រឿងភូមិស្តីបិតមាស – រឿងព្រេងខ្មែរ ៖ នៅក្នុងឃុំត្រញំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ មានភូមិមួយឈ្មោះភូមិស្ដីបិតមាស តាំងនៅតាមមាត់ ស្ទឹង។ បានជាមាននាមភូមិស្ដីបិតមាស ដោយមានរឿងព្រេងដំណាលថាៈ កាលកន្លងយូរអង្វែងឆ្នាំមកហើយមានមេ ធ្នោះមួយគ្រួ គឺប្ដីប្រពន្ធ និងកូនក្រមុំមួួយមានរូបស្រស់ឆើតឆាយ សំចតនៅព្រែកធ្វើនេសាទនៅក្បែរខ្ទមអ្នកតាជា ដើមស្ទី។ ការនេសាទរបស់មេធ្នោះនេះ ចេះតែចម្រើនរៀងរាល់ឆ្នាំ រហូតទាល់តែបានក្លាយទៅជាអ្នកមានទ្រព្យសម្បតិ្ដ ស្ដុកស្ដម្ភដោយរបរនេសាទរបស់ខ្លួន។ តំបន់នោះជាតំបន់មានមូសច្រើនអនេក ថ្ងៃមួយនៅពេលទៀបយប់ មេធ្នោះបាន ជួបជុំនិងគ្រួសារខ្លួនផង និងកូនឈ្លួលខ្លួនផង ក៏និយាយទៅកាន់កូនឈ្នួលជាពាក្យនិយាយលេងថាៈ ក្នុងបណ្ដាអ្នកទាំង អស់គ្នាមាននរណាហ៊ានដេក ហាលមូស១យប់ទេ។ ពេលនោះ មានកូនឈ្នួលកំឡោះម្នាក់ប្រកបដោយរូបឆោម និង ប្រាជ្ញាឈ្លាសវៃ បានឆ្លើយទទួលខ្លួនថា ខ្ញុំហ៊ានបើខ្ញុំដេកហាលមូស១យប់បាន តើលោកដង្ខៅឱ្យអ្វីខ្ញុំ?។ មេធ្នោះបែប អន់ចិត្ដក៏ និយាយតបវិញថា ៖ “អាចោលម្សៀត ឯងចេះតែអួតគេ និយាយសួរឯណានោះ ក៏ឯងនិយាយរ៉ាប់រងដែរ”។ កូនឈ្នួលកំឡោះនោះក៏និយាយតបវិញថា “បើខ្ញុំអួតនោះសូមឱ្យដង្ហៅភ្នាល់ជាមួយខ្ញុំទៅ ហ៊ានដាក់អ្វីក៏ហ៊ានដាក់ ដែរ”។ …
អានបន្ត »រឿងភ្នំសែនហាន – រឿងព្រេងខ្មែរ
រឿងភ្នំសែនហាន – រឿងព្រេងខ្មែរ ៖ នៅខេត្ដ្ដកំពត ក្នុងព្រះរាជាណាចក្រកម្ពុជា មានភ្នំមួយឈ្មោះថា ភ្នំសែនហាន ។ តាំងនៅទិសខាងលិចវត្ដអង្គរ ជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ អតីតស្រុកបន្ទាយមាស ខេត្ដកំពតចម្ងាយពីវត្ដនេះប្រមាណ៣គីឡូមែត្រ។ ភ្នំនោះ មានបណ្តោយប្រមាណ១០គ.ម ទទឹងប្រហែលជា៥គ.ម កម្ពស់តាមចម្ងាយផ្លូវដើរឡើងពីជើងភ្នំដល់កំពូល ប្រមាណ ២គ.ម ហើយមានដើមរុក្ខជាតិគ្រប់មុខ ដុះលើភ្នំនោះណែនណាន់តាន់តាប់។ នៅក្បែរជើងភ្នំមានជ្រោះមួយ ឈ្មោះ ជ្រោះស្លា ស្ថិតនៅខាងលិចវត្ដអង្គពន្លឺដែលមានទឹកពណ៌ខៀវថ្លាឆ្វង់ គួជាទីរីករាយសប្បាយ ជាលំនៅនៃពួកមច្ឆាជាតិ ទាំងឡាយ។ ភ្នំនេះមានឈ្មោះថា សែនហាន ដោយមានរឿងព្រេងដែលអ្នកស្រុកនិទានតៗគ្នាមកថាៈ សម័យពីព្រេង នាយក្នុងគ្រាមួយ ដែលអ្នកស្រុកអំណត់ណាស់ មានមនុស្សច្រើននាក់ទៅរកស៊ីធ្វើការនៅជើងភ្នំនោះ ដែលជាភ្នំពុំទាន់ មានឈ្មោះថាអីនៅឡើយ ហើយភ្នំនោះពុំទាន់មានដើមឈើច្រើននៅឡើយផង គេបាននាំគ្នាដាំដំណាំផ្សេងៗជាច្រើន មាន ចេក ពោត ត្រាវ ដំឡូង ដូង ស្លា ជាដើម។ ក្នុងគ្រានោះមានតាម្នាក់ឈ្មោះ …
