និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រូកាច សិស្សខូច ៖ កំណាចខុសបែបបទនាំឲ្យសិស្សខូច ។ អត្ថាធិប្បាយ គ្រូកាច សិស្សខូច កាលពីសម័យមុនយូរបន្តិចហើយ គ្រូបង្រៀនមិនថា ព្រះសង្ឃ ឬគ្រហស្ថទេ តែងកាចៗខ្លាំងសម្បើម ។ ក្នុងជំនាន់នោះ សិស្សខ្លាចគ្រូជាងឪពុកម្ដាយទៅទៀត ។ ឪពុកម្ដាយខ្លះយកកូនទៅផ្ញើនឹងព្រះសង្ឃ ឬលោកគ្រូឲ្យនៅរៀនតែងនិយាយថា «សូមផ្ញើកូនឲ្យរៀនសូត្រផង ដោយសុំតែភ្នែក និងឆ្អឹងទេ» ក្នុងន័យនេះគឺសុំឲ្យវាយយ៉ាងណាកុំឲ្យខ្វាក់ភ្នែក និងបាក់ឆ្អឹង ។ ម៉្លោះហើយ គ្រូវាយសំពងតាមចិត្ត ។ សិស្សខ្លះមិនហ៊ានទាំងមើលមុខគ្រូចំផង ។ សិស្សណាមានប្រាជ្ញា រៀនឆាប់ចេះឆាប់យល់ពុំសូវត្រូវរំពាត់ទេ ។ សិស្សណាអាប់ប្រាជ្ញា រៀនខ្សោយ គ្រូវាយសំពងឥតប្រណី ។ ដោយកំណាច និងគ្រូខ្វះគរុកោសល្យផងនោះ សិស្សក៏បែកប្រាជ្ញាខូច ។ គេរកមធ្យោបាយភូតភរកុហកគ្រូថា ថ្ងៃនេះចុកពោះណាស់រៀនមិនកើតទេ ។ ខ្លះថាឪពុកម្ដាយឈឺ ។ ខ្លះខ្លាចគ្រូពេករត់ចោលសាលាតែម្ដង …
អានបន្ត »គិតរួច សឹមគូរ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គិតរួច សឹមគូរ ៖ មុនធ្វើអ្វីមួយ តោងធ្វើគំរោងសិន ។ អត្ថាធិប្បាយ គិតរួច សឹមគូរ កិច្ចការអ្វីក៏ដោយមុននឹងចាប់ធ្វើ គេតោងពិចារណាជាមុន ថាតើត្រូវធ្វើអ្វី ? ធ្វើយ៉ាងម៉េច ? ធ្វើបានឬទេ ? ធ្វើកើតឬទេ ? មានសម្ភារៈគ្រប់គ្រាន់ហើយឬនៅ ? … បើគេធ្វើគម្រោងនោះមិនចេញ កិច្ចការនោះក៏មិនចេញជារូបរាងដែរ ។ កាលណាគេគិតពិចារណាឃើញថា សមស្របហើយ ទើបគេធ្វើគម្រោង (ប្លង់) រួច ទើបគេចាប់ធ្វើកិច្ចការនោះ ។ បើគេធ្វើអ្វីដោយឥតបានគិតគូរជាមុន ក៏មិនខុសពីមនុស្សម្នាក់ដែលចេះតែដើរទៅមុខដោយឥតមានគោលដៅថា ត្រូវទៅណាទិសណាដូច្នោះដែរ ។ ហេតុនេះហើយ បានជាលោកប្រើពាក្យ «គិតគូរ» គឺគិតរួចទើបគូរនៅជាប់គ្នាជារហូតមក ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ ៖ អំពើអាក្រក់មានឥទ្ធិពលខ្លាំងជាងអំពើល្អ ។ អត្ថាធិប្បាយ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ បុគ្គលម្នាក់ៗខំប្រឹងសន្សំប្រាក់បន្តិចម្ដងៗ គេត្រូវប្រើពេលយ៉ាងយូរណាស់ទម្រាំសាងសង់ជាផ្ទះមួយខ្នងបាន ។ ប៉ុន្តែបើមានអគ្គីភ័យឆាបឆេះ ផ្ទះនោះក៏អន្តរាយរលាយសូន្យក្នុងរយៈពេលយ៉ាងខ្លីបំផុត ។ ដូច្នេះ ការសាងសង់ ឬសន្សំនូវអំពីល្អ គេត្រូវប្រើពេលយូរដូចគ្នា ។ ប៉ុន្តែ គុណសម្បត្តិយ៉ាងធំនេះ បើមានគុណវិបត្តិមួយជ្រៀតចូលទៅ វានឹងធ្វើឲ្យរលាយគុណសម្បត្តិនោះអស់រលីងក្នុងរយៈពេលយ៉ាងខ្លីបំផុតដែរ ។ ប្រៀបដូចតំណក់ទឹកពណ៌ខ្មៅមួយតំណក់សម្រក់ចូលក្នុងទឹកថ្លាកន្លះកែវ ទឹកថ្លានោះក៏ស្រអាប់ភ្លាម ។ ករណីនេះបញ្ជាក់ឲ្យឃើញថា អំពើល្អទោះបីជាមានច្រើនដល់ម្ល៉ា ក៏ចាញ់អំពើអាក្រក់ដែលមានតែបន្តិចបន្តួចដែរ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »គ្រោះជូជក – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រោះជូជក ៖ គ្រោះអាសន្នដែលគេចមិនរួច ។ អត្ថាធិប្បាយ គ្រោះជូជក ជូជក ជាឈ្មោះស្មូមយាចកម្នាក់នៅក្នុងគម្ពីរព្រះមហាវេស្សន្ដរជាតក (កណ្ឌជូជក) ។ តាជូជកនេះមានរូបកាយអាក្រក់ មើលឃើញគួរឲ្យខ្លាច និងខ្ពើម ។ មួយថ្ងៃទៅមួយថ្ងៃ គាត់ដើរត្រាច់រង្គាត់គ្រប់ច្រកល្ហក និងគ្រប់ភូមិស្ថានដើម្បីសុំទានគេ ។ គាត់សុំពុំរើសថាជាអ្វីទេ ។ គាត់សុំតាំងពីជី ស្លឹកគ្រៃ អំបិល ប្រហុក មាស ប្រាក់ រហូតដល់សុំចៅជាលី ក្រឹស្នា ដែលជាព្រះរាជបុត្រាបុត្រីរបស់ព្រះមហាវេស្សន្ដរទៀតផង ។ ប៉ុន្តែ ពេលជិតទៅដល់អាស្រមសាលាក៏ជួបនឹងចេតបុត្រ ជាអង្គរក្សដែលព្រះបាទស្រីសញ្ជ័យចាត់ឲ្យមកការពារព្រះវេស្សន្ដរ ។ ចេតបុត្រឃើញតាជូជកក៏បង្អៅឆ្កែឲ្យដេញខាំ ។ តាជូជកភ័យពេកក៏ប្រវាឡើងដើមឈើ ។ ពេលគាត់ឡើងទៅដល់មែកខាងលើអាចផុតពីគ្រោះថ្នាក់ឆ្កែខាំហើយ តែគាត់ជួបនឹងសម្បុកឃ្មុំមួយយ៉ាងធំ ។ គាត់ក៏ប្រវាតោងទៅមែកម្ខាងទៀត តែមែកនោះងាប់ ។ គាត់មើលមកក្រោមឃើញចេតបុត្រកំពុងយឺតធ្នូបាញ់ ។ គ្រោះអាសន្នបែបនេះលោកហៅថា …
