Sunday , December 22 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ – សុភាសិតខ្មែរអធិប្បាយ

កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ ៖ ភាព​រឹងត្អឹង​របស់​ស្រី​មានះ ។ អត្ថាធិប្បាយ កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ កុំពត់ស្រឡៅ ស្រឡៅ​ជា​ដើម​ឈើ​ធំ​ខ្ពស់​ដូច​គគីរ ​ដែរ ប៉ុន្តែ​មិន​មូល​ស្រលន​ទេ ព្រោះ​វា​មាន​ពួរ​កំពីក​កំពក សណ្ដូក​តាម​ដើម ។ គេ​តែង​យក​ពួរ​នេះ​មក​ធ្វើ​ដង​ចប កាំបិត ពូថៅ ។ល។ ព្រោះ​វា​មាន​ភាព​រឹង​ល្អ ។ ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​មួយ គឺ​បើ​វា​វៀច ឬ​កោង​បែប​ណា​ហើយ គេ​មិន​អាច​ពត់ ឬ​តម្រង់​វា​បាន​ទេ ។ បើ​គេ​រោល​ភ្លើង​ពត់​វា វា​អាច​ទៅ​តាម​ដៃ​បាន ប៉ុន្តែ​ដល់​ពេល​លែង​ដៃ វា​នឹង​ទៅ​រក​កន្លែង​ដើម​វិញ​ដដែល ។ កុំប្រដៅស្រីមានះ ជាទូទៅ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង ស្ត្រី​ ភេទ​តែង​មាន​ចរិត​ទន់ភ្លន់ ចរិយា​ស្លូតបូត អាច​សម្រប​សម្រួល​ទៅ​តាម​បរិយាកាស​បាន​ស្រួល សូម្បី​សម្លៀក​បំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា​ក៏​អាច​ផ្លាស់​ប្ដូរ​ទៅ​តាម​ប្ដី​បាន​ដែរ ។ ប៉ុន្តែ​ចំពោះ​ស្រី​មានះ​វិញ រមែង​មាន​អស្មិ​រឹងត្អឹង​ដូច​ដែក​ថែប ។ …

អានបន្ត »

កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី – សុភាសិតខ្មែរអធិប្បាយ

កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី ៖ ការ​ទូន្មាន​ប្រៀនប្រដៅ​ដែល​គ្មាន​ប្រសិទ្ធភាព ។ អត្ថាធិប្បាយ កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី អត្ថានុរូប ត្រដោក ជា​ប្រដាប់​ធ្វើ​ពី​ឈើ ឬ​ឫស្សី និង​មាន​គ្រាប់​នៅ​ខាងក្នុង​សម្រាប់​ចង​នៅ​ក​ក្របី ។ កាលណា​វា​ឱន​ស៊ី​ស្មៅ គ្រាប់​នោះ​ប៉ះទង្គិច​នឹង​មាត់​ត្រដោក​ឮ​សូរ​ប៉ូកៗ ។ ទោះជា​សំឡេង​ត្រដោក​ឮ​សូរ​យ៉ាងណា​ក៏​ដោយ ក៏​ក្របី​នោះ​មិន​រវល់​អើពើ​ដែរ គឺ​វា​គិត​តែ​ពី​ស៊ី​ស្មៅ​តាម​ទម្លាប់​ធម្មតា​របស់​វា ។ គ្រាប់​ត្រដោក​ប៉ះទង្គិច​នឹង​មាត់​ត្រដោក​យូរៗ​ទៅ​ក៏​ធ្វើ​ឲ្យ​សឹក​រេចរឹល​ មាត់​ត្រដោក ឯ​ក្របី​ស៊ី​ស្មៅ​យ៉ាង​ឆ្អែត​តឹង​ពោះ ព្រោះ​សំឡេង​ត្រដោក​គ្មាន​អ្វី​ធ្វើ​ឲ្យ​ខាត ឬ​ចំណេញ​ដល់​វា​ទេ ។ អត្ថប្បដិរូប លោក​បាន​ប្រៀបធៀប​ន័យ​ខាងលើ​នេះ​ទៅ​នឹង​មនុស្ស​ខ្លះ​ ដែល​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​គ្រូបាអាចារ្យ​ខំប្រឹង​ប្រៀនប្រដៅ​អប់រំ​ទូន្មាន​យ៉ាងណា​ក៏​ដោយ ក៏​គេ​ពុំ​ខ្ចី​ធ្វើ​ដឹង ធ្វើ​ឮ​អ្វី​ដែរ ។ គេ​គិត​តែ​ពី​ធ្វើ​អ្វី​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​គេ ។ អ្នកទូន្មាន​ខំប្រឹង​និយាយ​ប៉ោចៗ​បាន​ត្រឹមតែ​សឹក​បបូរ​មាត់​ឥត​ ប្រយោជន៍ ។ ឯ​កូនចៅ សិស្ស ធ្វើ​ព្រងើយ​ហាក់​ដូច​គ្មាន​បាន​ដឹង​ឮ​អ្វី​ទាំងអស់ ។ ន័យ​នេះ​មិន​ខុស​ពី​សត្វ​ក្របី​ដែល​មិន​រវល់​នឹង​សំឡេង​ត្រដោក​ដូច្នោះ​ដែរ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត – …

អានបន្ត »

កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត – សុភាសិតខ្មែរអធិប្បាយ

កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត ៖ ត្រូវ​ចេះ​តស៊ូ និង​អត់ធ្មត់​នូវ​អ្វី​ដែល​ខ្លួន​បាន​ទទួល ។ អត្ថាធិប្បាយ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត វាសនា = សំណាង, សំណាង = ការ​សាង កុំតូចចិត្តនឹងវាសនា វាសនា ជា​បច្ច័យ​បាន​មក​ពី​ការ​កសាង ។ ការ​កសាង​នេះ​ជួន​មាន​មក​ពី​អតីត​ជាតិ ជួន​មាន​ក្នុង​បច្ចុប្បន្ន​ជាតិ ។ តាម​ទ្រឹស្ដី​នៃ​ព្រះពុទ្ធសាសនា​បាន​បញ្ជាក់​ថា វាសនា​របស់​បុគ្គល​ម្នាក់ៗ​សុទ្ធ​តែ​កើត​មាន​ឡើង​អំពី​អំពើ​របស់​ខ្លួន​ ម្នាក់ៗ​ជានិច្ច ។ បើ​ខ្លួន​បាន​សាង​សន្សំ​នូវ​កម្ម​អ្វី កម្ម​នោះ​នឹង​ផ្ដល់​មក​ឲ្យ​ខ្លួន​វិញ ។ ដូចជា បើ​បុគ្គល​សាង​នូវ​សុកល​កម្ម​រមែង​បាន​ទទួល​នូវ​កុសល​ធម៌ (ភាវៈ​ល្អ) ។ បើ​បុគ្គល​សាង​អកុសល​កម្ម​រមែង​បាន​ទទួល​នូវ​អកុសល​ធម៌ (ភាវៈ​អាក្រក់) ។ ន័យ​នេះ​មាន​ការ​ប្រៀបធៀប​ដូច​អ្នក​ដែល​ដាំ​ដើម​ខ្នុរ តែង​ទទួល​បាន​ផ្លែ​ខ្នុរ (ផ្អែម​ល្អ) ។ ឯ​អ្នក​ដែល​ដាំ​ដើម​ស្លែង តែង​បាន​ទទួល​ផ្លែ​ស្លែង (ពុល) ។ បើ​យោល​តាម​ទ្រឹស្ដី​ព្រះពុទ្ធសាសនា​ខាងលើ​នេះ បុគ្គល​ម្នាក់ៗ​មិន​ត្រូវ​តូច​ចិត្ត​នឹង​វាសនា​របស់​ខ្លួន​ទេ ។ ព្រោះ​អ្វីៗ​សុទ្ធ​តែ​កើត​ឡើង​អំពី​អំពើ​របស់​ខ្លួន​ទាំងអស់ …

អានបន្ត »

កូនក្រោលបង្គាលស្នឹង – សុភាសិតខ្មែរអធិប្បាយ

កូនក្រោលបង្គាលស្នឹង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កូនក្រោលបង្គាលស្នឹង ៖ មនោសញ្ចេតនា​លើ​អ្នក​ដែល​នៅ​ជាមួយ​គ្នា​យូរ ។ អត្ថាធិប្បាយ កូនក្រោលបង្គាលស្នឹង អត្ថានុរូប គោ ក្របី ដែល​ម្ចាស់​ចិញ្ចឹម​យូរ​ជាង​គេ ទុក​ដូច​ជា​ម្ចាស់​ក្រោល ។ ជា​រៀងរាល់​ថ្ងៃ គេ​ដឹក​វា​ទៅ​បោះ​ស្នឹង​ឲ្យ​ស៊ី​ស្មៅ​នៅ​ឯ​វាល ដោយ​គេ​ចិញ្ចឹម​វា​ទុក​ប្រចាំ​ក្រោល​យូរ​យ៉ាង​នេះ​ហើយ គេ​ក៏​មាន​ចិត្ត​អាណិត​ស្រឡាញ់​វា​ជាង​គេ ។ ដូច្នេះ​ហើយ​ម្ចាស់​ក៏​មិន​លក់ដូរ​វា​ដែរ គឺ​គេ​ទុក​វា​ទ្រព្យ​សម្អប់ ។ គេ​ហៅ​វា​ថា កូន​ក្រោល​បង្គោល​ស្នឹង ។ អត្ថប្បដិរូប មនុស្ស​ណា​ដែល​រស់​នៅ​ក្នុង​ស្រុក​ភូមិ​យូរ​ជាង​គេ លោក​ហៅ​ថា «ចាស់​ស្រុក» ។ លោក​ប្រៀបធៀប​មនុស្ស​នេះ​ដូច​គោ ក្របី​ប្រចាំ​ក្រោល​ដែរ ។ មនុស្ស​នេះ​បើ​មាន​បញ្ហា​អ្វី​ល្មមៗ គេ​ច្រើន​លើក​អភ័យ​ឲ្យ​ ព្រោះ​គេ​យល់​ថា ជា​ចាស់​ទុំ​ប្រចាំ​ស្រុក​ភូមិ​ទៅ​ហើយ ។ ម្យ៉ាងទៀត មនុស្ស​ណា​ដែល​ធ្វើការ​ក្នុង​អង្គភាព​បាន​យូរ​ជាង​គេ​មិន​ផ្លាស់​ប្ដូរ​ទៅណា ​គឺ​យូរ​ជា​ច្រើន​តំណ​ចៅហ្វាយ​នាយ ។ មនុស្ស​នេះ​ក៏​គេ​ចាត់​ទុក​ថា​ជា​ព្រឹទ្ធាចារ្យ​ប្រចាំ​អង្គភាព​ដែរ ។ ពំនោល​ខាងលើ​នេះ ពុំ​មែន​ជា​ពាក្យ​ប្រៀន​ប្រដៅ​អប់រំ​អ្វី​ទេ គឺ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា មនុស្ស​ណា​ដែល​នៅ​យូរ​ក្នុង​កន្លែង​ណាមួយ តែ​មាន​គេ​រាប់អាន​ច្រើន …

អានបន្ត »

