Thursday , November 21 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

ឃើញដំរីជុះ កុំជុះតាមដំរី – សុភាសិតខ្មែរអធិប្បាយ

ឃើញដំរីជុះ កុំជុះតាមដំរី – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃើញដំរីជុះ កុំជុះតាមដំរី ៖ ខ្លួន​ក្រ កុំ​ត្រដរ​ធ្វើ​ត្រាប់​តាម​អ្នក​មាន ។ អត្ថាធិប្បាយ ឃើញដំរីជុះ កុំជុះតាមដំរី អត្ថានុរូប សត្វ​ដំរី​មាន​មាឌ​ធំ ដូច​នេះ​លាមក​វា​ក៏​ធំ​ដែរ ។ ឯ​ឆ្កែ​មាន​មាឌ​តូច លាមក​ក៏​តូច​តាម​មាឌ​វា​ដែរ បើ​ចង់​ឲ្យ​លាមក​ធំ​ដូច​ដំរី​ទៅ​មិន​បាន​ទេ ។ អត្ថប្បដិរូប សត្វ​ដំរី​នៅ​ពេល​នេះ លោក​ប្រៀបប្រដូច​ទៅ​នឹង​អ្នក​មាន​ធនធាន​ច្រើន មាន​ប្រាក់​កាស​ច្រើន ។ ធម្មតា អ្នក​មាន​ប្រាក់​ច្រើន ពេល​ចាយ​ក៏​ច្រើន​ដែរ គឺ​ចាយ​ធំ ។ ព្រោះ​គេ​អាង​មាន​លុយ​ច្រើន មិន​ព្រួយ​កង្វល់​នឹង​ខ្វះ​ខាត ។ ចំណែក​អ្នក​ដែល​ខ្វះខាត បាន​ព្រឹក​ខ្វះ​ល្ងាច បើ​ឃើញ​អ្នក​មាន​ចាយ​លុយ​បែប​ធូរៗ កុំ​យក​តម្រាប់​តាម​គេ ចាយ​លុយ​បែប​ធូរៗ​ដូច​គេ ។ នេះ​ហើយ​ដែល​លោក​ថា ឃើញ​ដំរី​ជុះ កុំ​ជុះ​តាម​ដំរី ។ ម្យ៉ាង​ទៀត មាន​កូន​ខ្លះ​មាន​មិត្តភក្តិ​សុទ្ធ​តែ​ជា​កូន​អ្នកមាន ឃើញ​គេ​ចាយ​លុយ​ពេញ​ដៃ ក៏​មក​ជំរិត​ឪពុក​ម្ដាយ​យក​លុយ​ទៅ​ចាយ​ពេញ​ដៃ​ដូច​គេ ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ដែរ បើ​គេ​មិន​រត់​ចោល​សាលា​ក៏​រត់​ចោល​ផ្ទះ​ដែរ …

អានបន្ត »

