រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានទឹកជ្រោះតាតៃ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ រមណីយដ្ឋាននេះ ជាតំបន់អេកូទេសចរណ៍មួយ ដែលទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មិនអាចនឹងមើលរំលងនៅពេលមកកំសាន្តក្នុងខេត្តកោះកុង។ ទេសភាពព្រៃប្រឹក្សាដ៏ខៀវស្រងាត់ បានឆក់នូវភាពស្មុគស្មាញ និងរំសាយអារម្មណ៍ជាមួយនឹងខ្យល់អាកាសបរិសុទ្ធលាយឡំនឹងទិដ្ឋភាពនៃទឹកហូរកាត់តាមផ្ទាំងថ្មធំៗ។ ឋានសួគ៌ធម្មជាតិតាតៃស័ក្តសមសម្រាប់ អ្នកចូលចិត្តភាពស្ងប់ស្ងាត់ព្រមទាំងស្រលាញ់ធម្មជាតិ ជាពិសេសអ្នកដែលមានអារម្មណ៍ស្មុគស្មាញ ពេលទៅ ឃើញទិដ្ឋភាពនៅទីនោះ ប្រាកដជាធ្វើឱ្យរសាយបាត់អស់ទុក្ខកង្វល់ជាមួយខ្យល់អាកាសដ៏បរិសុទ្ធ នៃ រមណីយដ្ឋានធម្មជាតិតាតៃជាក់ជាមិនខាន។ តាតៃមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ ហើយភ្ញៀវទេសចរត្រូវធ្វើដំណើរ បន្ត ដោយទូកប្រមាណជា២០នាទីទៀតទើបទៅដល់។ ស្ទឹងតាតៃ ដែលមានទឹកថ្លាដូចជាកញ្ចក់ និងមានព្រៃឈើដុះអមសងខាងពណ៌ខៀវខ្ចី នៅគ្រប់រដូវកាល ហើយមានភាពស្ងាត់ជ្រងំកាលពីពេលមុននោះ ឥឡូវនេះ កំពុងក្លាយទៅជាឋានសួគ៌សម្រាប់អ្នក ដែលស្រឡាញ់ធម្មជាតិក្នុងការទៅគយគន់ពេចពិលរមិលមើល និងស្រូបយកខ្យល់អាកាសនៅទីនោះ។ចាប់តាំងពីមានការសាងសង់ផ្ទះបណ្តែតទឹកសម្រាប់ឱ្យអ្នកទៅលេងកម្សាន្តស្នាក់នៅលើដងស្ទឹងនេះកាលពីឆ្នាំ ២០០៩មក ស្ទឹងតាតៃបានក្លាយទៅជាកន្លែង ដែលមានភាពអ៊ូអរ និងជាតំបន់ទេសចរណ៍យ៉ាងប្រណីតមួយ …
អានបន្ត »រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ
រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ ៖ ធ្វើដំណើរទៅ ខេត្តកោះកុង លោកអ្នកគួរទៅលេងទឺកជ្រោះតាចាកឲ្យបានម្ដង ដោយសារជារមណីយដ្ឋានថ្មីមួយ ដែលមានទឹកធ្លាក់ថ្លាឈ្វេង ត្រជាក់ដូចអម្រឹត។ ទឹកធ្លាក់ពីទីខ្ពស់ ប៉ះប្របលើផ្ទាំងថ្ម មានទឹកហូរល្មមអាចលេងនិងងូតបានយ៉ាងសប្បាយ។ ទេសភាពស្រស់ត្រកាលពណ៌បៃតងខ្ចីនារដូវវស្សា កាន់តែធ្វើឲ្យតំបន់នេះ ប្រៀបដូចស្ថានសួគិ៍ អាចបំបាត់ទុក្ខបានទាំងអស់។ លោកអ្នកអាចខ្ចប់អាហារមកញ៉ាំក្រោមដើមឈើម្លប់ត្រឈឹងត្រឈៃក៏បាន ឬអាចកុម្មង់អាហារនៅទីនោះផ្ទាល់ក៏បាន ដែលមានតម្លៃសមរម្យ ប៉ុន្តែកុំភ្លេចសម្អាតនិងចោលសំរាមក្នុងធុងផង។ ទឹកជ្រោះតាចាក មានទីតាំងនៅឃុំទួលគគី ស្រុកមណ្ឌលសីមា ដែលមានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីទីរួមក្រុងខេមរភូមិន្ទ៕ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ
អានបន្ត »រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ
រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ ៖ ភ្ញៀវទេសចរទាំងឡាយ កាលបើបានទៅដល់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុងហើយ ច្រើនតែមើលរំលងកោះស្តេច ។ តាមពិតកោះស្តេចគឺជារមណីយដ្ឋានដែនកោះ ដ៏ល្អអស្ចារ្យមួយ ដែលកម្ររកទីណាមកប្រៀបប្រដូចទីនេះបានឡើយ បើភ្ញៀវទេសចរបានទៅទស្សនានៅទីនោះ ប្រាកដជាមានអារម្មណ៍ប្លែក និង សប្បាយរីករាយឥតឧបមា ដោយមានទេសភាពយ៉ាងល្អស្អាត និង ឆ្នេរខ្សាច់យ៉ាងសក្បុសគួរឱ្យចង់គយគន់ក្រៃលែង ។ តាមពិតកោះស្តេចគឺជាប្រជុំកោះមួយ ដែលមានភូមិដ្ឋានអ្នកនេសាទរស់នៅប្រកបរបរចិញ្ចឹមជីវិត និង គ្របដណ្តប់ដោយមហាសាគរដ៏ធំល្វឹងល្វើយនៃដែនសមុទ្រខេត្តកោះកុង ។ នៅជុំវិញកោះស្តេចប្រកបទៅដោយសម្រស់ទេសភាពឆ្នេរខ្សាច់យ៉ាងសស្អាត និង ប្រព័ន្ធជីវចម្រុះសមុទ្រដ៏ស្រស់បំព្រង ដែលជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនិយមទៅកម្សាន្តនៅទីនោះ ។ កោះស្តេចមានទីតាំងស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅទីនោះគឺត្រូវតែចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែទេសចរណ៍ ខេត្តកោះកុង ទៅកាន់កោះស្តេច ដែលមានចម្ងាយជាង ៨១ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ឬក៏អាចធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះសីហនុក៏បាន ។ អ្នកភូមិកោះស្តេច ដែលរស់នៅលើកោះស្តេចនេះមានជីវភាពយ៉ាងសកម្មបំផុតនឹងអាជីពជាអ្នកនេសាទ និង បម្រើសេវាកម្មទេសចរណ៍ដើម្បីចិញ្ចឹមជីវិត ។ កោះស្តេចជាកោះមួយនៅដាច់ស្រយាល ប៉ុន្តែមានទេសភាពរួមផ្សំជាមួយនឹងធនធានធម្មជាតិមានផ្កាថ្ម ត្រីសមុទ្រគ្រប់ប្រភេទគួរឱ្យគយគន់ …
អានបន្ត »