រឿងដូនចាស់ក្នុងឃ្លោក – រឿងព្រេងខ្មែរ ៖ កន្លងយូរមកហើយ ដូនចាស់ម្នាក់ចេញដំណើរទៅសួរសុខទុក្ខកូនស្រីគាត់ដែលមានប្ដីទៅនៅស្រុកឆ្ងាយ។ គាត់ដើរកាត់ព្រៃក្រាស់ពីមួយទៅមួយ ក៏ជួបនឹងកញ្ជ្រោងមួយ «យាយចាស់! អញអត់អីស៊ី១០ថ្ងៃហើយ យាយឯងមិនអាចទៅទៀតឆ្ងាយពីនេះបានទេ ព្រោះអញនឹងស៊ីយាយឯងអស់ឥឡូវនេះហើយ» កញ្ជ្រោងនិយាយ។ ដូនចាស់ឆ្លើយតបថា «សូមអត់ទ្រាំសិន ចៅសម្លាញ់អើយ! ខ្ញុំសុំទៅសួរសុខទុក្ខកូនស្រីខ្ញុំ តែមួយខែទៀតខ្ញុំនឹងត្រឡប់មកតាមផ្លូវនេះវិញដូចនេះសូមចៅឲ្យខ្ញុំទៅសិនចុះ។ ឥឡូវនេះខ្ញុំនៅស្គមប៉ុន្ដែដល់ពេលនោះខ្ញុំនឹងធាត់ហើយចៅឯងអាចស៊ីខ្ញុំបានតាមចិត្ដប្រាថ្នា។ កញ្ជ្រោងនឹកក្នុងចិត្ដថា «មនុស្សស្រីធាត់ជាអាហារឆ្ងាញ់ជាងមនុស្សស្គម » ដូចនេះវាក៏ឲ្យដូនចាស់នោះបន្ដដំណើរទៅ។ គាត់ក៏ស្រូតដំណើរដោយនឹកសង្ឃឹមថាគ្មានសត្វអ្វីមករារាំងគាត់ទៀតទេ។ គាត់ដើរមិនទាន់បានឆ្ងាយប៉ុន្មានផងស្រាប់តែស្ដេចព្រៃដ៏សាហាវគឺខ្លាធំចេញមកហើយគ្រហឹមថា «យាយចាស់អញអត់ចំណីចំនួនម្ភៃថ្ងៃហើយ យាយឯងនឹងត្រូវជាចំណីអញ ភាវនាឲ្យហើយទៅ! » «ឱ!លោកអើយ សូមលែងឲ្យខ្ញុំទៅផង។ លោកអាចស៊ីខ្ញុំបាននៅពេលខ្ញុំត្រឡប់មកពីសួរសុខទុក្ខកូនស្រីខ្ញុំវិញ ដល់ពេលនោះខ្ញុំនឹងធាត់ហើយមានឱជារសឆ្ងាញ់ មិនមែនស្គមកំព្រឹងហើយស្វិតដូចឥឡូវនេះទេ» ដូនចាស់និយាយ។ ឭដូចនោះ ខ្លាក៏បើកផ្លូវឲ្យទៅ។ មិនយូរប៉ុន្មាន ស្ដេចស្វាមួយអន្លើដោយបរិវារឈររាំងផ្លូវគាត់។ ដើម្បីបំភាន់ភ្នែក ស្ដេចស្វាទទួលគាត់យ៉ាងគួរសមដោយជូនផ្កាដ៏ក្រអូបមួយបាច់ទៅគាត់។ បន្ទាប់មកវាពោលទាំងញញឹមថា «យាយបានអញ្ជើញមកទាន់ពេល្អ។ ខ្ញុំមានសេចក្ដីរីករាយនឹងស៊ីយាយឯង។ » ដូនចាស់តបថា «ឱ! លោកម្ចាស់ស្វាអើយ! សូមលោកអត់ទ្រាំបន្ដិចសិន ខ្ញុំកំពុងតែធ្វើដំណើរទៅសួរសុខទុក្ខកូនស្រីខ្ញុំ …
អានបន្ត »រឿងដើមកំណើតសត្វកូនលោក – រឿងព្រេងខ្មែរ
រឿងដើមកំណើតសត្វកូនលោក – រឿងព្រេងខ្មែរ ៖ មានបក្សីម្យ៉ាងហៅថា សត្វកូនលោក រូបរាងស្រដៀងនិងសត្វគ្រលីងគ្រលោង តែមានមាឌធំជាងគ្រលីងគ្រលោងបន្តិច សម្បុរវាក្រហមរទុះៗ ច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ឬព្រៃស្រោងស្រឹង សត្វនេះចាស់ៗខែ្មរយើងបាននិយាយតៗមកថា មានដើមកំណើតមកពីមនុស្ស