពុទ្ធ​បដិមាចំនួន ២០ ០០០ …

អានបន្ត »

រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះផ្អោកគីរីរង្ស – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានទឹកជ្រោះផ្អោក គឺជារមណីយដ្ឋានធម្មជាតិបែបកែឆ្នៃមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយស្លែង​ ឃុំគិរីចុងកោះ ស្រុកគិរីវង្ស  ខេត្តតាកែវ ដែលមានចំងាយប្រមាណជា៤៧គីឡូម៉ែតពីទីរួមខេត្ត។ ដើម្បីទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ រួចបត់ស្តាំពេលទៅដល់ផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា ៣គីឡូម៉ែត្រ អ្នកនឹងទៅដល់រមណីយដ្ឋានទឹកជ្រោះផ្អោក ដែលជាកន្លែង មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចរផងដែរ ។ នៅរមណីយដ្ឋានទឹកជ្រោះផ្អោក ភាគច្រើនភ្ញៀវទាំងអស់ទៅលេងនៅទីនោះ នៅខែសីហា កញ្ញា និង ខែ តុលា ព្រោះនៅកំឡុងខែនេះ វាមានទឹកច្រើន។ ទឹកជ្រោះផ្អោកមានកន្លែង ងូតទឹកបីកន្លែង ហើយ កន្លែងនោះ គេសាងសង់ធ្វើជាអាងទឹកសម្រាប់ងូតលេងកំសាន្ត ។នៅអាងទឹកទីមួយ ក៏មានស្ពានដែកមួយសម្រាប់ឱ្យភ្ញៀវទេសចរឈរថតទេសភាព ឬ មើលទេសភាពនៅលើនោះ ។ ហើយក៏នៅមានកន្លែងសម្រាប់ឱ្យក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះ និង លេងល្បែងកំសាន្តជាច្រើនទៀត ។ បើបានទៅខេត្តតាកែវ លោកអ្នកគួរតែបង្ហួសទៅទស្សនារមណីយដ្ឋានជ្រោះផ្អោកម្តង ព្រោះនៅទីនោះពិតជាមានទេសភាពស្រស់ស្អាតក្រៃលែង ហើយលោកអ្នកនឹងបានទៅទស្សនា ត្បូងមានតម្លៃ …

អានបន្ត »

រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ

រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ

រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ ៖ ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ស្តាំចូលតាមផ្លូវលំមួយ មានចំងាយ៥គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចំងាយ២៧គ.ម។ ភ្នំជីសូរមានកំពស់ ១៣០ម។ គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើកំពូលភ្នំនេះ គេគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។ ប្រាសាទភ្នំជីសូរ កសាងឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០)សម្រាប់ឧទ្ទិសថ្វាយដល់ព្រហ្មមញ្ញសាសនា។     ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ …

អានបន្ត »

រមណីយដ្ឋានប្រាសាទភ្នំដា – ប្រសាទបុរាណ

រមណីយដ្ឋានប្រាសាទភ្នំដា – ប្រសាទបុរាណ ជារមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ។ ប្រាសាទ​ភ្នំដា ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏ល្បីល្បាញ​ស្ថិត​នៅ​ភូមិព្រែក​តាផ ឃុំគោកធ្លក ស្រុក​អង្គបុរី ខេត្តតាកែវ ដែល​មានចម្ងាយ​ប្រមាណជាង ២០គីឡូម៉ែត្រ ពីទីរួម​ខេត្តតាកែវ។ ប្រសិនបើ​បន្ត​ដំណើរ​ទៅមុខ​បន្តិច​នឹង​បានទៅ​ដល់​ព្រំដែន​ប្រទេស​កម្ពុជា វៀតណាម​ហើយ។ ទីតាំងភូមិសាស្រ្ត ប្រាសាទភ្នំដាជាមានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ និងស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង២៤គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវព្រែកជីក។ ម្យ៉ាងទៀតយើងអាចធ្វើដំណើរបន្តពីប្រាសាទភ្នំជីសូរទៅទិសខាងកើតសំដៅទៅទីរួមស្រុកព្រៃកប្បាសរហូតដល់ព្រៃល្វាររួចបត់ស្តាំតាមផ្លូវកៅស៊ូទៅត្រង់រហូតដល់ភ្នំដាតែម្តង។ ប្រាសាទភ្នំដាមានភូមិសាស្រ្តលិចទឹកប្រាំមួយខែ និងគោគប្រាំមួយខែដែរ។ បច្ចុប្បន្នប្រាសាទភ្នំដាជាប្រាសាទមួយដែលមានភាពចាស់ទ្រុឌទ្រោមតាមរបៀបបុរាណដែលបានបន្សស់ទុកតាំងពីយូរណាស់មកហើយ។ ប៉ុន្តែប្រាសាទនេះជាប្រសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែទៅចូលទស្សនាគ្រប់ពេលវេលាទាំងអស់ ព្រោះវាប្រកបដោយទាសភាពទឹកទន្លេដែលហ៊ុំព័ទ្ធនារដូវវស្សាប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្តាលសមុទ្រដូននោះដែរ។ ម៉្យាងវិញទៀតមាមព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់អមទៅដោយសំលេងរ៉ៃយំរន្តំនារដូវស្លឹកឈើលាស់។ មិនត្រឹមតែប៉ុណ្ណោះមានប្រជាជនដែលរស់នៅក្នុងតំបន់នោះជាពិសេសប្រជាជនដែលរស់នៅជុំវិញជើងភ្នំដានេះតែម្ដង ដែលមានភាពរួសរាយរាក់ទាក់ចំពោះបណ្ដាភ្ញៀវទេសចរ ដែលបានចូលទៅ ទស្សនាតំបន់នោះតែម្ដង។ ប្រាសាទភ្នំដាមានទីតាំងស្ថិតនៅក្នុងរាជធានីនរវរនគរ និងមានឈ្មោះជាភាសាចិនណាហ្វូណា។ រឿងនិទាន ប្រាសាទភ្នំដាស្ថាបនាលើភ្នំតូចមួយក្នុងសតវត្សទី៦ ប្រហែលដោយព្រះមហាក្សត្រខ្មែរ ដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំគឺព្រះបាទរុទ្រវរ្ម័នតាមការបញ្ជាក់របស់លោក មីប្រីណូ ជាបុរាណវិទូជនជាតិបារាំង។ ប្រាសាទនេះធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ពុំមានកំពែងព័ន្ធជុំវិញទេ ហើយបែរមុខទៅទិសខាងជើង កំពូលប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំ ចំណែកផ្តែរដែលជាចម្លាក់ពីរឿងកូរសមុទ្រទឹកដោះក៏ត្រូវបានបាក់ជាពីផ្នែក …

អានបន្ត »