អានបន្ត »គាស់ក្រោលទាំងថ្ងៃត្រង់ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គាស់ក្រោលទាំងថ្ងៃត្រង់ ៖ ល្មួចដោយក្លាហានបំផុត ។ អត្ថាធិប្បាយ គាស់ក្រោលទាំងថ្ងៃត្រង់ ធម្មតាចោរចូលលួចគោតែងចូលលួចពេលយប់ស្ងាត់ ។ វាលួចគាស់ក្រោលបន្តិចម្ដងៗដើម្បីដឹកគោចេញ ។ ចោរពួកនេះនៅមានចិត្តភិតភ័យខ្លាចម្ចាស់គេដឹង ។ សកម្មភាពបែបហ្នឹងបញ្ជាក់ឲ្យដឹងថា វាមានអារម្មណ៍ភ័យខ្លាចម្ចាស់គេទាន់ដែរ ។ ប៉ុន្តែក្នុងន័យខាងលើ លោកចង់និយាយប្រៀបធៀបទៅនឹងជនល្មើសដែលធ្វើអ្វីដោយក្លាហានខ្លាំងគ្មានកោតញញើតអ្នកណាទាំងអស់ ។ ដូចជា នៅក្នុងអង្គភាពមួយ មានអ្នកគ្រប់គ្រងឃ្លាំងសម្ភារៈម្នាក់ហ៊ានយកសម្បត្តិរួមទៅផ្ទះ ធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយគ្មានខ្លាចសហការីណាឃើញ ឬក៏ចៅហ្វាយនាយណាដឹងឡើយ ។ គឺគេយកដោយគ្មានលាក់លៀមអ្វីបន្តិចសោះ ។ មនុស្សដែលហ៊ានយកដោយក្លាហានបែបនេះហើយដែលលោកពោលថា គាស់ក្រោលកណ្ដាលថ្ងៃត្រង់ភ្លឺចែសតែម្ដង ដោយមិនចាំបាច់យប់ស្ងាត់អ្វីឡើយ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោះទឹកបង្អើលត្រី ៖ ធ្វើចលនាឲ្យផ្អើលដើម្បីងាយចាប់ ។ អត្ថាធិប្បាយ គោះទឹកបង្អើលត្រី អត្ថានុរូប នៅក្នុងត្រពាំងដែលមានត្រីច្រើន ត្រីតែងពួនសម្ងំក្នុងគុម្ពស្មៅខ្លះ គុម្ពឈើខ្លះ ជួនក៏បង្កប់ខ្លួននៅបាតត្រពាំង ។ ដូចនេះ បើមានអ្នករកចាប់ត្រី គេតែងយកដំបងវាយទឹកផូងផាំង ដើម្បីឲ្យត្រីផ្អើលចេញពីទីពួន ។ ពេលនោះ ត្រីភ័យផ្អើលឆ្លេឆ្លាស្ទុះហែលឆ្វែលឆ្វាត់ប្រសេចប្រសាច ។ អ្នករកត្រីក៏ចាប់ដាក់ទ្រុងយ៉ាងស្រួល ។ អត្ថប្បដិរូប នៅក្នុងកិច្ចការរដ្ឋបាល សមត្ថកិច្ចតែប្រើល្បិចកិច្ចកលច្រើនយ៉ាងដើម្បីចាប់ជនល្មើស ។ ជួនកាល គឹប្រើវិធីស្ងៀមស្ងាត់ ។ ជួនកាល គេធ្វើចលនាឲ្យកម្រើករំពើកឡើងដើម្បីចាប់ក៏មាន ។ ដូចជា សមត្ថកិច្ចស្វែងរកចាប់ឃាតកដែលកំពុងលាក់ខ្លួន ។ គេឃោសនាតាមកាសែត‑វិទ្យុ ប្រកូកប្រកាសឆោឡោឡើងថា បើអ្នកឯណាសមគំនិតជួយលាក់បំពួនឃាតកដែលសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួននឹងត្រូវមានទោសគុក ១៥ឆ្នាំ ។ ចំណែកអ្នកឯណាដែលមកផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដែលនាំឲ្យឈានទៅរកការចាប់ខ្លួនឃាតកបាន ។ រដ្ឋនឹងឲ្យរង្វាន់ ៥លានរៀល ។ កាលបើរដ្ឋប្រកូកប្រកាសបែបនេះហើយ ឃាតកនៅពុំសុខមួយកន្លែងទេ …