ដូចមានរឿងដំណាលតទៅនេះ ៖ កាលពីព្រេងនាយ មានកសិករពីរនាក់ប្តីប្រពន្ធ ជាមនុស្សក្រលំបាក មានកូនស្រីតូចៗ៣នាក់។ កូនទី១ចេះដងទឹកដាំបាយ កូនទី២ចេះនាំប្អូនដើរលេង កូនទី៣ ចេះរត់លេង។ក្រោយពីពេលដែលប្តីស្លាប់ចោលទៅ នាងប្រពន្ធនៅមេម៉ាយជាមួយនិងកូនស្រី៣នាក់ តែងទៅកាប់អុស បេះបនែ្លទូលទៅលក់ឯផ្សាររាល់ថៃ្ង។ ថៃ្ងមួយនាងបានទៅជួបនិងអ្នកលេងស៊ីផឹកម្នាក់ដែលតែងតែដើរលួចឆក់អ្នកដំណើរឆ្ងាយជិត បានលុយកាក់ យកមកស៊ីផឹកហ៊ឺហា។ អ្នកលេងនោះកាលបើក្រឡេកឃើញនាងមេម៉ាយ ក៏សំដែងអាកប្បកិរិយាជាអ្នកគួរសមសួរនាងថា ចុះនាងនៅភូមិណា? ឆ្ងាយឬអត់? ហេតុអ្វីក៏មិនឲ្យប្តីជួយរែកប្រឹងផ្ទុកទូលម្នាក់ឯងច្រើនម៉េ្លះ? នាងក៏ប្រាប់ដោយត្រង់ថា “ខ្ញុំជាស្រីមេម៉ាយ ប្តីស្លាប់ចោលទៅ សព្វថៃ្ងក្រលំបាកណាស់ ប្រឹងកាប់អុស បេះបនែ្លលក់ គ្រាន់បានប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី៣នាក់បរិភោគ”។ លឺដូច្នោះ អ្នកលេងនឹកអរព្រួចក្នុងចិត្តគិតថា នាងនេះមេម៉ាយមែន ប៉ុនែ្តមានរូបស្អាតគ្រាន់បើ គួរអញតាមទៅសួរដល់ផ្ទះយកជាប្រពន្ធឲ្យបាន ហើយក៏និយាយថា “នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ ខ្ញុំសូមជូន១០កហាបណៈ …
អានបន្ត »រឿងដើមកំណើតសត្វផ្សោត – រឿងព្រេងខ្មែរ
រឿងដើមកំណើតសត្វផ្សោត – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយជាយូរអងែ្វងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជន ទូទៅនៅភូមិជិតខាងគេរាប់អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះ។ គេធ្វើខ្ទមរូបចំលាក់ថ្មជាភេទប្រុសមួយស្រីមួយ ដាក់អោយអង្គុយលើផែនថ្មក្នុងខ្ទមនោះ។ គេតែងបួងសួង បន់ស្រន់ ថ្វាយក្រយ៉ាបូជាសុំសេចក្តីសុខ ក៏ធ្លាប់បានសុខរៀងមក គេសន្មត់ថា អ្នកតាម្ចាស់ស្រុក។ មានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេ ស្ថិតនៅលើដើមជ្រៃធំនោះជាសេ្តចនៃឈើ។ យូរទៅមានស្រីម្នាក់មកចាប់បដិសន្ធិជាកូនអ្នកស្រុក ដែលរាប់អានដើមរុក្ខជាតិនោះ។ លុះធំពេញ វ័យជំទង់ដល់រដូវត្រូវសែនព្រេនថ្វាយក្រយ៉ាបូជាជូនអ្នកតាម្ចាស់ស្រុក នាងនោះក៏ទូលថាសបាយនំចំណី ទៅសែនជួសឪពុកម្តាយ។ រុក្ខទេវតាក្រឡេកឃើញដូចេ្នះចេះតែមានចិត្តអាណិតអាសូរស្រលាញ់នាងនោះ ហាក់ដូចជាព្រាត់គ្នាពីកាលណាមកហើយ ទើបបាននឹងបានជួបមុខគ្នាថ្មីៗ។ រុក្ខទេវតានោះកាន់តែវិតក្កចិត្ត អាណិតនាងខ្លាំងណាស់ ទ្រាំពុំបានក៏ហោះទៅទូលសួរព្រះឥន្ធតាមដំណើរ។ ព្រះឥន្ធទ្រង់រំពឹងដោយ ញាណទិព្វទៅឃើញថា នាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះ បានសាងប្រាថ្នាជាមួយគ្នាមកថា «ទោះបីទៅកើតជាតិណា ភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនិងគ្នា កុំឃ្លាតគ្រប់ៗជាតិ» លុះចាស់រៀងខ្លួន រុក្ខទេវតានោះសុំលាទៅបួសជាតាបសអស់ជីវិតដោយខ្លួនពីគ្នាទៅ។ តាបសមកកើតជារុក្ខទេវតានេះ ប្រពន្ធទៅកើតជានាងទេពធីតា បែកគ្នា ទៅឆ្ងាយមិនជួបជុំ នាងប្រពន្ធច្យុតពីទេពធីតាមកកើតជិតទីកនែ្លង ដែលទេវតាជាប្តីនៅ។ មកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះ ទើបបណ្តាលឲ្យរុក្ខទេវតាចេះតែស្រលាញ់អាណិតអាសូរនាង។ តែមកពីរុក្ខទេវតានោះមានពៀរដែលគេចទៅបួសចោលប្រពន្ធ ឲ្យព្រួយទុក្ខវេទនាអស់សង្ខារទៅមិនឲ្យជួបមុខ បានជាច្យុតទៅកើតជាមនុស្សវិញមិនជួបគ្នា។ …
អានបន្ត »រឿងត្មាតបោកដំរីស – រឿងព្រេងខ្មែរ
រឿងត្មាតបោកដំរីស – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានសេ្តចត្មាតមួយ មានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ យប់មួយសេ្តចត្មាតនោះដេកទៅយល់សប្តិឃើញថាបានចាប់សេ្តចដំរីស។ ពួកសេនារេហ៏ពលក៏ហើរសំដៅទៅលំនៅសេ្តចដំរីសនោះ ដល់ហើយក៏ស្រែកហៅសេ្តចដំរីសថា បងដំរី! ម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ ដោយម្ចាស់យើងយល់សប្តិថា “បានស៊ីសាច់បងដំរីឯង”។ ដំរីឮដូច្នោះ ក៏ភ័យញ័រឥតឧបមា យំបណ្តើរ លាប្រពន្ឋកូន និងពលសេនាបណ្តើរ ដើម្បីទៅតាមពលត្មាតតាមបញ្ជារបស់ សេ្តចត្មាត លុះមកដល់កណ្តាលផ្លូវ បានជួបនឹងសុភាទន្សាយៗក៏សួរទៅសេ្តចដំរីថា “យើ ! បងដំរីទៅណាមកណា ក៏រលះរលាំង ថែមទាំងយំសស្រាក់យ៉ាងនេះ?” ដំរីឆ្លើយថា “ឱ បងសុភាអើយ ! សេ្តចត្មាតគេយល់សប្តិឃើញថា បានស៊ីសាច់ខ្ញុំ ឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយ” ទន្សាយឆ្លើយថា “យើ ! បងដំរី រូបប៉ុនបងឯងមេ្តចសុខចិត្ត ទៅឲ្យអាសត្វត្មាតស៊ីទទេៗយ៉ាងនេះ ចាំខ្ញុំជួយដោះទុក្ខបងឯងឲ្យរួចរស់បាន”។ សេ្តចដំរីបានឮដូច្នោះ មានចិត្តត្រេកអរណាស់ ក៏ហៅទន្សាយឡើងជិះលើខ្នងដើរសំដៅទៅលំនៅសេ្តចត្មាត។ លុះឃើញដំរីដើរមកដល់ហើយ សេ្តចត្មាត អរញញឹមញញែម រួចនិយាយទៅកាន់ដំរីថា “អឺ ! …