អានបន្ត »រឿងវត្តសំពៅប្រាំ – រឿងព្រេងខ្មែរ
រឿងវត្តសំពៅប្រាំ – រឿងព្រេងខ្មែរ ៖ វត្ដសំំពៅប្រាំ ស្ថិតនៅទីខ្ពង់់រាប នៃភ្នំបូកគោ ដែលសព្វថ្ងៃនេះរាជការបានតាំងជាទីក្រុងទេសចរណ៏មួយយ៉ាង សំំខាន់សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រ។ ភ្នំនេះឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្ដកំពត ប៉ុន្ដែសព្វថ្ងៃគេកាត់ចេញដោយឡែកជាបុរីមួយ ដោយមានការគ្រប់គ្រងពិសេសដាច់ចេញពី ខេត្ដកំពត។ សព្វថ្ងៃទីក្រុងថ្មីនេះ បានរៀបចំជាថ្មីឱ្យទាន់សម័យ ឯផ្ងូវថ្នល់ដែលលូនក្រវេចក្ររៀនតាមចង្កេះភ្នំ កាត់ជា ជ្រោះឡើងទៅខ្ពង់បុព្វតានេះ ក៏បានក្រាលថ្មចាក់ជ័រយ៉ាងស្អ្អាតបាត រថយន្ដតូចគ្រប់ធុនបើកបរគ្មានលំបាកទេ លើក លែងតែរថយន្ដធំវែងៗបើកបរពុំបាន ត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិកក្ងក់ពេក។ ផ្លូវឡើងនេះមានចម្ងាយចាប់ តាំងពីត្រង់បែកចេញពីផ្លូវជាតិលេខ៣ (ផ្លូវនៅកំពតវាលរិញ) ទៅមាន៣២គ.ម ប៉ុនែ្ដដោយផ្លូវបត់បែន ហើយត្រូវ ឡើងជាដរាបផង រថយន្ដបើកពុំសូវលឿនប៉ុន្មានទេ។ ពីដើមខ្ពង់រាបបូកគោជាកន្លែងយកខ្យល់អាកាសសម្រាប់ជន ជាតីអ៊ឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោកហ្វ្រង់ស្វា-បូដ្វាំង ជារេស៊ីដង់សុប៉េរេយើ នៅប្រទេសកម្ពុជាបាន ចាត់កសាង ហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥។ កាលពីសម័យកសាងនោះ ដោយទ្រង់ថា បារាំងរៀបចំធ្វើទី សំំណាក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ ដូច្នេះព្រះមហាក្សត្រខ្មែរយើងក៏ព្រះអង្គ ទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនា ភ្លាមដែរ …
អានបន្ត »រឿងស្រះយក្ខឡោម – រឿងព្រេងខ្មែរ
រឿងស្រះយក្ខឡោម – រឿងព្រេងខ្មែរ ៖ រឿង ស្រះយក្ខឡោម (ខេត្តរតនគិរី) ប្រជុំរឿងព្រេងខ្មែរ ភាគ ៦ ទំព័រ ១៥១ – ១៥៤ នៅក្នុងតំបន់ឡាបានសៀក ឃុំឡាំងបាង ស្រុកលំផាត់ ខេត្តរតនគិរី មានស្រះមួយធំ ទំនងជាអាងទឹកបុរាណ ដែលសេសសល់មកពីលក្ខណៈភូមិសាស្ត្រ, ព្រោះស្រះនេះ នៅចំចន្លោះជ្រលងភ្នំ ហើយមានសណ្ឋានមូលដូចបាតខ្ទះ ។ អ្នកដំណើរណា ដែលបានទៅដល់រតនគិរី គេពុំអាចភ្លេចទៅលំហែ ឬ ទៅទស្សនាស្រះយក្ខឡោមឡើយ, សមបើសព្វថ្ងៃនេះ នៅឡាបានសៀក មានការរៀបចំភូមិស្រុកល្អផង ដូចជាមានផ្សារផ្សោ មានវត្តអារាម មានភូមិនិវេសនដ្ឋាន មានចម្ការកៅស៊ូរដ្ឋ ។ល។ ក៏រឹតតែបានជាទីជំនុំចំណោមធំដុំមួយឡើង ។ កាលបើទៅដល់ “ស្រះយក្ខឡោម” គេតែងនឹករកដើមហេតុនៃឈ្មោះចម្លែកនេះភ្លាម ។ ការឆ្ងល់នេះ ក៏នាំឲ្យសាកសួររកហេតុដើម ដែលមាននៅជាប់នឹងបែបនិទានរបស់អ្នកស្រុក ជារឿងព្រេងប្លែកៗ គ្នា ដែលយើងលើកមកអធិប្បាយ …
អានបន្ត »រឿងវត្តវិហារសួរ – រឿងព្រេងខ្មែរ
រឿងវត្តវិហារសួរ – រឿងព្រេងខ្មែរ ៖ វត្តវិហារសួរ ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិមួយ ឮកិត្តិនាមពេញប្រទេសកម្ពុជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន កាលនេះ អ្នកផងសឹងបានជ្រាបជាច្រើន។ រៀងរាល់ឆ្នាំក្នុងមួយឆ្នាំៗ តែងមានមហាជនរាប់ពាន់នាក់ ទៅបូជា បែរបន់ តាមប្រាថ្នាផេ្សងៗ ទំាងព្រះរាជាព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តី ក៏បានសេ្តចយាង តែងអញ្ជើញទៅបូជាបួងសួង នៅទីនោះដែរ។ វត្តវិហារសួរ មានដើមកំណើតជាព្រះរាជទ្រព្យ ដែលព្រះរាជាបក្សីចាំក្រុងទ្រង់កសាងទុកជាអនុស្សាវរីយ៍ត្រង់ទីដែល តាគហេ កើនព្រះអង្គឡើងឋានសួគ៌ សឹងមានចែងទុកជាប្រវត្តិនៃព្រះវិហារនោះដូចតទៅ: តាមរបារក្សត្រដែលមានចារិកទុកមកក្នុងព្រះរាជវង្សសាវតាប្រទេសកម្ពុជាថា: “វត្តព្រះវិហារសួរ កើតឡើងក្នុង រជ្ជកាលទី១៩ រជ្ជកាលព្រះបាទបក្សីចាំក្រុង ជាព្រះរាជាប្រទេសកម្ពុជា គង់នៅនគរវត្ត ក្នុងព.សរវាង១៥៧២ គ.សរវាង១០២៨ ឬ២៩ ព្រះអង្គបានផ្តើមកសាងទុកជាអនុស្សាវរីយ៍រំលឹកដល់ពេលព្រះអង្គរត់គេចពីកងទ័ព ជាមួយ តាគហេ”។ រឿងរ៉ាវដើមហេតុនាំឲ្យមានរត់គេចពីកងទ័ពនេះ មានដំណាលថា កាលដែលព្រះបាទចក្រពត្រ ព្រះរាជាប្រទេសកម្ពុជា រជ្ជកាលទី១៦ ទ្រង់ព្រះទិវង្គតទៅ បុរសម្នាក់ឈ្មោះដំបងគ្រញូងមានមហិទ្ធិឬទ្ធិខ្លាំងពូកែ បានសោយរាជ្យជា រជ្ជកាលទី១៧ ឡើងឲ្យបង្គាប់ឲ្យធ្វើគុតព្រះរាជវង្សានុវង្សមុន។ កាលនោះមានព្រះម្នាងម្នាក់ទ្រង់ព្រះគ៌តពុំទាន់គ្រប់ខែ …