ឃើញថាមិនត្រូវ – សុភាសិតខ្មែរអធិប្បាយ

ឃើញថាមិនត្រូវ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃើញថាមិនត្រូវ ៖ ដឹង​ច្បាស់​តែ​រក​ភស្តុតាង​មិន​បាន ។ អត្ថាធិប្បាយ ឃើញថាមិនត្រូវ នៅ​ក្នុង​ករណី​ណា​មួយ​ដែល​គេ​ដឹង គេ​ឮ​គ្រប់​គ្នា​ហើយ តែ​រក​វត្ថុតាង ឬ​ភស្តុតាង​មិន​បាន ។ ការ​ដែល​ចាប់​ភស្តុតាង​មិន​បាន​យ៉ាង​នេះ គេ​មិន​ហ៊ាន​និយាយ ហ៊ាន​ថា​បាន​ទេ ។ ព្រោះ​ការ​ដែល​គេ​ហ៊ាន​និយាយ​ក្នុង​លំហ​អាកាស គេ​អាច​ចាត់​ទុក​ថា ជា​បទ​បរិហាកេរ្តិ៍​គេ​បាន ។ ហេតុដូច្នេះ​ហើយ ដែល​លោក​ថា ពិត​ប្រាកដ​ណាស់ ឃើញ​ហើយ តែ​ថា​មិន​ត្រូវ និយាយ​មិន​កើត ។ ក៏​ព្រោះ​តែ​គេ​មិន​អាច​រក​អ្វី​មក​ជា​សំអាង យក​មក​បង្ហាញ​ឲ្យ​ឃើញ​ថា នេះ​គឺ​ជា​ភស្តុតាង​ជាក់​ស្ដែង ។ ឧទាហរណ៍ ៖ មន្ត្រី​ពុក​រលួយ​ម្នាក់ បាន​កឹប​កេងប្រវ័ញ្ច​ប្រាក់​រដ្ឋ​រាប់​លាន​ដែល​មហា​ជន​ដឹង​ឮ​សឹង​តែ​គ្រប់​គ្នា ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​រក​ឯកសារ​ណា​មួយ​មក​បង្ហាញ​គេ​បាន ។ ព្រោះ​ជន​កំហូច​នេះ​មាន​បច្ចេកទេស និង​មធ្យោបាយ​កម្រិត​ខ្ពស់​ណាស់ ។ ជួនកាល ជន​ពុករលួយ​នេះ​ជា​កូន​អ្នកធំ​ដែល​មាន​អំណាច​ខ្លាំង ។ ទោះ​ជា​ឃើញ​ភស្តុតាង​ហើយ ក៏​មិន​ហ៊ាន​ថា​ដែរ ព្រោះ​បារម្ភ​ខ្លាច​សុវត្ថិភាព​ផ្ទាល់​ខ្លួន ។ …

អានបន្ត »

ឃាត់មិនបាន ច្រានមិនទៅ – សុភាសិតខ្មែរអធិប្បាយ

ឃាត់មិនបាន ច្រានមិនទៅ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃាត់មិនបាន ច្រានមិនទៅ ៖ វ័យ និង​ជរា មិន​ទទួល​ការ​អង្វរ​ក និង​បញ្ជា​ទេ ។ អត្ថាធិប្បាយ ឃាត់មិនបាន ច្រានមិនទៅ វយៈ ឬ វ័យ = ការ​អស់​ទៅ​… ការ​សូន្យ​ទៅ​… ឃាត់មិនបាន មនុស្ស​ប្រុស​ស្រី​គ្រប់ៗ​គ្នា ចាប់​តាំង​ពី​ថ្ងៃ​កើត​មក តែង​ទទួល​នូវ​ភាព​ចាស់​បន្តិច​ម្ដងៗ​គ្រប់​វិនាទី​ទាំង​អស់ ។ ការ​ដែល​មនុស្ស​និយាយ​ថា ចម្រើន​វ័យ​វឌ្ឍនាការ​ គឺ​ចម្រើន​ការ​ចាស់ ឬ​កាន់​តែ​ចាស់​ទៅៗ ។ ការ​ចាស់​នេះ​ទោះ​បី​បុគ្គល​ណា​ដែល​មាន​មហិទ្ធិឫទ្ធ​សម្បើម​ក្រៃលែង​យ៉ាង​ណា​ក៏ដោយ ក៏​មិន​អាច​មក​ឃាត់​ឃាំង​រារាំង​មិន​ឲ្យ​ចាស់​បាន​ទេ ។ វា​គឺ​ជា​ច្បាប់​ធម្មជាតិ​គ្រប​សង្កត់​មក​លើ​សត្វ​លោក សត្វ​តិរច្ឆាន រុក្ខជាតិ​នានា ។ ម្យ៉ាង​ទៀត ពាក្យ​ថា លោកៈ ឬ លោក នេះ​ក៏​មាន​ន័យ​ថា កើត​ឡើង​ហើយ​វិនាស​ទៅ​វិញ​ដែរ ។ ព្រះពុទ្ធ​ទ្រង់​ត្រាស់​ថា គ្មាន​អ្នកណា​មក​ឃាត់​វ័យ គឺ​ការ​អស់​ទៅ សូន្យ​ទៅ​នេះ​បាន​ទេ បើ​ទុក​ណា​ជា​គេ​សូក​ប៉ាន់​ជា​របស់​មាន​តម្លៃ​យ៉ាង​ណា …