អានបន្ត »គូព្រេងមិនព្រាត់ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គូព្រេងមិនព្រាត់ ៖ ការលើកទឹកចិត្តគូស្នេហ៍ឲ្យមានក្ដីសង្ឃឹម ។ អត្ថាធិប្បាយ គូព្រេងមិនព្រាត់ ពាក្យនេះគ្រាន់តែជាពាក្យពោលលើកទឹកចិត្តដល់គូស្នេហ៍កុំឲ្យអស់សង្ឃឹម ។ ជួនកាលគេពោលលើកទឹកចិត្តអ្នកដទៃ ។ ដូចជា «នែសម្លាញ់អើយ កុំកើតទុក្ខខ្លាំងពេក ប្រសិនណាបើគេជាគូព្រេងនឹងឯង គង់តែជួបគ្នាទេ ចង់អ្នកណាមកខាឃាំងពង្រាត់បង្រាសយ៉ាងម៉េចក៏គង់តែជួបគ្នាវិញជាមិនខាន ។ ប៉ុន្តែបើជាគូកម្មវិញ ទោះជាឯងខំប្រឹងយ៉ាងណាក៏មិនជួបគ្នាដែរ» ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ៖ អ្វីដែលកំពុងត្រូវការសុទ្ធតែឆ្ងាញ់ និងល្អទាំងអស់ ។ អត្ថាធិប្បាយ ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ឃ្លានឆ្ងាញ់ គម្លានបណ្ដាលមកពីខ្សោះជាតិអាហារក្នុងខ្លួន ។ កាលណាមនុស្សខ្វះជាតិអាហារក្នុងខ្លួន សរីរាង្គទាំងមូលទាមទាររសជាតិអាហារដើម្បីចិញ្ចឹមអត្តភាពរាងកាយក៏បង្កើតគម្លាននេះឡើង ។ កាលណាមនុស្សស្រេកឃ្លានអាហារហើយ ចំណីអ្វីដ៏ដោយបើបានលេបចូលទៅសុទ្ធតែមានរសជាតិឆ្ងាញ់ទាំងអស់ ។ ដូច្នេះបើគេឃ្លានខ្លាំង ឆ្ងាញ់ក៏កាន់តែខ្លាំងដែរ ។ សមដូចព្រះពុទ្ធដីកាត្រាស់ថា រោគអ្វីមិនស្មើនឹងរោគឃ្លាន ។ ស្រលាញ់ល្អ ស្រលាញ់នៅពេលនេះ លោកសំដៅយកការស្រលាញ់រវាងភេទ ។ កាលណាមនុស្សមានតណ្ហាដុតរោលកញ្ជ្រោលឡើងហើយ គេតែងតែមានអារម្មណ៍ត្រេកត្រអាលក្នុងផ្លូវលោកិយ ។ ពេលនេះគេមើលឃើញមនុស្សដែលមានភេទផ្ទុយចេះតែមានសម្ផស្សស្រស់ស្អាតសមសួនគួរឲ្យភិសវង់ទាំងអស់ ព្រោះភ្នែកគេស្រវាំងអស់ហើយ ។ គេមើលឃើញតែម្យ៉ាងគឺ ស្អាត ល្អ ។ បើឮគេសើច ឬច្រៀង គេស្ដាប់ពិរោះដូចតន្ត្រីទិព្វ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃ្លោកលិច អំបែងអណ្តែក – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ឃ្លោកលិច អំបែងអណ្តែក – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លោកលិច អំបែងអណ្តែក ៖ ភាពក្រឡាប់ចាក់ ខុសប្រក្រតី ។ អត្ថាធិប្បាយ ឃ្លោកលិច