និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ ៖ មុនប្រាថ្នាធ្វើអ្វីមួយ តោងស្គាល់ពីសមត្ថភាពរបស់ខ្លួនឲ្យច្បាស់លាស់សិន ។ អត្ថាធិប្បាយ ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ ខ្លួនតូចកុំតោង ខ្លួនតូចក្នុងពេលនេះ លោកសំដៅយកឋានៈជីវភាពឋានន្តរស័ក្តិ ។ អ្នកទន់ខ្សោយបែបនេះ មិនគួរមានចិត្តលោភលន់ ចង់តោងចាប់យកនូវអ្វីដែលខ្ពស់ហួសពីឋានៈ ឬសមត្ថភាពខ្លួន ។ តួយ៉ាងដូចជា ៖ កម្មករតូចតាចម្នាក់ប្រាថ្នាចង់ធ្វើអគ្គនាយកក្រុមហ៊ុន ជនអវិជ្ជាម្នាក់ប្រាថ្នាចង់ធ្វើប្រធានតុលាការ ស្មូមយាចកម្នាក់ប្រាថ្នាចង់ក្លាយខ្លួនជាវិនិយោគិន ។ ដៃខ្លីកុំឈោងប្រវាឪបភ្ ពំនោលនេះ ក៏មានន័យប្រហែលនឹងខ្លួនតូចកុំតោងដែរ ព្រោះពាក្យថា «តោង» និង «ឈោង» មានន័យដូចគ្នា ។ គ្រាន់តែលោកចង់បញ្ជាក់បន្ថែមឲ្យរឹតតែច្បាស់ឡើងទៀតប៉ុណ្ណោះ ។ ព្រោះមនុស្សដែលពុំស្គាល់សមត្ថភាពខ្លួន ច្រើនតែមានមហិច្ឆិតាលោភលន់ឥតព្រំដែន ។ ការដែលប្រាថ្នាលោភលន់ចង់បាន ឬចង់ធ្វើអ្វីមួយដែលហួសពីសមត្ថភាពខ្លួនខ្លាំងពេក សុទ្ធតែនាំមកនូវសេចក្ដីវិនាសអន្តរាយទាំងអស់ ។ ដូចជា ទុរគតជនម្នាក់ដេកប្រាថ្នាចង់បានកូនក្រមុំមហាសេដ្ឋីមកធ្វើជាប្រពន្ធ ឬដូចអនក្ខរជនម្នាក់ចង់ធ្វើអ្នកដឹកនាំប្រទេសជាតិ ។ ឧបមាថា …
អានបន្ត »ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន ៖ កម្លាំងខាងក្រៅធ្វើការបានល្អ ដោយមានកម្លាំងបង្កប់ខាងក្នុង ។ អត្ថាធិប្បាយ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន ខ្មោចស្រុក ខ្មោចព្រៃ ក្នុងពេលនេះ លោកនិយាយពីមនុស្សទុច្ចរិតដែលចង់វាយប្រហារគោលដៅណាមួយ ។ ពួកវាតែងមានអ្នករនុកក្នុងជាអ្នកឲ្យការណ៍ ទើបធ្វើការនោះបានសម្រេចល្អ ។ ឧទាហរណ៍ៈ មានចោរមួយក្រុមចង់ចូលលួច ឬប្លន់ផ្ទះមួយ ឬអង្គភាពមួយ ។ ពួកវាតែងមានរនុកក្នុងជាអ្នកផ្ដល់ព័ត៌មាន ។ រនុកក្នុងនេះ ជួនជាអ្នកបម្រើក្នុងផ្ទះ ឬក្នុងអង្គភាព ។ ជួនជាកូនក្មួយ ឬសាច់ញាតិ ឬក៏ជាបុគ្គលិកក្នុងអង្គភាព ។ កាលបើរនុកក្នុងផ្ដល់ព័ត៌មានបានល្អ ពួកវាក៏វាយលុកចូលយ៉ាងជោគជ័យ ។ ឯរឿងនយោបាយ អ្នកដឹកនាំដ៏ឆ្លាតវៃក៏អនុវត្តតាមរូបមន្តនេះដែរ ។ ដូចជា គេចង់ចូលវាយលុកបន្ទាយខ្មាំង គេត្រូវរករនុកក្នុងឲ្យបានទើបវាយលុកចំៗគោលដៅតែម្ដង ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខុសម្តង ឆ្គងមួយពេល – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ខុសម្តង ឆ្គងមួយពេល – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខុសម្តង ឆ្គងមួយពេល ៖ ការលើកអភ័យដោយមនោសញ្ចេតនា ។ អត្ថាធិប្បាយ ខុសម្តង ឆ្គងមួយពេល នៅក្នុងអង្គភាពនីមួយៗតែងមានអ្នកប្រព្រឹត្តខុសឆ្គងដែលនាំឲ្យប្រធានអង្គភាពខឹងក្រេវក្រោធ រហូតដល់ចង់ដកហូតមុខងារ ឬដេញចោលទៀតផង ។ ពេលនោះ ចាស់ទុំក្នុងអង្គភាពជួយនិយាយសម្រុះសម្រួលបន្ធូរភាពក្រេវក្រោធថា ណ្ហើយ… គួរលើកអភ័យឲ្យគ្នាម្ដងទៅព្រោះកំហុសនេះកើតឡើងដោយអចេតនាទេ បើថ្ងៃក្រោយនៅតែប្រព្រឹត្តទៀត សឹមធ្វើទោសតាមដំណើរ ។ ម្យ៉ាងទៀត គ្នាទើបតែខុសម្ដងឆ្គងមួយពេលនេះទេ ។ សេចក្ដីអង្វរកប៉ុណ្ណេះ អាចធ្វើឲ្យប្រធានស្ងៀម និងរំសាយកំហឹងបានមួយកម្រិតដែរ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា ៖ កម្លាចមិនសមហេតុផល ។ អត្ថាធិប្បាយ ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា ខ្លានៅពេលនេះ លោកពោលសំដៅទៅលើអ្នកមានអំណាចណាម្នាក់ ។ ឯអាចម៍ខ្លា លោកសំដៅទៅលើអ្នកដែលនៅអែបអង្គអ្នកមានអំណាចនោះ ។ បើកាលណាគេចង់ចូលទៅជួបប្រាស្រ័យទាក់ទងនឹងអ្នកធំនោះ គេត្រូវរិះរកមធ្យោបាយយ៉ាងណាដើម្បីចូលទៅជួបនឹងអ្នកធំនោះឲ្យបាន ។ មានអ្នកខ្លះគ្រាន់តែទៅដល់មាត់ទ្វារ ក៏ត្រូវអ្នកយាមទ្វារសម្លុតតែបន្តិច ក៏ខ្លាចលែងហ៊ានទៅរកអ្នកធំនោះតែម្ដង ។ ត្រង់នេះហើយដែលលោកពោលថា «ខ្លាមិនខ្លាចទៅខ្លាចអាចម៍ខ្លា» ។ តាមពិតទៅ អ្នកចាំទ្វារតែងតែកាចបន្តិច ហើយបើមិនកាចក៏គេមិនឲ្យចាំយាមមាត់ទ្វារដែរ ។ ប៉ុន្តែបើគេចេះមានទំនាក់ទំនងល្អវិញ គេនឹងចូលបានយ៉ាងស្រួល ។ មិនតែប៉ុណ្ណឹង អ្នកយាមទ្វារថែមទាំងជួយណែនាំអំពីរបៀបដែលត្រូវចូលទៅជួបទៀតផង ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លាចឲ្យចូលជិត – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ខ្លាចឲ្យចូលជិត – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លាចឲ្យចូលជិត ៖ ការលើកទឹកចិត្តឲ្យក្លាហាន ។ អត្ថាធិប្បាយ ខ្លាចឲ្យចូលជិត ជាប្រពៃណីទៅហើយនៅក្នុងសហគមន៍ខ្មែរយើង