អានបន្ត »

ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល – សុភាសិតខ្មែរអធិប្បាយ

ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល ៖ ត្រូវ​ប្រយ័ត្ន​នឹង​ឥរិយាបថ​របស់​សត្រូវ ។ អត្ថាធិប្បាយ ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល ខ្លា​នៅ​ពេល​នេះ លោក​ប្រដូច​ទៅ​នឹង​សត្រូវ ។ ធម្មតា​សត្រូវ​ពុំ​ដែល​មាន​ចេតនា​ល្អ​ចំពោះ​អ្នក​ទេ ។ ម្ល៉ោះ​ហើយ​គេ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ប្រចាំ ។ ព្រោះ​ជួនកាល​វា​ធ្វើ​ហាក់​ដូចជា​ស្លូតៗ​យ៉ាង​ស្ងៀមស្ងាត់ ដែល​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ខុស​បាន ។ ជួន​កាល​ទៀត វា​ប្រើ​ល្បិច​ខ្ពស់​ពិសេស គឺ​វា​ធ្វើ​ជា​មក​សុំ​ចង​ស្ពាន​មេត្រី​ល្អ​ឡើង​វិញ​ក៏​មាន​ដែរ ។ ប៉ុន្តែ​វា​បង្កប់​នូវ​ល្បិច​ពឹសពុល ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន ។ ក្នុង​ន័យ​ខាងលើ​នេះ​ដដែល មាន​អ្នក​អំនួត​ខ្លះ​បាន​យក​ពាក្យ​នេះ​មក​និយាយ​ឡូឡា​ក្អេងក្អាង​ដាក់​បច្ចាមិត្ត​របស់​ខ្លួន​ដែរ ។ ដូចជា​គេ​និយាយ​ថា «ម៉េច ! អញ​នៅ​ស្ងៀម​មិន​មាត់ មិន​ក​ ប៉ុណ្ណឹង​ហើយ វា​នៅ​មិន​សប្បាយ​ចិត្ត​យ៉ាង​ម៉េច​ទៀត ។ នែ​វ៉ើយ ! កុំ​ឃើញ​ខ្លា​ក្រាប ថា​ខ្លា​ថ្វាយ​បង្គំ​ឲ្យ​សោះ តិច​ថា​មិន​បាន​ប្រាប់​…» ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ងើយស្កក ឳនដាក់គ្រាប់ – …

អានបន្ត »