អានបន្ត »រឿងសេដ្ឋីចិត្តលោភ – រឿងព្រេងខ្មែរ
រឿងសេដ្ឋីចិត្តលោភ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានកុមារកំព្រាម្នាក់ ជាក្មេងឆ្លាតវាងវៃ។ ក្រោយពីឳពុកម្ដាយស្លាប់ចោលទៅ ចៅខិលបានប្រមូលវេចស្បែកគោក្រៀមមួយបង្វេច ដើម្បីធ្វើដំនើរទៅស្រុកឆ្ងាយមួយទៀត ពេលយប់មួយនោះកុមារខិល បានឈប់សំរាកនៅលើដើមឈើមួយ ដោយអស់កំលាំងពេក ចៅខិលក៏ដេកលង់លក់ទៅ។ ពេលក្រោកពីដំនេក កុមារបានមើលឃើញចោរពីរនាក់កំពុងចែកមាសពេជ្រ និង របស់របរជាច្រើននៅក្រោមដើមឈើ កុមារខិល ភិតភ័យណាស់ តែដោយមានទំលាប់ក្លាហាន វាក៏ទំលាក់បង្វេចស្បែកគោចុះចំក្បាលពួកចោរ ចោរទាំង២ ភ្ញាក់ភ័យយ៉ាងខ្លាំង ទើបក្រោករត់ចោលរបស់ទ្រព្យទាំងអស់ កុមារខិលឃើញយ៉ាងនោះត្រេកអរណាស់ ក៏សំរូតចុះពីដើមឈើ ប្រមូលកើបវេចស្ពាយមាសពេជ្រជាច្រើត្រលប់មកផ្ទះវិញ។ កុមារខិល ក៏ក្លាយខ្លួនជាមនុស្សមានទ្រព្យសម្បត្ដិយ៉ាងស្ដុកស្ដម្ភនៅ ក្នុងភូមិ។ មានសេដ្ឋីម្នាក់។ គាត់អោយបំរើទៅហៅចៅខិលមកឈ្លេចសួរ ៖ – អែរកទ្រព្យបានដោយវិធីណា? – បាទខ្ញុំបាទបានសំលាប់គោ យកស្បែកលក់។ ដោយសារតំលៃនៃស្បែកគោនោះ ទើបខ្ញុំប្រកបរបរបានចំរើន(ចៅខិលកុហកតប)។ – បើដូច្នោះអញនឹងអោយបំរើសំលាប់គោទាំងអស់ដើម្បីយកស្បែក។ ចាប់តាំងពីថ្ងៃនោះមក សេដ្ឋីក៏ចាត់បំរើអោយសំលាប់គោយកស្បែក ហើយអោយនាំយកទៅជួញនៅទីទាំងឡាយ។ តែជំនួញនេះពុំបានផលឡើយ។ ដោយចាញ់បោកកុមារខិល សេដ្ឋីខឹងណាស់ ទើបអោយបំរើទៅបំពានចាប់កុមារខិលច្រកបញ្ចូលក្នុងបាវដើម្បីទំលាក់ សំលាប់ចោលក្នុងទឹកទន្លេ។ …
អានបន្ត »រឿងសំលាញ់ពីរនាក់ – រឿងព្រេងខ្មែរ
រឿងសំលាញ់ពីរនាក់ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានបុរសពីរនាក់ជាសំលាញ់នឹងគ្នា និយាយសន្យាគ្នាថា «កាលបើយើងមានប្រពន្ធហើយអែងក្ដីអញក្ដី បើមានទ្រព្យសម្បត្តិត្រូវយើង ចិញ្ចឹមគ្នាទៅវិញទៅមក»។ សន្យាគ្នាហើយយូរបន្តិចទៅសំលាញ់មួយ មានប្រពន្ធគ្រប់លក្ខណ៍ សំលាញ់មួយទៀតមានប្រពន្ធខាតលក្ខណ៍។ បុរសដែលមានប្រពន្ធគ្រប់លក្ខណ៍នោះវេលាយប់ចូលដំនេក និយាយគិតគ្នាប្ដីប្រពន្ធថា «យើងរកស៊ីអីអោយមានឆាប់»។ ប្រពន្ធឆ្លើយថា “អ្នកចង់រកស៊ីអី រឺប្រើខ្ញុំអោយត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទទឹងទាស់ចិត្តអ្នកទេ»។ លុះកន្លងមកពេលចូលដំនេកយប់ក្រោយទៀត ប្ដីនិយាយនឹងប្រពន្ធថា «នាងអើយបងគិតឃើញរបរមួយមុខ បើបានដូចគំនិតនឹងបានមាសប្រាក់ ផ្ដិល តុ ថាស ដោយងាយ»។ ប្រពន្ធសួរប្ដីថា «គិតធ្វើដូចម្ដេចក៏បានងាយម្លេះ? » ។ ប្ដីប្រាប់ប្រពន្ធថា “ក្នុងសមុទ្រមានសំពៅអ្នកជំនួញគ្រប់ប្រទេស ខ្លះសុខសប្បាយខ្លះលិចលង់ច្រើនឆ្នាំមកហើយរបស់ទ្រព្យសព្វសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើន យើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះអោយរីងក្រ អ្វីមាសប្រាក់គ្រប់មុខនោះ បើបានត្រីធំតូចយើងវះធ្វើងៀត ធ្វើផ្អក ប្រហុក ព្រឹកនេះនាងឯងដាំបាយដួសដាក់កញ្ជើអោយមានម្ហូបនិងស្លាម្លូផង ព្រហាមយើងទៅបាចទឹកសមុទ្រអោយរីង»។ ប្រពន្ធលឺប្ដីប្រាប់ហើយក៏ធ្វើតាមបង្គាប់ប្ដី។ លុះព្រឹកឡើងរៀបគ្រប់ ប្រដាប់រួចក៏នាំគ្នាទៅដល់មាត់សមុទ្រ ហើយទុកដាក់ម្ហូបចំនីដោយស្រួល ទើបប្ដីកាន់កញ្ជើ១ ប្រពន្ធកាន់កញ្ជើ ១ខំបាចជះទឹកទៅលើគោកបាចទាល់តែពេលបាយទើបឈប់បរិភោគ បរិភោគបាយ រួចនាំប្ដីប្រពន្ធបាចទៀតទាល់ល្ងាចទើបនាំគ្នាមកផ្ទះវិញ។ …
អានបន្ត »រឿងអាកុហកស៊ី – រឿងព្រេងខ្មែរ
រឿងអាកុហកស៊ី – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានកុមារម្នាក់នៅជាមួយម្តាយចិញ្ចឹមជ្រូកកមៀ្រវមួយ ដល់ជ្រូកនោះធំឡើង កេ្មងនោះចង់ស៊ីសាច់ ជ្រូកក៏និយាយនឹងម្តាយថា “ម៉ែខ្ញុំចង់ស៊ីសាច់ជ្រូក ម៉ែឲ្យខ្ញុំកាប់ជ្រូកនេះស៊ីផឹកស្រាទៅ?”។ ម្តាយឃាត់ថា “កុំ! ឯង ស៊ីអ្វីក៏ច្រើនមេ្លះ ទុកវានឹងលក់យកប្រាក់ចាយ”។ កូនឮម្តាយឃាត់ដូច្នោះ ក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូករាល់ថៃ្ង ពុំមានភេ្លច។ មានកាលថៃ្ងមួយកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្តាយថា “ដ្បិតទេវតាប្រាប់ខ្ញុំថា “មានមាស ច្រើនណាស់ ម៉ែជូនទៅយក”។ ម្តាយឮកូននិយាយប្រាប់ដូច្នោះសួរថា “មាសប្រាក់នៅឯណា?”។ កូនឆ្លើយថា “ម៉ែទៅនឹង្តចុះ បើខ្ញុំបង្គាប់ដូចមេ្តចម៉ែធ្វើតាមខ្ញុំ”។ កូនយកកញ្ចើនាំម្តាយដើរទៅព្រៃឆ្ងាយអំពីស្រុក ហើយកូនក៏ យកកញ្ចើស្ទុះទៅគ្របដី ប្រឹងសង្កត់ហើយប្រាប់ម្តាយថា “ម៉ែជួយសង្កត់ផងមាសប្រាក់ក្នុងដីនេះច្រើនណាស់ ម៉ែសង្កត់ ឲ្យជាប់ចុះ ខ្ញុំនឹងទៅរកចបជីកយកមាសប្រាក់ ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែង បើម៉ែឯងលែងមាសប្រាក់នឹងបាត់បង់អស់”។ ឯម្តាយឮកូនថាដូច្នោះ ក៏សង្កត់កញ្ចើរនោះចាំកូន កូនត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចម្អិនជា អាហារបបួលអស់បងប្អូនជិតខាងមកស៊ីផឹកស្រាលេងសប្បាយ។ ម្តាយទន្ទឹងចាំកូននៅឯព្រៃពុំឃើញមក ឃ្លាន បាយអស់កម្លាំងរោយដៃរោយជើងរបូតចេញពីកញ្ចើ មើលក្នុងកញ្ចើពុំមានអ្វីសោះ។ លុះម្តាយដឹងថាកូនបញ្ចោត ហើយ ក៏ត្រឡប់ទៅផ្ទះវិញ ឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូចេ្នះ …
អានបន្ត »រឿងអ្នកនេសាទដូងទិព្វ – រឿងព្រេងខ្មែរ
រឿងអ្នកនេសាទដូងទិព្វ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានអ្នកនេសាទម្នាក់រកចិញ្ចឹមជីវិតដោយលំបាក បុរសនេះត្រូវនេសាទត្រីយកមកលក់ចិញ្ចឹមប្រពន្ធនិង កូនចំនួន១២នាក់។ ការរកស៊ីចិញ្ចឹមជីវិតប្រព្រឹត្ដទៅយ៉ាងលំបាកដោយបុរសយើងមានបន្ទុកសមាជិកគ្រួសារយ៉ាងច្រើននាក់ ហើយដោយផលនេសាទពុំសូវហុចផលអោយផងនោះ ជីវភាពគ្រួសារគាត់ចេះដុនដាបទៅដុនដាបទៅជាលំដាប់។ ថ្ងៃនេះបុរសកំសត់រកចាប់ត្រីពុំបានសោះ ពេញមួយថ្ងៃតាំងពីព្រលឹមគាត់ខំស្វែងរុករកចាប់ត្រី តែសូម្បីតែកូនត្រីមួយគាត់ក៏រកមិនបានផងគាត់មានការភ័យព្រួយជាខ្លាំងព្រោះគាត់មិនអាចត្រលប់ទៅផ្ទះដោយដៃទទេនោះបានទេ ប្រពន្ធកំណាចរបស់គាត់មុខជាជេរស្ដីបន្ទោសគាត់ ហើយកូនទាំង១២នាក់ច្បាស់ជាយំទាររកអាហារដោយស្រេកឃ្លាន។ គាត់ពិបាកចិត្ដជាខ្លាំងដកដង្ហើមវែងៗដោយអស់សង្ឃឹម។ នៅឯនាយសមុទ្រព្រះអាទិត្យបញ្ចេញរស្មីក្រហមព្រឿងៗហៀបអស្ដង្គតទៅហើយ គាត់ពុំហ៊ានដើរចូលទៅលំនៅស្ថានឡើយ។ គាត់អង្គុយនៅគល់ដូងមួយនាមាត់សមុទ្រដោយទឹកមុខក្រៀមក្រោះ គាត់ខំរិះរកឧបាយដើម្បីដោះស្រាយបញ្ហាជីវិត ដែលហាក់ដូចជាសែនចង្អៀតចំពោះរូបគាត់ណាស់បុរសយើងរកពុំឃើញកលណាមួយសោះ គិតៗទៅទឹកភ្នែករបស់គាត់ក៏ហូរមកយ៉ាងជោគជាំ គាត់ស្រែកទ្រហ៊ោរយំ…..ស្រែកយំទាស់តែលង់លក់ទៅដោយឥតដឹងខ្លួន!។ រំពេចនោះ ស្រាប់តែមានសំនើចអាថិកំបាំងមួយលាន់ខ្ទ័របន្លឺឡើង «ហា៎!ហ៎ា!..