អ្នកធំគឺជាអ្នកមានអំណាច ។ ហើយអំណាចនោះត្រូវបានគេយកមកប្រើគ្របសង្កត់មកលើអ្នកតូចទាបទន់ខ្សោយ ។ ម្ល៉ោះហើយអ្នកតូចទាប ទោះបីចង់ ឬមិនចង់ក៏ត្រូវតែបាក់បបខ្លបខ្លាចគ្រប់គ្នា ។ ដូច្នេះបើមានករណីណាដែលចាំបាច់ត្រូវចូលទៅជួបអ្នកធំនោះ តោងពឹងគេឲ្យជូនចូលដើម្បីកុំឲ្យខ្លាចពេក ។ ហេតុនេះហើយបានជាបុរាណលោកពោលលើកទឹកចិត្តផង ជំរុញចិត្តឲ្យក្លាហានផង ។ ព្រោះបើបានចូលទៅជិតអ្នកធំម្ដងហើយ ថ្ងៃក្រោយលែងសូវខ្លាចញញើតញញើមទៀតហើយ ព្រោះបានអ្នកធំស្គាល់ ។ ប៉ុន្តែករណីនេះ និយាយបានតែចំពោះមនុស្សទេ ។ ចំពោះសត្វខ្លា ដំរី បើខ្លាចកុំចូលជិតឲ្យសោះ បើហ៊ានប្រថុយចូល ច្បាស់ជាបានខ្លាកកេរហើយ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លួនរស់ របស់បាន – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ខ្លួនរស់ របស់បាន – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លួនរស់ របស់បាន ៖ ជីវិតមានតម្លៃជាងទ្រព្យធននានា ។ អត្ថាធិប្បាយ ខ្លួនរស់ របស់បាន ក្នុងន័យខាងលើនេះ លោកចង់បង្ហាញឲ្យដឹងអំពីតម្លៃនៃជីវិតរបស់មនុស្ស ។ ព្រោះពាក្យថា «ជីវិត» គឺការរស់នៅនេះមានតម្លៃមិនអាចកាត់ថ្លៃបាន ។ ជីវិតគ្មានដាក់លក់នៅទីផ្សារ ហើយក៏គ្មានគេដើរលក់ជីវិតដែរ ។ អ្នកខ្លះយល់ច្រឡំថា ទាហានគឺជាអ្នកដើរលក់ជីវិត ។ យោបល់នេះពុំត្រឹមត្រូវឡើយ តាមពិតទាហានគឺជាអ្នកបូជាជីវិតចំពោះមាតុភូមិជាទីស្នេហារបស់ខ្លួនទេ ។ ដូច្នេះ «ជីវិត» នៅតែជារបស់មានតម្លៃកាត់ថ្លៃមិនបានដដែល ។ លោកប្រាប់ថា ធ្វើម្ដេចឲ្យខ្លួនរស់សិនសឹមគិតពីទ្រព្យសម្បត្តិជាខាងក្រោយ ។ ព្រោះបើកាលណាជីវិតរលត់ហើយ អ្វីៗក៏រលត់រលាយទៅទាំងអស់ដែរ ។ ឧទាហរណ៍ ៖ ខ្លួនកំពុងឈឺ បើមានអ្វីដែលអាចលក់ដើម្បីព្យាបាលខ្លួនបាន ក៏គួរនឹងលក់ទៅ ។ កាលណាខ្លួនបានជានាហើយ សឹមរករបស់នោះមកវិញ ប៉ុន្តែបើស្លាប់ គឺចប់ទាំងអស់ ។ មានពួកចោរកំណាចចូលមកប្លន់ បើយល់ថាឱកាសពុំល្អទេ …