ងើយស្កក ឳនដាក់គ្រាប់ – សុភាសិតខ្មែរអធិប្បាយ

ងើយស្កក ឳនដាក់គ្រាប់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ងើយស្កក ឳនដាក់គ្រាប់ ៖ ក្រអឺត​ក្រទម​បាត់​លាភ រាប​ទាប​បាន​លុយ ។ អត្ថាធិប្បាយ ងើយស្កក ឳនដាក់គ្រាប់ អត្ថានុរូប ងើយស្កក ធម្មតា ស្រូវ​ដែល​មាន​ដើម​ត្រង់ៗ​ឡើង​លើ​ចង្អុល​មេឃ​នោះ មក​ពី​ដើម​វា​ស្រាល ព្រោះ​ពុំ​មាន​គ្រាប់ ។ ស្រូវ​បែប​នេះ​គេ​ហៅ​ថា ស្រូវ​ស្កក​គ្មាន​ផល​អ្វី​ទេ ។ ឳនដាក់គ្រាប់ គេ​សម្គាល់​ឃើញ​ថា ស្រូវ​ណា​ដែល​ឱន ឬ​ក្រាប​ទៅ​លើ​ដី គឺ​ស្រូវ​នោះ​មាន​គ្រាប់​ល្អ ធ្វើ​ឲ្យ​ដើម​ធ្ងន់​ងើប​ពុំ​រួច ។ ស្រូវ​បែប​នេះ ហើយ​ដែល​លោក​ថា ឱន​ដាក់​គ្រាប់ គឺ​ស្រូវ​បាន​ផល​ល្អ ។ អត្ថប្បដិរូប ពាក្យ​ថា «ងើយ​ស្កក» លោក​ចង់​ប្រៀប​ប្រដូច​ទៅ​នឹង​មនុស្ស​ខ្លះ​ដែល​ក្រអឺត​ក្រទម​អើត​ស្ងើន គ្មាន​ចេះ​ឱន​លំទោន​ចំណុះ​អ្នកណា ។ គឺ​ជា​មនុស្ស​អាត្មា​និយម គេ​តែង​គិត​ថា គ្មាន​អ្នក​ណា​ប្រសើ​រជាង​អញ ។ មនុស្ស​ប្រភេទ​នេះ បើ​មាន​ការ​ត្រូវ​ពឹង​ពាក់​គេ​ដោយ​ធុរៈ​អ្វី​មួយ​ក៏​គ្មាន​អ្នក​ណា​ជួយ​យក​អាសា ជួយ​ឈឺ​ឆ្អាល​ដែរ ។ កាល​ណា​គេ​ខ្វះ​ញាតិមិត្ត​នេះ​ហើយ ធ្វើ​ឲ្យ​គេ​ខ្វះ​អ្វីៗ​ទាំង​អស់ …

អានបន្ត »

ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ – សុភាសិតខ្មែរអធិប្បាយ

ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ ៖ វិធីសាស្ត្រ​រក​គុណសម្បត្តិ ។ អត្ថាធិប្បាយ ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ ចង់ចេះឲ្យសម្លាប់អាចារ្យ ពាក្យ អាចារ្យ មាន​ន័យ​ថា អ្នក​ដឹកនាំ ឬ​អ្នក​បង្ហាត់​បង្រៀន ។ ធម្មតា​អ្នក​ដឹកនាំ​តែង​រមែង​មាន​ផ្លូវ​ពីរ​គឺ ផ្លូវ​ល្អ និង​ផ្លូវ​អាក្រក់ ។ អាចារ្យ​នៅ​ពេល​នេះ លោក​សំដៅ​យក​អាចារ្យ​ដឹកនាំ​ទៅ​រក​ផ្លូវ​អាក្រក់ ។ ទាក់ទង​នឹង​ពាក្យ​សុភាសិត​ខាងលើ​នេះ លោក​បាន​លើក​រឿង​មួយ​មក​និទាន​ដូច​ត​ទៅ ៖ នៅ​ក្នុង​សម័យ​ពុទ្ធកាល មាន​មាណព​ម្នាក់​បាន​លា​ចាក​គ្រួសារ​ដើម្បី​ចេញ​ទៅ​ស្វែង​រក​វិជ្ជា ក៏​បាន​ជួប​នឹង​ថេរៈ​មួយ​អង្គ ។ ក្រោយ​ពី​បាន​ដឹង​នូវ​គោល​បំណង​របស់​ចៅ​មាណព​ហើយ ព្រះថេរៈ​ក៏​សួរ​ថា «មុន​នឹង​ចៅ​មាណព​ឯង​មក​ស្វែង​រក​រៀន​វិជ្ជា​នេះ តើ​ឯង​បាន​សម្លាប់​អាចារ្យ​របស់​ឯង​រួច​ហើយ​ឬ​នៅ ?» ។ ទោះ​បី​ព្រះថេរៈ​ដណ្ដឹង​សួរ​ពីរ​បី​ដង ក៏​ចៅ​មាណព​នៅ​តែ​មិន​យល់​ពី​សំណួរ​នេះ​ដដែល ទើប​ព្រះអង្គ​មាន​ព្រះថេរៈ​ដីកា​ថា «ម្នាល​ចៅ​មាណព អាចារ្យ​របស់​ឯង​គឺ​អ្នក​ដឹកនាំ​ដែល​មាន​ឈ្មោះ​ថា “កោសជ្ជៈ” គឺ​សេចក្ដី​ខ្ជិល​ច្រអូស​ដែល​តែង​តែ​ដឹក​នាំ​អ្នក​ឯង​ឲ្យ​ខ្ជិល ស្ពឹក​ស្រពន់ មិន​ចង់​រៀន​សូត្រ» ។ មាណព​ឆ្លើយ​ថា «នៅ​ទេ» …