អំបែងអណ្តែក អត្ថានុរូប ឃ្លោក នៅពេលនេះលោកសំដៅយកផ្លែឃ្លោកទុំ ព្រោះផ្លែឃ្លោកទុំវាអណ្ដែតលើទឹកជានិច្ច ទោះបីគេចាប់ជ្រមុជវាក៏ដោយ ។ ឯ អំបែង តែងតែលិចជានិច្ច ព្រោះវាមានប្រហោងដែលគេចោះទម្លុះនៅក្អេងវា ។ បើគេដាក់ថ្នមលើទឹក វាអាចអណ្ដែតបានដែរតែមិនយូរទេ ។ កាលណាទឹករញ្ជួយតែបន្តិច វានឹងលិចភ្លាម ។ អត្ថប្បដិរូប ឃ្លោកដែលធ្លាប់តែអណ្ដែត បែរជាលិចទៅវិញ គឺលោកចង់និយាយប្រៀបទៅនឹងមនុស្សដែលមានចំណេះដឹង ឈ្លាសវៃក្នុងការងារ មានសមត្ថភាព មានសញ្ញាបត្រខ្ពស់ មានជំនាញ ។ល។ ប៉ុន្តែពេលមានបដិវត្តន៍ ឬនៅក្នុងបរិយាកាសពុករលួយ និងសម័យនិយមបក្សពួក មនុស្សប្រភេទឃ្លោកនេះ បើពុំមានបក្សពួកនឹងគេ ឬពុំមានលុយសូកគេនោះ ប្រាកដជាដាំដូងហើយ ។ គេស្ថិតនៅក្នុងភាពអន្ធការ គឺលិចស្រឹមតែម្ដង ។ ឯអំបែងដែលធ្លាប់តែលិច …
អានបន្ត »ឃ្លាតកាយ ណាយចិត្ត – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លាតកាយ ណាយចិត្ត ៖ គម្លាតធ្វើឲ្យចិត្តប្រែប្រួល ។ អត្ថាធិប្បាយ ឃ្លាតកាយ ណាយចិត្ត ព្រះពុទ្ធដីកាទ្រង់ត្រាស់ថា មនុស្សនៅជិតគ្នាយូរៗទៅអាចមានសម្ព័ន្ធភាព ។ ប៉ុន្តែបើឃ្លាតគ្នាយូរៗទៅ ក៏អាចរសាយចិត្តដែរ ។ មនុស្សនៅក្នុងគ្រួសារជាមួយគ្នារាល់ថ្ងៃ ឃើញមុខគ្នាព្រឹកល្ងាច តើមានអ្វីភ្លេចគ្នាកើត ។ ប៉ុន្តែបើគេនៅបែកគ្នា នៅឃ្លាតគ្នាយូរៗទៅ ខានឃើញមុខគ្នាយូរៗទៅ គេក៏ភ្លេចឃើញមុខគ្នា ។ ករណីនេះជាហេតុធ្វើឲ្យគេរសាយចិត្តបន្តិចម្ដងៗ ។ ទីបំផុតគេសឹងតែភ្លេចនឹកគិតដល់គ្នាសោះតែម្ដងដែរ ។ ឧទាហរណ៍ ៖ ស្ត្រីម្នាក់យំសោកបោកខ្លួន មានពេលខ្លះចង់ទៅធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនទៀតផងនៅពេលដែលដឹងថា ប្ដីបានពលីនៅក្នុងសមរភូមិទៅហើយ ។ ប៉ុន្តែពីរបីឆ្នាំក្រោយមក ដោយខានឃើញមុខប្ដីយូរៗទៅ គេក៏ភ្លេចមុខប្ដីបន្តិចម្ដងៗ ឯចិត្តក៏រសាយបន្តិចម្ដងពីការនឹកនាដែរ រួចក៏តែងខ្លួនយកប្ដីមួយទៀតដោយសុវត្ថិភាពទៅហោង ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃើញដំរីជុះ កុំជុះតាមដំរី – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »