រឿងប្រាសាទតាព្រហ្ម – រឿងព្រេងខ្មែរ ៖ បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅតាមផ្លូវជាតិលេខ២ ចម្ងាយ៣២គ.ម ទៅដល់អូររូង ក្នុងស្រុកបាទី ខេត្តតាកែវ បត់ទៅខាងលិចចម្ងាយ២.ម ក្នុងឃុំក្រាំងធ្នង់ ស្រុកនិងខេត្តដដែល នឹងបានឃើញទនេ្លបុរាណមួយ មានមណ្ឌលរាងទ្រវែងបណ្តោយថៃ្ង មានទឹកល្អល្អាច ខួបប្រាំង ខួបវស្សា ហៅថា ទនេ្លបាទី កែ្បរឆេ្នរខាងនៃទនេ្លនោះមានប្រាសាទពីរ ហៅប្រាសាទតាព្រហ្មមួយ ប្រាសាទយាយពៅមួយ។ រឿងព្រេងទាក់ទងដើមកំណើតនៃប្រាសាទនោះ មានដំណាលដូចតទៅនេះ៖ កាលសេ្តចព្រះនាមព្រះកេតុមាលា សោយរាជនៅមហានគរ ជាសេ្តចមានបុណ្យអស្ចារ្យណាស់។ វេលាមួយ សេ្តចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់នៅក្នុងប្រាសាទពុំបាន ទ្រង់យាងកំសាន្តព្រះរាជហឫទ័យជាមួយរេហ៍ពល ដោយផ្លូវនាវាតាមឆេ្នរសមុទ្រត្រើយខាងត្បូង។ លុះយាងទៅដល់ទនេ្លបាទី ទ្រង់ចតព្រះទីនាំងនាវា នៅត្រើយនោះ ដោយសោមនស្ស ហើយទ្រង់បោះព្រះពន្លាជ័យសំរាកព្រះអង្គនៅក្នុងទីនោះ។ ពេលនោះអ្នកស្រុកប្រុសស្រីទាំងអស់ បានលឺដំណឹងថា សេ្តចយាងពីនគរវត្តមក ដោយមិនដែលស្គាល់សេ្តចនោះសោះ ក៏នាំគ្នាជាច្រើនអ៊ូអែរ មកថ្វាយបង្គំគាល់ យកអាករសួយរៃមកថ្វាយព្រះអង្គគ្រប់គ្នា។ កាលនោះមានយាយម្នាក់ មានភោគសម្បត្តិស្តុកស្តម្ភជាង អ្នកស្រុកទាំងអស់ គាត់មានកូនក្រមុំមួយឈ្មោះ នាងពៅ មានរូបឆោមលោមពណ៌ល្អលើសស្រីទាំងពួង។ …
អានបន្ត »រឿងពស់កេងកង – រឿងព្រេងខ្មែរ
រឿងពស់កេងកង – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ នៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតមានពិសទេ មានតែពស់កេងកង ។ មាននិទានថា : កាលដើមឡើយ មានមនុស្ស២នាក់ប្ដីប្រពន្ធ, ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេត ។ ប្ដីនោះទៅជួញអង្កាំ បាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនជិតខាង គេបបួលគ្នាទៅរកឧស ។ ឯនាងនីឮគេថាបបួលគ្នាក៏ទៅ ជាមួយនឹងគេដែរ យកនាងអេតជាកូនទៅផង លីដឹងចូលព្រៃបានឃើញឧសមួយធំ ។ នាងនីយកដឹងពុះឧស លុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។ នាងនីមើលទៅឃើញដឹងនិងពស់កេងកង ក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ ។ ឯពស់កេងកងឆ្លើយឡើងថា អើ ! បើនាងឯងដោយអញ ធ្វើប្រពន្ធអញទើបអញឲ្យដឹង បើនាងឯងមិនដោយអញ មិនធ្វើជាប្រពន្ធអញទេនោះ អញមិនឲ្យដឹងទេ ។ នាងនីឮពស់កេងកងថាដូច្នោះហើយ ហេតុតែជាស្រីខូច ក៏ទទួលព្រមថា អើ ! លែងតែអ្នកឲ្យដឹងមកខ្ញុំចុះ ចាំល្ងាច សឹមខ្ញុំឲ្យមេអេតមកហៅ …
អានបន្ត »រឿងភ្នំនាងកង្រី – រឿងព្រេងខ្មែរ
រឿងភ្នំនាងកង្រី – រឿងព្រេងខ្មែរ ៖ នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំមួយខ្ពស់ជាងគេ មើលពីចំងាយទៅឃើញដូចមនុស្សដេកផ្កាប់មុខសណ្តូកខ្លួន។ ភ្នំនោះឈ្មោះភ្នំកង្រី នៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែបែ្លកជាងគេនៅត្រង់ចងេ្កះភ្នំនោះ មានម្អមដុះច្រើនណែនតាន់តាប់។ អ្នកស្រុកនៅជុំវិញនោះ គេមិនបរិភោគម្អមនោះទេ ព្រោះគេលឺចាស់ៗ ដំណាលថា ម្អមនោះកើតពីរោមនាងកង្រី យក្ខិនី ជាមហេសីព្រះពុទ្ធិសែន ហើយគេសន្មត់ថា ម្អមនោះជារោមយោនី នៃនាងកង្រីនោះឯង។ មិនតែប៉ុណ្ណោះនៅលើជើងភ្នំនោះ មានត្បាល់ថ្មមួយធំតាំងពីបុរាណមកមិនដឹងជានរណាសាងទេ។ ពួកជនអ្នកឡើងដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនគ្រុនចាញ់ ហើយនិងបានសុខ សប្បាយ (នេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាល) រឿងភ្នំនាងកង្រីមានសេចក្តីសងេ្ខបដូចតទៅនេះ៖ កាលពីព្រេងនាយមានសេដ្ឋីម្នាក់នៅនគរមួយ ជាមនុស្សឥតកូនបាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយ។ ក្រោយពីបន់ ប្រពន្ធក៏មានកូនដល់ទៅ១២នាក់ សុទ្ធតែស្រី។ លុះបានកូនហើយ សេដ្ឋីធ្លាក់ខ្លួនជាអ្នកទ័លក្រ រកអាហារចិញ្ចឹមកូនគ្មាន ក៏បរទេសដឹកកូនទាំង១២នាក់ ទៅប្រោសចោលក្នុងព្រៃជ្រៅមួយ។ ក្រោយពីឪពុកប្រោសចោល កូនទាំង១២នាក់ក៏នាំគ្នាដើរទៅក្នុងព្រៃដល់នគរមួយ ជានគរយក្សស្រីឈ្មោះ នាង សន្ធមារ។ យក្សស្រីនោះមានកូនស្រីមួយឈ្មោះនាងកង្រី។ នាងសន្ធមារបានឃើញនាងទាំង១២នាក់ …
អានបន្ត »រឿងភ្នំប្រុសភ្នំស្រី – រឿងព្រេងខ្មែរ
រឿងភ្នំប្រុសភ្នំស្រី – រឿងព្រេងខ្មែរ ៖ បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅខេត្តកំពង់ចាម តាមផ្លូវជាតិលេខ៧ ទៅដល់គោលគីឡូម៉ែត្រទី១១៦ហើយ ចោលភែ្នកទៅទិសឥសាន ដែលនៅខាងឆេ្វងដៃ ចំងាយពីថ្នល់ជាតិទៅប្រមាណ១គីឡូម៉ែត្រ យើងនិងឃើញភ្នំពីរ នៅទន្ទឹមគ្នា មួយនៅខាងកើតខ្ពស់ មួយនៅខាងលិចទាប ភ្នំខ្ពស់ឈ្មោះភ្នំស្រី ឯភ្នំទាបឈ្មោះភ្នំប្រុស។ រឿងព្រេងប្រចាំភ្នំនេះមានដូចតទៅ ៖ កាលពីព្រេងនាយ មានសេ្តចស្រីមួយព្រះអង្គព្រះនាម ស្រីអយុធ្យា សោយរាជ្យនៅនគរខែ្មរ។ ដោយព្រះនាងជាសេ្តចសោយរាជ្យ គ្មានបុរសណាមួយហ៊ានដណ្តឹងយកជាភរិយាឡើយ។ ម៉្លោះហើយព្រះនាងរកដណ្តឹងបុរសដ៏មានរូបជាទីគាប់ព្រះទ័យមកធ្វើជាព្រះស្វាមីវិញ ហើយដោយហេតុព្រះរាជិនី ស្រីអយុធ្យាដណ្តឹងប្រុសជាព្រះស្វាមីដូច្នោះ ស្រីៗដែលនៅក្រោមព្រះរាជឱវាទ ក៏ដណ្តឹងប្រុសៗធ្វើជាស្វាមីតាមដែរ។ ក្នុងរជ្ជកាលនោះមុខគួរឲ្យវេទនានឹងស្រីខ្លះ ដែលមានរូបអន់ៗទៅរកដណ្តឹងប្រុសៗ គេនាំគ្នាប្រកែកមិនយក គេរើសតែស្រីៗមានរូបល្អៗ ទើបយកធ្វើជាភរិយា។ ធ្វើដូចេ្នះអស់មួយរាជ្យសេ្តចស្រីនេះ។ លុះមកដល់រាជ្យសេ្តច ក្រោយៗទៀត ពួកស្រីៗជំនុំគ្នាថា «ឥឡូវនេះដូចជាមិនសមសោះ ខ្លួនយើងជាស្រីហើយដើរដណ្តឹងប្រុសៗ ធ្វើជាប្តី ដូចេ្នះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំ ភ្នាល់ជាមួយនិងពួកប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំ មួយភ្នាល់គ្នា។ បើប្រុសៗចាញ់យើងត្រូវឲ្យប្រុសៗដណ្តឹងយើងជាស្រីវិញ” ។ លុះគិតដូចេ្នះហើយ ក៏នាំគ្នាទៅបបួល …
អានបន្ត »រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា – រឿងព្រេងខ្មែរ
រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានមនុស្សពីរនាក់នៅផ្ទះជិតគ្នា ។ ថ្ងៃមួយចៅទាំងពីរនាក់នោះ បបួលគ្នាទៅដាក់អន្ទាក់សត្វ ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំ ក៏នាំគ្នាដើរចេញទៅ ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ អ្នកមួយថា ខ្ញុំនឹងដាក់នៅគល់ឈើនេះ ត្បិតឈើនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ ។ អ្នកមួយទៀតឆ្លើយថា ខ្ញុំក៏ចង់ដាក់កន្លែងហ្នឹងដែរ ប៉ុន្តែឥឡូវ បើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើល ព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង ។ និយាយគ្នាហើយ, ម្នាក់ដាក់នៅគល់ឈើ ស្រេចហើយ, វិលមកផ្ទះវិញ លាគ្នាទៅផ្ទះតែរៀងខ្លួន ។ ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ លុះវិលមកដល់ផ្ទះហើយ, យប់នោះគិតគ្នាពីរនាក់ប្ដីប្រពន្ធថា តាំងពីដូនតាមក មិនដែលឮថាអ្នកឯណាដាក់អន្ទាក់លើចុងឈើ ឲ្យជាប់សត្វជើងបួនដែលដើរនៅលើដីទេ ឥឡូវនេះ អ្នញដាក់នៅលើចុងឈើ តើធ្វើម្ដេចនឹងបានសត្វ ? ដូច្នេះ ត្រូវអញរឭកពីពេលមាន់រងាវទៅមើល, បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើ, ដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ ហើយអញដោះយកសត្វទៅជូនលោកសុភាសេក, បើវាមិនសុខចិត្តដូម្ដេចៗ …
អានបន្ត »រឿងមាយាដកខ្ញី – រឿងព្រេងខ្មែរ
រឿងមាយាដកខ្ញី – រឿងព្រេងខ្មែរ ៖ មានបុរសម្នាក់ និង ស្ដ្រីម្នាក់ជាប្ដីប្រពន្ធ នៅក្នុងស្រុកមួយ ប្ដីជាមនុស្សចិត្តត្រង់ តែគ្មានប្រាជ្ញា អែនាងប្រពន្ធនោះជាស្រីចិត្តមិនត្រង់នឹងប្ដី តែមានមាយាច្រើន ។ ថ្ងៃមួយនាងប្រពន្ធប្រាថ្នាចង់ជួបនឹងសាហាយណាស់ ដោយឃ្លាតគ្នាយូរហើយ តែមិនដឹងជាធ្វើដូចម្ដេចនឹងទៅជួបបានដោយភូមិនោះឆ្ងាយពីគ្នា បើដើរទៅគេថាខ្មោចលង។ នាងប្រពន្ធក៏និយាយនឹងប្ដីខ្លួនថា៖ «អ្នក! ល្ងាចនេះយើងគិតទៅរកទិញមាន់មួយមកធ្វើស៊ីបានម្ដង អ្នកចង់ស៊ីទេ?។ ប្ដីតបវិញថា «ចង់ស៊ីដែរ» ប្រពន្ធថា «ខ្ញុំចង់ស៊ីខួរខ្ញី »។ ប្ដីថា «អើ ! អញក៏ចង់ស៊ីខួរខ្ញីដែរ» ថាហើយក៏បបួលគ្នាចុះដើរទៅរកទិញមាន់អ្នកស្រុកនៅភូមិជិតផ្ទះសាហាយនោះ។ ប្ដី និង ប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះ។ នាងប្រពន្ធដើរបែកពីប្ដីទៅជួប នឹងសាហាយវានិយាយកិច្ចកលផ្សេងៗ រួចមកជួបនឹងប្ដីវិញហើយប្រាប់ប្ដីថា អ្នក!ផ្ទះឯណោះគេមានមាន់លក់គេប្រាប់ខ្ញុំម៉ិញ»។ ប្ដីព្រមទៅតាមប្រពន្ធប្រាប់ក៏ទិញបានមេមាន់មួយយួរត្រលប់ទៅផ្ទះវិញ។ ពេលនោះជាពេលព្រលប់ ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែនាងប្រពន្ធធ្វើមាយាគត់ទ្រូងថា «ឱ! អ្នកអើយភ្លេចដូចគេលត់ទៅហើយ»។ ប្ដីសួរថា «ភ្លេចអ្វី ?»។ ប្រពន្ធថា «ភ្លេចខ្ញីទៅហើយអ្នក បើដូច្នោះអ្នកអែងនៅនេះសិនចុះ ខ្ញុំរត់ទៅវាឆាប់» …
អានបន្ត »រឿងមាយាស្រ្តី – រឿងព្រេងខ្មែរ
រឿងមាយាស្រ្តី – រឿងព្រេងខ្មែរ ៖ ពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធនោះមានសាហាយនាំមកដេកជាមួយក្នុងផ្ទះ ស្ទើរតែសព្វថ្ងៃ។ ថ្ងៃមួយប្ដីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្ដៅចូលអាស្រ័យនៅខ្ទមអ្នកតាមួយ។ ប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយស្លាប់ នឹងយកសាហាយធ្វើប្ដី រៀបស្រេចហើយក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។ ប្ដីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា «ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្ដាប់ប្រពន្ធ ។ ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា « ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូក១ ។ ប្ដីលឺដូច្នោះ ក៏ឆ្លើយឡើងពីក្រោយអ្នកតាថា « អើបើនាងមានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាប ទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ីទៅវាស្លាប់ហើយ» មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹងយកសហាយ ។ លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា «កេហ៍អើយ !បានអីស៊ីបាយ?»។ មេនោះឆ្លើយថា «ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» …
អានបន្ត »រឿងកំណើតសត្វឆ្មា – រឿងព្រេងខ្មែរ
រឿងកំណើតសត្វឆ្មា – រឿងព្រេងខ្មែរ ៖ អតីតក្នុងកាលនោះមានមហាឫស្សីមួយអង្គ គង់នៅព្រៃភ្នំមួយឈ្មោះវុឌ្ឍីបពិត តាំងចង្ក្រមភាវនាក្នុងទីភ្នំនោះ ជាអង្វែងឆ្នាំមក។ នៅកន្លែងនោះមានស្រះបួន គឺទិសបូព៌ា១ ទក្សិណ១ បស្ចិម១ និង ឧត្ដរ១ ។ ស្រះនោះ មានទឹកថ្លា មានដុះឈូកក្រហម ឈូកស និងបុប្ផាផងទាំងពួងជាទីសប្បាយនៃមច្ឆាគ្រប់បែប ឯមាត់ច្រាំងក៏ជ្រាលមុខគួរឱ្យសប្បាយពេកណាស់។ ស្រះទាំងបួននៅឆ្ងាយពីអាស្រមប្រហែលមួយយោជន៍ ព្រះឥសីក៏ធ្លាប់តែទៅស្រង់ទឹករាល់ដងផង។ មានសម័យថ្ងៃមួយ ព្រះឥសីគង់ចម្រើនមេត្ដាភាវនា ដោយញាណឈានលោកិយសព្វគ្រប់ទៅឃើញថា ៖ ឱ ! មានទេពធីតាមកចាប់កំណើតក្នុងផ្កាឧត្បល ដែលដុះក្នុងស្រះខាងឧត្ដរបានអាយុ៩ថ្ងៃហើយតើ អាត្មាអញក៏ខានទៅ ស្រង់ទីកឯស្រះនោះ៩ថ្ងៃហើយដែរ។ ព្រះឥសីក៏ដាក់ស្មឹងស្មាធគិតថាអាត្មាអញគួរទៅយកមកចិព្ចឹាមបីបាច់ថែរក្សាចុះ គិតហើយក៏រៀបអង្គផ្ចង់ដំណើរតម្រង់ទៅទិសឧត្ដរ ដល់ស្រះហើយ ព្រះឥសីឈរសំឡឹងមើល គ្រប់ផ្កាឧត្បលមួយធំ ខ្ពស់ ឃើញនាងទេវធីតាអង្គុយក្នុងផ្កានោះ ព្រះឥសីក៏ចុះទៅកាច់យកផ្កានោះមក ហើយនិមន្ដត្រឡប់មកកាន់អាស្រម វិញ ចិព្ចឹាមថែរក្សាជាសុខសប្បាយ ។ លុះដល់នាងធំ ក៏ឱ្យឈ្មោះថា “ឧត្ដរបុប្ផា ” លុះបានអាយុ១៥វស្សា …
អានបន្ត »រឿងក្អែក១ជាក្អែក១០ – រឿងព្រេងខ្មែរ
រឿងក្អែក១ជាក្អែក១០ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានមានបុរស២នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន។ អាខូចជុះអាចម៏ដាក់១ពាង ហើយយកអាចម៏ល័ក្ខបិទភ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបាន។ អាខិលធ្វើកាំបិត១ផែ្ល ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយលូក។ អាខិលស្ពាយកំាបិតនោះដើរលក់ អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។ អាខិលទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្តាលផ្លូវ អាខូចពពាយនាយថា “អ្នកអើយ ទិញផ្អករបស់ខ្ញុំទៅពិសារ ផ្អកចាវយ៉ាងល្អ ស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់”។ អាខិលឆ្លើយថា “ទាស់តែលក់ ដាវមិនដាច់ គ្មានលុយទិញ បើខ្ញុំដូរជាដាវនេះ ព្រមដូរទេ?”។ អាខូចឃើញដាវនេះវែង ក៏ឆ្លើយថា “ដូរក៏ដូរ ” ។អាខិលប្រគល់ដាវឲ្យអាខូចហើយអួតថា “ដាវខ្ញុំនេះមុតបំផុត មេដែករបស់ខ្ញុំផង បើត្រូវការម្តងចាំហូតកាប់ អ្នកឯងកុំ ប្រញាប់ហូតមើល បើហូតលព្រើលៗ ស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្តាយរបស់ខ្ញុំ បើកុំតែខែនេះក្រម្អូបណាស់ កុំអីខ្ញុំមិនដូរទេ” ។ អាខូចក៏ប្រគល់ពាងអាចម៏ទៅឲ្យអាខិល ហើយហាមថា …
អានបន្ត »រឿងខ្លាស៊ីកូនតាពស់ព្រៃ – រឿងព្រេងខ្មែរ
រឿងខ្លាស៊ីកូនតាពស់ព្រៃ – រឿងព្រេងខ្មែរ ៖ ក្នុងកាលកន្លងយូរអង្វែងទៅហើយ មានបុរសម្នាក់ជាចាស់ព្រឹទ្ឋាចារ្យឈ្មោះតាពស់ព្រៃ គាត់ជាមនុស្សទីទ័លក្រ បានមកតាំងទីលំនៅធ្វើស្រែចំការនៅក្បែរជើងភ្នំតែពីរនាក់ប្ដីប្រពន្ឋ។ លុះនៅយូរៗទៅ បានកូនប្រុសម្នាក់ គាត់ចិញ្ចឹម បីបាច់តាំងពីតូចរហូតដល់បានអាយុ១ឆ្នាំ បានប្រកបសេចក្ដីសុខដរាបរៀងមក ឥតដែលមានម៉ួហ្មងអ្វីឡើយ។ ថ្ងៃមួយតាពស់ព្រៃ និងប្រពន្ឋ កាលបើបញ្ចុកអាហារឱ្យកូនបរិភោគរួច ក៏ផ្ដេកកូននោះក្នុងរោងជាទីលំនៅរបស់គាត់ ដូចកាលសព្វដងរៀងមក មិនបានគិតក្រែងមានគ្រោះថ្នាក់ដល់កូនសោះទេ ហើយយកដងរែកសង្រែក និង កណ្ដៀវ ចេញទៅតាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ ចោលកូនឱ្យដេកនៅក្នុងរោងតែម្នាក់ឯង។ ក្រោយពីតា និងយាយចេញផុតទៅ ខ្លាធំមួយ ដែលឋិតនៅក្នុងព្រៃជិតនោះលបចូលទៅក្នុងរោង ឃើញទារកដេកតែម្នាក់ឯង ក៏ពាំយកកូនតូចនោះទៅស៊ីជាអាហារ។ កុមារនោះ ពុំបានស្រែកយំមួយង៉ាកណាសោះ ដោយវានៅតូចដេកពុំដឹងខ្លួន។ ឯតាពស់ព្រៃ និង យាយ ជាភរិយាខំច្រូតស្រូវនៅក្រោមកំដៅព្រះអាទិត្យ តាំងពីព្រឹកពុំហ៊ានឈប់សម្រាកសោះ។ លុះថ្ងៃត្រង់ អត់ទ្រាំនឹងកំដៅព្រះអាទិត្យទៅទៀតពុំបាន គាត់ក៏រៀបកណ្ដាប់ស្រូវដាក់ក្នុងសង្រែក និងចងជាទ្រនូល ហើយតាពស់ព្រៃលើកអម្រែក ដាក់លើស្មា ដើរតាមក្រោយ យាយទូលកណ្ដាប់ស្រូវ យាត្រារលះរលាំង សំដៅទៅកាន់ទីលំនៅរបស់ខ្លួន។ ទៅដល់លំ …
អានបន្ត »