អានបន្ត »ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន ៖ ការអៀនខ្មាសពុំសមហេតុផល ។ អត្ថាធិប្បាយ ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន សិស្សណាដែលមិនហ៊ានសួរដេញដោលគ្រូឲ្យជួយពន្យល់នូវចម្ងល់អ្វីមួយ ដោយសារខ្មាសគ្រូ និងខ្លាចគ្រូដៀលថា ល្ងង់អីម្ល៉េះ ។ សិស្សណាមានគំនិតបែបនេះ សិស្សនោះប្រាកដជាអាប់ឱនប្រាជ្ញាហើយ ។ ព្រោះគ្រូម្នាក់ណាក៏ពេញចិត្ត សប្បាយចិត្តនឹងទទួលសំណួរពីសិស្សដែរ ។ ម្យ៉ាងទៀត គ្រូមាននាទីជាអ្នកណែនាំបង្ហាត់បង្រៀនសិស្ស ។ ម្ល៉ោះហើយ គ្រូពេញចិត្តនឹងរង់ចាំទទួលសំណួរពីសិស្សជានិច្ច ។ ដូច្នេះ សិស្សមិនត្រូវខ្លាចញញើតញញើមនឹងតាំងសំណួរចំពោះគ្រូទេ ព្រោះតែល្ងង់ហើយបានជាសួរដើម្បីឲ្យចេះឡើង ព្រោះតែមិនចេះហើយ បានជាសួរដើម្បីឲ្យបានដឹង បានយល់ឡើង ។ ហេតុនេះសិស្សណាដែលខ្មាសមិនហ៊ានសួរគ្រូ ច្បាស់ជាអាប់ប្រាជ្ញាហើយ ។ ឯប្ដីណាដែលចេះតែខ្មាសប្រពន្ធឯងនោះ ដោយមិនហ៊ានទៅក្បែរគេ ប្ដីនោះច្បាស់ជាគ្មានកូនហើយ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្ញីកាន់តែចាស់កាន់តែហិរ – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ខ្ញីកាន់តែចាស់កាន់តែហិរ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្ញីកាន់តែចាស់កាន់តែហិរ ៖ គុណសម្បត្តិអ្នកនយោបាយជើងចាស់ដែលមានចំណេះដឹងខ្ពស់ ។ អត្ថាធិប្បាយ ខ្ញីកាន់តែចាស់កាន់តែហិរ អត្ថានុរូប ធម្មតា មើមខ្ញីពេលចាស់យូរទៅ វាកាន់តែមានរសជាតិហឹរខ្លាំង ទោះបីវាក្រៀមស្វិត រឹងក្រញង់ក៏ដោយក៏នៅតែរក្សាគុណភាពរបស់វា ហឹរល្អដដែល ។ បើត្រូវយកធ្វើថ្នាំ ក៏គេរើសយកខ្ញីចាស់ៗដែរ ។ ហេតុនេះហើយបានជាលោកពោលថា ខ្ញីកាន់តែចាស់កាន់តែហឹរ ។ អត្ថប្បដិរូប អ្នកបច្ចេកទេស វិស្វករ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បណ្ឌិត អ្នកនយោបាយ ។ល។ ដែលមានចំណេះដឹងខ្ពស់ មានទេព្យកោសលខ្ពស់ ។ កាលណាធ្វើការជារាល់ថ្ងៃ ជាយូរទៅ ឬកាន់តែចាស់ទៅ កាន់តែមានបទពិសោធន៍ខ្ពស់ ដោយសារអស់លោកទាំងនេះធ្លាប់ឆ្លងកាត់ការងារជាច្រើនក្នុងជីវិតរបស់គាត់ ។ ព្រោះការងារហ្នឹងហើយដែលបង្រៀន ដែលបង្វឹកឲ្យគាត់កាន់តែចេះល្បិចកិច្ចការបានប្រសើរឡើងកាន់តែយល់ច្រើនឡើង ។ រីឯអ្នកនយោបាយដែលមានចំណេះវិជ្ជាខ្ពស់ សមត្ថភាពខ្ពស់ កាលណាធ្វើនយោបាយកាន់តែយូរទៅកាន់តែមានបទពិសោធន៍ ល្បិចកលច្រើនដែលគេហៅថា អ្នកនយោបាយជើងចាស់ មានសមត្ថភាពគ្រប់គ្រាន់ ដូចខ្ញីកាន់តែចាស់កាន់តែហឹរ …
អានបន្ត »ខឹងគោ វាយរទេះ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខឹងគោ វាយរទេះ ៖ ការបន្ធូរបន្ថយភាពក្រេវក្រោធ ។ អត្ថាធិប្បាយ ខឹងគោ វាយរទេះ អត្ថានុរូប អ្នកបររទេះខ្លះពេលខឹងនឹងគោដើរយឺតពេក មិនហ៊ានវាយគោទេ ដោយឃើញគោស្គម ឬខ្លាចគោមានស្លាកស្នាម ។ ម៉្លោះហើយដើម្បីបន្ធូរបន្ថយកំហឹងខ្លះក៏ស្រែកខ្លាំងៗ និងវាយគោះរទេះ ធ្វើឲ្យគោភ្ញាក់ស្ទុះដើរលឿនបន្តិចទៅ ។ អត្ថប្បដិរូប មនុស្សខ្លះ ពេលខឹងក្រេវក្រោធខ្លាំងនឹងអ្នកណាម្នាក់ មិនហ៊ានទៅវាយគេទេ ដោយឃើញគេធំជាង ឬមានកម្លាំងជាង ឬក៏ដោយប្រការណាមួយ ។ ប៉ុន្តែដើម្បីកាត់បន្ថយភ្លើងកំហឹងខ្លះ គេក៏ទៅកាប់បំផ្លាញដំណាំដាំដុះរបស់គូវិវាទ ។ នៅក្នុងគ្រួសារខ្លះ ប្រពន្ធខឹងនឹងប្ដីខ្លាំងពេក តែមិនហ៊ានវាយប្ដីទេ បែរជាសំពងម៉ូតូដែលគ្នាឥតដឹងអីសោះ ជួនកាលបោកចាន បោកឆ្នាំងខ្ទេចអស់ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខុសដូចវាយឆ្កែខុស – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »ខុសដូចវាយឆ្កែខុស – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខុសដូចវាយឆ្កែខុស ៖ វិប្បដិសារីនូវកំហុសដែលធ្វើឥតពិចារណា ។ អត្ថាធិប្បាយ ខុសដូចវាយឆ្កែខុស កំហឹងធ្វើឲ្យមនុស្សវង្វេងលែងគិតពិចារណា ។ ម្ល៉ោះហើយ គេធ្វើអ្វីៗទាំងកំរោល ។ លុះដល់គេស្ងប់អារម្មណ៍ក្រេវក្រោធ ទើបដឹងខ្លួនថា ខុស ប៉ុន្តែអ្វីៗជ្រុលហួសអស់ទៅហើយ ។ ដូច្នេះ គេនៅសល់តែសេចក្ដីស្ដាយក្រោយប៉ុណ្ណោះ ។ រឿងនេះបុរាណាចារ្យបានលើកនិទានជាតួយ៉ាងដូចតទៅ ៖ មហាសេដ្ឋីម្នាក់មានទ្រព្យសម្បត្តិមហាសាល ។ គាត់បានចិញ្ចឹមឆ្កែកំណាច៥០០ក្បាល ដើម្បីការពារទ្រព្យសម្បត្តិ ។ នៅយប់មួយមានចោរ៥០០នាក់ បានជីករូងឧម្មង្គក្នុងដីមកដល់ឃ្លាំងទ្រព្យ ។ ពួកចោរក៏ជញ្ជូនឥវ៉ាន់ជាច្រើនចេញទៅតាមរូងឧម្មង្គ ។ ឯឆ្កែទាំង៥០០ក៏ដេញខាំចោរទាំង៥០០នាក់ស្លាប់ក្នុងរូងឧម្មង្គអស់ទៅ ។ លុះព្រឹកឡើង សេដ្ឋីដឹងថាបាត់ឥវ៉ាន់អស់ ។ គាត់ក្រេវក្រោធជាខ្លាំង ក៏បញ្ជាឲ្យគេយកឆ្កែទាំង៥០០ក្បាលទៅសម្លាប់ចោលអស់ទៅ ។ បីថ្ងៃក្រោយមក សេដ្ឋីបានធុំក្លិនស្អុយអសោចិក្នុងឧម្មង្គ ទើបបានដឹងថា ជាខ្មោចចោរទាំង៥០០នាក់ដែលឆ្កែបានខាំសម្លាប់ ។ សេដ្ឋីមានវិប្បដិសារី កើតក្ដីក្ដុកក្ដួលជាខ្លាំង នឹងស្ដាយកំហុសដែលខ្លួនបានធ្វើរួចទៅហើយ …
អានបន្ត »