ហា៎!..ហ៎ា! នែអ្នក!អ្នកឯងក្រណាស់ចូរប្រញាប់ក្រោកឡើងហើយត្រលប់ទៅផ្ទះទៅ»។ បុរសភ្ញាក់ឡើងឃើញតាចាស់ម្នាក់សក់ស្កូវព្រោង រយៃរយ៉ៃប្រកបដោយទឹកមុខម៉ើងម៉ាត់ បុរសកំសត់យើងភ្លាត់មាត់ដោយអំណរពោលទៅកាន់តាចាស់ថា «សូមលោកម្ចាស់ជួយខ្ញុំផង»។ អើ! ចូរឯងយកផ្លែដូងទិព្វបីនេះចុះ តែត្រូវចាំថាកាលបើឯងប្រាថ្នាចង់បានអ្វីហើយចូរឯងកាប់បំបែកដូងមួយនេះទៅ។កាលបើធ្វើដូចនេះឯងនឹងបានសំរេចដូចសេចក្ដីប៉ងប្រាថ្នាមិនខានឡើយ។ ដូចនេះក្នុងចំនួនផ្លែដូងទាំងបី ឯងអាចប្រាថ្នាបានបីយ៉ាង ចូរឯងយកវាទៅប្រើចុះ។ តាចាស់ស្ដីចប់ក៏រលាយអន្ដរធានបាត់ទៅ។ អ្នកនេសាទត្រេកអរណាស់ គាត់ក្រោកយួរផ្លែដូងទាំងបីធ្វើដំនើរទៅកាន់លំនៅនៃអាត្មាដោយទឹកមុខរីករាយជាពន់ពេក។ ទៅដល់ទីលំនៅប្រពន្ធកូនប្រុសស្រីរបស់គាត់បានឃើញផ្លែដូចទិព្វទាំងបីនោះពុំមាននរណាពេញចិត្ដឡើយ ប្រពន្ធក៏ផ្ដើមស្រដីថា តាប៉ិ!. យកផ្លែដូងមកធ្វើអី អញមិនស៊ីដូងទេ កូនទាំង១២នាក់ក៏ជួយស្រែបន្ទរ។ លឺដូចនោះបុរសកំសត់ក៏ដាក់ផ្លែដូងចុះ ហើយអង្គុយក្បែរនោះពោលដោយទឹកមុខញញឹមថា៖ ឯងមិនដឹងទេ?!.. ដូងនេះជាដូងទិព្វណា …
អានបន្ត »រឿងស្រីស្មោះត្រង់នឹងស្វាមី – រឿងព្រេងខ្មែរ
ប្រជុំរឿងប្រេងខ្មែរ ភាគ ៣ ទំព័រ ១៣១ – ១៣៤។ រឿងស្រីស្មោះត្រង់នឹងស្វាមី – រឿងព្រេងខ្មែរ ។ មាននិទានមួយដំណាលថា : នៅក្នុងនគរ ១ នោះ មានសេដ្ឋី ២ នាក់ សេដ្ឋីម្នាក់មានកូនស្រី សេដ្ឋីម្នាក់ទៀតមានកូនប្រុស ។ សេដ្ឋីទាំង ២ នាក់ផ្សំផ្គុំកូនប្រុសស្រីរបស់ខ្លួនឲ្យបានជាស្វាមីភរិយា ។ គាប់ចួនជានគរនោះកើតចលាចលបះបោរ ហើយសេដ្ឋីទាំង ២ នាក់ ក៏បែកខ្ចាត់ខ្ចាយចេញទៅនៅកន្លែងទីទៃ ៗ ពីគ្នា ។ តមកសេដ្ឋីមានកូនស្រីក៏ផ្សំផ្គុំកូនស្រីនោះឲ្យមានប្ដីនឹងបុរសដទៃទៅ កូនស្រីក៏ព្រមយកប្ដីនោះមិនប្រកែក ។ នាងនោះបានទៅនៅនឹងប្ដីហើយប្រាប់ប្ដីថា “ ឪពុកខ្ញុំបានផ្សំផ្គុំឲ្យមានប្ដីពីមុនរួចម្ដងហើយ តែមិនទាន់ទាំងបាននៅរួមគ្នាផង ស្រាប់តែអ្នកមកបានខ្ញុំជាភរិយា ” ដោយខ្ញុំមិនទាន់បានដោះពាក្យប្ដេជ្ញានឹងប្ដីមុននោះនៅឡើយ ឥឡូវនេះខ្ញុំសូមលាអ្នកទៅដោះពាក្យប្ដេជ្ញានឹងប្ដីដើមនោះសិន តែបើអ្នកបើកឲ្យទៅ ទើបខ្ញុំហ៊ានទៅ បើអ្នកពុំបើកឲ្យទៅទេ ខ្ញុំក៏មិនហ៊ានទៅដែរ ” …
អានបន្ត »