អានបន្ត »

ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល – សុភាសិតខ្មែរអធិប្បាយ

ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល ៖ អំពើ​គុណ និង​ទោស​នៃ​កម្លាំង​ចិត្ត ។ អត្ថាធិប្បាយ ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល ចិត្ត​តិច​ស៊ី​ត្រី​អាំង ចិត្ត​តិច​ នៅ​ពេល​នេះ លោក​សំដៅ​យក​មនុស្ស​ណា​ដែល​មាន​ចិត្ត​ត្រជាក់ ចិត្ត​ស្ងប់ មាន​ខន្តី​អំណត់​អត់​ទ្រាំ មិន​ក្ដៅ​ក្រហាយ ឆាប់​ច្រឡោត តោតតូង ។ មនុស្ស​នេះ កាល​បើ​ធ្វើ​ការងារ​អ្វី​តែង​ប្រកប​ដោយ​ចិត្ត​អំណត់ តស៊ូ​មោះមុត ព្យាយាម​ធ្វើ​ការ​នោះ​ទាល់​តែ​បាន​សម្រេច ។ ម្យ៉ាង​ទៀត មនុស្ស​នេះ បើ​មាន​ការ​ស្ដី​បន្ទោស​ពី​នាយ​ចៅហ្វាយ ឬ​ពី​មិត្តភក្តិ​ខ្លះ ក៏​ចេះ​អត់​ធ្មត់​សង្កត់​ចិត្ត​មិន​តប​ត​វិញ​ទេ ។ ដោយសារ​គេ​មាន​ចិត្ត​ធ្ងន់ ឬ​ចិត្ត​តិច​នេះ​ហើយ ធ្វើ​ឲ្យ​គេ​ទទួល​បាន​នូវ​ការ​ស្រលាញ់​រាប់​អាន​ពី​អ្នក​ផង​ទាំង​ពួង ។ ចិត្ត​ខ្លាំង​ស៊ី​អំបិល និស្ស័យ​មនុស្ស​ចិត្ត​ខ្លាំង ឬ​ចិត្ត​ច្រើន កាលបើ​មាន​អ្នកណា​ធ្វើ​ឲ្យ​ទាស់​ចិត្ត​តែ​បន្តិច តែង​ក្ដៅ​ក្រហាយ រម៉ាំង​រម៉ោក​ជា​និច្ច ។ បើ​គេ​ធ្វើ​ការងារ​អ្វី​ក៏​មិន​បាន​ស្អាត​ល្អ​ដែរ ។ ព្រោះ​បើ​ទាស់​ចិត្ត​តែ​បន្តិច គេ​បោក​ប្រាស់​ខូច​ខ្ទេចខ្ទី​អស់ ។ ម្យ៉ាង​ទៀត …

អានបន្ត »