អានបន្ត »រឿងបឹងទុំលែង – រឿងព្រេងខ្មែរ
រឿងបឹងទុំលែង – រឿងព្រេងខ្មែរ ៖ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង ដល់ទៅឃុំគួយជីកដី ក្នុងស្រុកមោងឫស្សី ហើយចុះពីថ្នល់ជាតិតាមផ្លូវខាងជើងចេញពីសាលាស្រុកមោងឫស្សី ឈមមុខទៅទិសអាគេ្នយ៍ចម្ងាយប្រហែលជា ១០គីឡូម៉ែត្រ ឬដើរចុះពីថ្នល់ជាតិកាត់ត្រង់ស្ថានីយ៍រថភ្លើងទៅស្វាយព្រៃ ដែលនៅខាងកើតសាលាស្រុកមោងឫស្សី ៧គីឡូម៉ែត្រ រួចឈមមុខទៅទិសទក្សិណ ចម្ងាយប្រហែលជា៤គីឡូម៉ែត្រ យើងនឹងបានឃើញបឹងមួយហៅថា បឹងទុំលែង មានទទឹងប្រវែង១០០ម៉ែត្រ បណ្តោយ៤០០ម៉ែត្រ។ បឹងនោះសព្វថៃ្ងជាបឹងសក្តិសិទ្ធ មានមច្ឆាជាតិ គឺ ត្រី អណ្តើក ជាដើម ច្រើនណាស់ ដោយហេតុអ្នកស្រុកពុំហ៊ាន ទៅមករកធ្វើនេសាទកម្ម ហើយមានទាំងម្រឹគជាតិគឺ ប្រើស ក្តាន់ ឈ្លូស រមាំង ជាដើម នៅក្នុងព្រៃជុំវិញបឹងនោះផង ជាទីចូលចិត្តដល់ពពួកអ្នកបរបាញ់ក្រៃពេក។ រឿងព្រេងទាក់ទងនិងដើមកំណើតនៃបឹងនោះ មានដំណាលដូចតទៅនេះ កាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គ មានបុណ្យបរមីអស្ចារ្យណាស់។ ថៃ្ងមួយព្រះអង្គគង់លើសត្វរមាស ជាព្រះរាជយានជាមួយនិងទម័កម្នាក់ឈ្មោះ នាយទុំ ដើម្បីទៅក្រសាលនិងស្រ្តីម្នាក់ឈ្មោះ នាងមុខរាហ៍។ លុះទ្រង់ធ្វើព្រះគមនាការទៅដល់ភូមិមួយបានទតព្រះនេត្រទៅឃើញស្រ្តីម្នាក់មានលំនាំប្រហែលនាងមុខរាហ៍ តែទ្រង់ទតបញ្ជាក់ទៅទើបទ្រង់ជ្រាបច្បាស់ថា មិនមែននាងមុខរាហ៍ទេ ក៏ទ្រង់យាងចាកចេញពីទីនោះហួសទៅទៀត។ …
អានបន្ត »រឿងបុរសឆោតបួននាក់ – រឿងព្រេងខ្មែរ
រឿងបុរសឆោតបួននាក់ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានបុរសឆោត៤នាក់ ព្រមពៀ្រងគ្នាដើររៀនក្តី លុះដើរបានបន្តិចទៅចាប់បានអណ្តើក៥។ បុរស ទាំង៤នាក់នោះក៏យកអណ្តើកនោះមកចែកគ្នា ដល់ចែកទៅចែកមកសល់អណ្តើក១។ មនុស្សទាំងអស់មិនសុខចិត្ត តែរៀងខ្លួន ក៏ចែកគ្នាម្តងទៀត ចែកទៅចែកមកសល់អណើ្តក១ដដែល មិនដឹងគិតធ្វើដូចមេ្តច។ បុរសទាំង៤នាក់នោះ ទាល់គំនិតក៏អង្គុយមើលមុខគ្នាធ្វើភែ្នកឡីងឡង់។ ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះ ប្រទះនឹង មនុស្សទាំង៤នាក់នោះ ក៏ឈរមើលគេចែកអណ្តើកគ្នា ហើយបុរសនោះឃើញឆោតដូច្នោះក៏សើច ហើយនិយាយ នឹងបុរស៤នាក់នោះថា “មើលទៅអ្នកមិនសូវប្រសប់សោះ”។ បុរស៤នាក់គ្រាន់តែឭសូរសម្តីប៉ុណ្ណោះក៏និយាយថា “ឱលោក! បើលោកចេះអាណិតមកចែកឲ្យយើងបន្តិច”។ បុរសម្នាក់នោះឭដូច្នោះ ក៏ដើរចូលទៅអង្គុយជិតចាប់យក អណ្តើក៥នោះមក ហើយរើសមើលអណ្តើកណាដែលធំជាងគេមកទ្រាប់អង្គុយ នៅសល់អណ្តើក៤ក៏ចែកទៅឲ្យបុរស ទាំង៤នាក់ម្នាក់១ បុរសនោះក៏សុខចិត្តរៀងខ្លួន ហើយបុរស៤នាក់នោះសួរថា “អ្នកមើលទៅប្រហែលជាចេះក្តី?”។ បុរសនោះឆ្លើយថា “ខ្ញុំចេះ”។ បុរសទាំង៤នាក់ក៏តបទៅវិញថា “ឱ បើអ្នកចេះក្តី សូមមេត្តាប្រាប់យើងផង”។ បុរសម្នាក់នោះឆ្លើយថា “បើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ ត្រូវអ្នកទនេ្ទញតាមខ្ញុំ”។ បុរស៤នាក់ឆ្លើយថា “បាទ” ហើយបុរស នោះប្រាប់ទៅ៤នាក់នោះឲ្យទៅទនេ្ទញរៀងខ្លួនគឺៈ …
អានបន្ត »រឿងបុរសជីកក្តាម – រឿងព្រេងខ្មែរ
រឿងបុរសជីកក្តាម – រឿងព្រេងខ្មែរ ៖ មានបុរសប្ដីប្រពន្ធមានកូនប្រុសមួយ កូននោះអាយុបាន ១២ ឆ្នាំ មាតាស្លាប់នៅតែឳពុកពោះម៉ាយ ។ ឳពុកក៏ធ្វើរបរលក់ដូរតែពីរនាក់នឹងកូន លក់មិនដាច់រឹតតែក្រទៅ ក្រោយមកឳពុកអនិច្ចកម្មទៅទៀតកូននៅតែម្នាក់ឯងរក្សាផ្ទះសម្បែង ។ ឳពុកស្លាប់ទៅ ៥ ថ្ងៃក៏មកពន្យល់សប្ដិកូនថា “កូនឯង ក្រលំបាកណាស់ យើងជាឳពុកគ្មានរបរអ្វីនឹងឲ្យទេ ដូច្នេះឲ្យកូនទៅជីកក្ដាមនៅក្រោមខ្ទមអ្នកតា នាទិសឥសានផ្ទះយើងយកទៅ លក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចុះ វេលាព្រឹក ថ្ងៃរះឡើងកាលណា ឲ្យកូនទៅជីករាល់ថ្ងៃកុំខាន” ។ លុះភ្លឺឡើង កូននោះភ្ញាក់ឡើងចាំជាក់នូវនិមិត្តសព្វគ្រប់ក៏ចាប់យកចបដើរ តម្រង់ទៅខ្ទមអ្នកតាជីកទៅឃើញក្ដាមមួយប្រាកដមែន រួចយកក្ដាមនោះទៅលក់ឲ្យអ្នកផ្សារៗ ក៏ទិញយក ។ បុរសនោះបានប្រាក់ហើយត្រឡប់មកវិញ ។ ថ្ងៃក្រោយ វេលាព្រឹកទៅជីក្ដាមនៅទីកន្លែងដដែលនោះបានក្ដាមមួយយកទៅលក់ឲ្យ អ្នកផ្សារទៀត គេក៏ទិញយក ។ បុរសនោះត្រឡប់មកផ្ទះ ។ នៅ ទីនោះ មានមហាសេដ្ឋីម្នាក់មានកូនក្រមុំច្រើន កូនស្រីបងទាំងប៉ុន្មាន មហាសេដ្ឋីរៀបឲ្យមានប្ដីទាំងអស់ នៅតែកូនស្រីម្នាក់ឈ្មោះនាងពៅគឺកូនពៅប្រកែកមិនព្រមយកប្ដី មហាសេដ្ឋីជាឳពុកម្ដាយបង្ខំឲ្យមានប្ដីក៏មិនព្រមយក ។ …
អានបន្ត »រឿងប្រាសាទតាព្រហ្ម – រឿងព្រេងខ្មែរ
រឿងប្រាសាទតាព្រហ្ម – រឿងព្រេងខ្មែរ ៖ បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅតាមផ្លូវជាតិលេខ២ ចម្ងាយ៣២គ.ម ទៅដល់អូររូង ក្នុងស្រុកបាទី ខេត្តតាកែវ បត់ទៅខាងលិចចម្ងាយ២.ម ក្នុងឃុំក្រាំងធ្នង់ ស្រុកនិងខេត្តដដែល នឹងបានឃើញទនេ្លបុរាណមួយ មានមណ្ឌលរាងទ្រវែងបណ្តោយថៃ្ង មានទឹកល្អល្អាច ខួបប្រាំង ខួបវស្សា ហៅថា ទនេ្លបាទី កែ្បរឆេ្នរខាងនៃទនេ្លនោះមានប្រាសាទពីរ ហៅប្រាសាទតាព្រហ្មមួយ ប្រាសាទយាយពៅមួយ។ រឿងព្រេងទាក់ទងដើមកំណើតនៃប្រាសាទនោះ មានដំណាលដូចតទៅនេះ៖ កាលសេ្តចព្រះនាមព្រះកេតុមាលា សោយរាជនៅមហានគរ ជាសេ្តចមានបុណ្យអស្ចារ្យណាស់។ វេលាមួយ សេ្តចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់នៅក្នុងប្រាសាទពុំបាន ទ្រង់យាងកំសាន្តព្រះរាជហឫទ័យជាមួយរេហ៍ពល ដោយផ្លូវនាវាតាមឆេ្នរសមុទ្រត្រើយខាងត្បូង។ លុះយាងទៅដល់ទនេ្លបាទី ទ្រង់ចតព្រះទីនាំងនាវា នៅត្រើយនោះ ដោយសោមនស្ស ហើយទ្រង់បោះព្រះពន្លាជ័យសំរាកព្រះអង្គនៅក្នុងទីនោះ។ ពេលនោះអ្នកស្រុកប្រុសស្រីទាំងអស់ បានលឺដំណឹងថា សេ្តចយាងពីនគរវត្តមក ដោយមិនដែលស្គាល់សេ្តចនោះសោះ ក៏នាំគ្នាជាច្រើនអ៊ូអែរ មកថ្វាយបង្គំគាល់ យកអាករសួយរៃមកថ្វាយព្រះអង្គគ្រប់គ្នា។ កាលនោះមានយាយម្នាក់ មានភោគសម្បត្តិស្តុកស្តម្ភជាង អ្នកស្រុកទាំងអស់ គាត់មានកូនក្រមុំមួយឈ្មោះ នាងពៅ មានរូបឆោមលោមពណ៌ល្អលើសស្រីទាំងពួង។ …
អានបន្ត »រឿងពស់កេងកង – រឿងព្រេងខ្មែរ
រឿងពស់កេងកង – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ នៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតមានពិសទេ មានតែពស់កេងកង ។ មាននិទានថា : កាលដើមឡើយ មានមនុស្ស២នាក់ប្ដីប្រពន្ធ, ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេត ។ ប្ដីនោះទៅជួញអង្កាំ បាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនជិតខាង គេបបួលគ្នាទៅរកឧស ។ ឯនាងនីឮគេថាបបួលគ្នាក៏ទៅ ជាមួយនឹងគេដែរ យកនាងអេតជាកូនទៅផង លីដឹងចូលព្រៃបានឃើញឧសមួយធំ ។ នាងនីយកដឹងពុះឧស លុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។ នាងនីមើលទៅឃើញដឹងនិងពស់កេងកង ក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ ។ ឯពស់កេងកងឆ្លើយឡើងថា អើ ! បើនាងឯងដោយអញ ធ្វើប្រពន្ធអញទើបអញឲ្យដឹង បើនាងឯងមិនដោយអញ មិនធ្វើជាប្រពន្ធអញទេនោះ អញមិនឲ្យដឹងទេ ។ នាងនីឮពស់កេងកងថាដូច្នោះហើយ ហេតុតែជាស្រីខូច ក៏ទទួលព្រមថា អើ ! លែងតែអ្នកឲ្យដឹងមកខ្ញុំចុះ ចាំល្ងាច សឹមខ្ញុំឲ្យមេអេតមកហៅ …
អានបន្ត »រឿងភ្នំនាងកង្រី – រឿងព្រេងខ្មែរ
រឿងភ្នំនាងកង្រី – រឿងព្រេងខ្មែរ ៖ នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំមួយខ្ពស់ជាងគេ មើលពីចំងាយទៅឃើញដូចមនុស្សដេកផ្កាប់មុខសណ្តូកខ្លួន។ ភ្នំនោះឈ្មោះភ្នំកង្រី នៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែបែ្លកជាងគេនៅត្រង់ចងេ្កះភ្នំនោះ មានម្អមដុះច្រើនណែនតាន់តាប់។ អ្នកស្រុកនៅជុំវិញនោះ គេមិនបរិភោគម្អមនោះទេ ព្រោះគេលឺចាស់ៗ ដំណាលថា ម្អមនោះកើតពីរោមនាងកង្រី យក្ខិនី ជាមហេសីព្រះពុទ្ធិសែន ហើយគេសន្មត់ថា ម្អមនោះជារោមយោនី នៃនាងកង្រីនោះឯង។ មិនតែប៉ុណ្ណោះនៅលើជើងភ្នំនោះ មានត្បាល់ថ្មមួយធំតាំងពីបុរាណមកមិនដឹងជានរណាសាងទេ។ ពួកជនអ្នកឡើងដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនគ្រុនចាញ់ ហើយនិងបានសុខ សប្បាយ (នេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាល) រឿងភ្នំនាងកង្រីមានសេចក្តីសងេ្ខបដូចតទៅនេះ៖ កាលពីព្រេងនាយមានសេដ្ឋីម្នាក់នៅនគរមួយ ជាមនុស្សឥតកូនបាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយ។ ក្រោយពីបន់ ប្រពន្ធក៏មានកូនដល់ទៅ១២នាក់ សុទ្ធតែស្រី។ លុះបានកូនហើយ សេដ្ឋីធ្លាក់ខ្លួនជាអ្នកទ័លក្រ រកអាហារចិញ្ចឹមកូនគ្មាន ក៏បរទេសដឹកកូនទាំង១២នាក់ ទៅប្រោសចោលក្នុងព្រៃជ្រៅមួយ។ ក្រោយពីឪពុកប្រោសចោល កូនទាំង១២នាក់ក៏នាំគ្នាដើរទៅក្នុងព្រៃដល់នគរមួយ ជានគរយក្សស្រីឈ្មោះ នាង សន្ធមារ។ យក្សស្រីនោះមានកូនស្រីមួយឈ្មោះនាងកង្រី។ នាងសន្ធមារបានឃើញនាងទាំង១២នាក់ …
អានបន្ត »