ចង់ចំណេញ ដាច់ចំណង – សុភាសិតខ្មែរអធិប្បាយ

ចង់ចំណេញ ដាច់ចំណង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់ចំណេញ ដាច់ចំណង ៖ មហិច្ឆិតា​ធ្វើ​ឲ្យ​បាត់​បង់​សម្ព័ន្ធភាព ។ អត្ថាធិប្បាយ ចង់ចំណេញ ដាច់ចំណង បុគ្គល​ដែល​គិត​តែ​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន និង​លោភលន់​ខ្លាំង​ពេក ធ្វើ​ឲ្យ​បាត់​បង់​នូវ​ទំនាក់ទំនង​ក្នុង​សង្គម ព្រោះ​ជននោះ​មាន​មហិច្ឆិតា​ប្រាថ្នា​ធំ​ហួស​ប្រមាណ ។ បើ​គេ​ប្រកប​ការងារ​អ្វី​ជាមួយ​អ្នកណា គេ​តែង​រំពៃ​សម្លឹង​មើល​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​គេ​រួច​ជា​ស្រេច ។ ដូច្នេះ អ្នក​ដែល​វាងវៃ​មាន​បញ្ញា​ដែរ គេ​បាន​ស្គាល់ និង​យល់​ដឹង​ពី​បំណង​អាក្រក់​របស់​ជន​នោះ គេ​ក៏​ផ្ដាច់​ចំណង​មេត្រីភាព ឬ​ដក​ហ៊ុន​ឈប់​រក​ស៊ី​ជាមួយ​ភ្លាម ។ អ្នកណា​ចង់​ចំណេញ​ខ្លាំង​ពេក តែង​ដាច់​ចំណង​យ៉ាង​ដូច្នេះ​ឯង ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត – សុភាសិតខ្មែរអធិប្បាយ

ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត ៖ ចិត្ត​អន្យតិរ្ថិយ៍​របស់​អ្នក​មាន​អំណាច ។ អត្ថាធិប្បាយ ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត អត្ថានុរូប ដោយ​អាង​ថា​ខ្លួន​ជា​មនុស្ស​មាន​ឋាន​ខ្ពស់​ជាង​ឆ្កែ ម្ល៉ោះ​ហើយ​ចង់​សម្លាប់​ឆ្កែ​ថ្មើរ​ណា​ក៏​បាន ។ ប៉ុន្តែ​ដើម្បី​ជៀសវាង​ពាក្យ​ដំណៀល​ពី​មតិ​សាធារណៈ​ចោទ​ថា​គេ​ជា​មនុស្ស​ឃោរឃៅ គ្មាន​មេត្តាធម៌ គេ​ក៏​ស្រែក​ឡើង​ថា ជៀស​ចេញ ប្រយ័ត្ន​ឆ្កែ​ឆ្កួត​ខាំ រួច​ក៏​សម្លាប់​ឆ្កែ​នោះ​ទៅ ។ អ្នក​ដែល​មិន​ដឹង​រឿង​ពិត ឃើញ​ដូច្នោះ​ក៏​មាន​ចិត្ត​ជួយ​ត្រេកអរ តែ​តាម​ពិត វា​ត្រូវ​គេ​សម្លាប់​យក​ទៅ​ស៊ី​សោះ ។ អត្ថប្បដិរូប អ្នក​ចង់​សម្លាប់​ឆ្កែ លោក​ប្រៀប​ទៅ​នឹង​មនុស្ស​ដែល​ប្រើ​អំណាច​ឃោរឃៅ​ទៅ​លើ​អ្នក​ស្លូតត្រង់ ។ ឆ្កែ​តំណាង​ឲ្យ​អ្នក​ស្លូត​ត្រង់ ឥត​កំហុស ឬ​អ្នក​ទន់​ខ្សោយ ។ មនុស្ស​ចិត្ត​យក្ស​មារ​អប្រិយ​នេះ មាន​ល្បិច​ខ្ពស់​ណាស់ ដើម្បី​បិទបាំង​នូវ​គំនិត​អាក្រក់​របស់​ខ្លួន តែងតែ​ចោទ​ប្រកាន់​អ្នក​ខ្សោយ អ្នក​ស្លូត​ត្រង់ ដែល​ខ្លួន​ចង់​សម្លាប់​ថា​ ជា​ចោរ ជា​ឃាតក ជា​ខ្មាំង​… ការ​ពោល​ដាក់​ទោស​លើ​គេ​ដើម្បី​សម្លាប់ គឺ​ធ្វើ​ឲ្យ​ស្រប​នឹង​មតិ​សាធារណៈ ។ អ្នក​ដែល​មិន​ដឹង​ការ​ពិត ប្រឹង​ជួយ​អរ ។ ឯ​អ្នក​ដែល​ដឹង​ហេតុការណ៍​ពិត​ប្រាកដ​វិញ …

អានបន្ត »

ចាញ់បានទៅព្រះ ឈ្នះបានទៅមារ – សុភាសិតខ្មែរអធិប្បាយ

ចាញ់បានទៅព្រះ ឈ្នះបានទៅមារ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចាញ់បានទៅព្រះ ឈ្នះបានទៅមារ ៖ ឥទ្ធិពល​ខន្តី​បារមី​នៃ​ព្រះពិជិតមារ​ធ្វើ​ឲ្យ​អាឡវក​យក្ស​បរាជ័យ ។ អត្ថាធិប្បាយ ចាញ់​បាន​ទៅ​ព្រះ ឈ្នះ​បាន​ទៅ​មារ នៅ​សម័យ​មួយ ព្រះពិជិតមារ​ទ្រង់​យាង​ទៅ​សម្រួល​ព្រះឥរិយាបថ​ក្នុង​ពិមាន​របស់​អាឡវក​យក្ស ជិត​ក្រុង​អាឡវី ។ អាឡវក​យក្ស​បាន​នាំ​ពួក​សេនា​រេហ៍ពល​ភ្លូត​ទឹក​ភ្លូក​ដី មក​ធ្វើ​ចំបាំង​ជាមួយ​ព្រះអង្គ អស់​មួយ​រាត្រីកាល ។ ប៉ុន្តែ​ក្រុងមារ​មិន​អាច​យក​ជ័យជំនះ​លើ​ព្រះអង្គ​បាន​ឡើយ ។ ព្រះអង្គ​បាន​យក​ធម៌ «ខន្តី​បារមី» មក​ទប់ទល់​នឹង​ក្រុងមារ ។ លុះ​គ្រា​បឋម​ពោធិកាល ក្រុងមារ​បាន​ចូល​ទៅ​ជិត​ព្រះអង្គ រួច​ស្រែក​បង្គាប់​ថា «នែ ! សមណៈគោត្ដម ចូរ​អ្នក​ជៀស​ចេញ​ពី​ទី​នេះ​ទៅ» ។ ព្រះអង្គ​តប​ថា «ល្អ​ហើយ ! ល្អ​ហើយ !» រួច​ក៏​ស្ដេច​យាង​ចេញ​ទៅ ។ ក្រុង​មារ​បង្គាប់​ព្រះអង្គ​ឲ្យ​ចូល​មក​វិញ ។ ព្រះអង្គ​ក៏​យាង​ចូល​មក​វិញ ។ ក្រុងមារ​បង្គាប់​បែប​នេះ អស់​វារៈ​បី​ដង ។ ព្រះអង្គ​ធ្វើ​តាម​ទាំង​អស់ ។ ត្រង់​វគ្គ​នេះ​ហើយ​ដែល​លោក​ច្បិច​យក​មក​ធ្វើ​ជា​ពាក្យ​ទូន្មាន​ថា «ចាញ់​បាន​ទៅ​ព្រះ …

អានបន្ត »