កាប់បំពង់រង់ទឹកភ្លៀង – សុភាសិតខ្មែរអធិប្បាយ

កាប់បំពង់រង់ទឹកភ្លៀង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កាប់បំពង់រង់ទឹកភ្លៀង ៖ ការ​រង់ចាំ​ដែល​មិន​ច្បាស់​លាស់ ។ អត្ថាធិប្បាយ កាប់បំពង់រង់ទឹកភ្លៀង អត្ថានុរូប មាន​មនុស្ស​ខ្លះ​ដោយ​គ្រាន់​តែ​បាន​ឮ​សូរ​ផ្គរលាន់​ ក៏​នឹង​ស្មាន​ថា នឹង​មាន​ភ្លៀង​ធំ​ហើយ ។ គេ​ក៏​បោះបង់​ការងារ​ដែល​កំពុង​ធ្វើ​នៅ​ដៃ​ចោល រួច​ក៏​ប្រញាប់​ប្រញាល់​ទៅ​កាប់​ឫស្សី​ធ្វើ​បំពង់​រង់​ចាំ​ត្រង​ទឹកភ្លៀង​ ដែល​មិន​ទាន់​ទាំង​ដឹង​ច្បាស់​ថា មាន​ភ្លៀង​ឬ​ក៏​អត់​ផង ។ អត្ថប្បដិរូប កិច្ចការ​អ្វី​ក៏​ដោយ បើ​មិន​ទាន់​ដឹង​ច្បាស់លាស់​ទេ គេ​មិន​ត្រូវ​សង្ឃឹម​ខ្លាំងក្លា​រហូត​ដល់​សុខ​ចិត្ត​ចោល​ការងារ​ដែល​កំពុង​ ធ្វើ​នៅ​ដៃ​នោះ​ទេ ។ ឧទាហរណ៍ៈ មនុស្ស​ម្នាក់​កំពុង​ធ្វើ​ចម្ការ ស្រាប់​តែ​ថ្ងៃ​មួយ​បាន​ដំណឹង​ថា មាន​គេ​បម្រុង​មក​បើក​រោងចក្រ​ក្នុង​ភូមិ​របស់​ខ្លួន ។ មនុស្ស​នោះ​ក៏​លះបង់​ការងារ​កសិកម្ម​ចោល​អស់​រលីង ។ មួយ​ថ្ងៃៗ គេ​គិត​តែ​ពី​ដើរ​ស៊ើប​ការងារ​រោងចក្រ ។ ចំណែក​ក្រុមហ៊ុន​ក៏​ពុំ​ទាន់​ប្រាកដ​ថា មក​បើក​ថ្ងៃ​ណា​ដែរ ។ ឯ​អ្នក​រង់​ចាំ​ក៏​ចេះ​តែ​រង់​ចាំ​រហូត​ទៅ គឺ​រង់​ចាំ​រហូត​ដល់​អស់​លុយ​កាក់​ពី​ខ្លួន ។ ដូច្នេះ​ការ​ដែល​ឮ​សូរ ហើយ​រង់​ចាំ​នេះ​ពុំ​ល្អ​ឡើយ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ – សុភាសិតខ្មែរអធិប្បាយ

កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ ៖ ការ​កាន់​ក្ដីក្ដាំ​ត្រូវ​ក្ដាប់​ឲ្យ​ណែន ប្រយ័ត្ន​គ្រោះ​ថ្នាក់​ដល់​ខ្លួន ។ អត្ថាធិប្បាយ កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ អត្ថានុរូប ពស់​ក្នុង​ពេល​នេះ លោក​សំដៅ​យក​ពស់​ដែល​មាន​ពឹស​ខ្លាំង ។ លោក​ចង់​និយាយ​ប្រាប់​ថា បើ​បាន​ជា​ជ្រុល​កាន់​ក​ពស់​ហើយ ត្រូវ​ក្ដាប់​ឲ្យ​ណែន​ជាប់​ក្នុង​ដៃ ។ ព្រោះ​បើ​ធ្វេស​តែ​បន្តិច ពស់​នោះ​នឹង​ក្រឡាស់​បែរ​មក​ចឹក​អ្នក​កាន់​វិញ​មិន​ខាន ។ អត្ថប្បដិរូប ពំនោល​ខាងលើ​នេះ លោក​ចង់​និយាយ​ថា មុន​នឹង​ចោទ​ប្រកាន់​ទៅ​លើ​ភាគី​ណា​មួយ អ្នក​ដើម​ចោទ​តោង​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ឲ្យ​បាន​ហ្មត់ចត់​ល្អិតល្អន់​ជាមុន​សិន ។ ព្រោះ​ថា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់ និង​មិន​ត្រឹមត្រូវ វា​នឹង​មាន​ផល​អាក្រក់​ស្រោច​មក​លើ​ដើម​ចោទ​វិញ ជា​ហេតុ​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ខ្លាំង ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា – សុភាសិតខ្មែរអធិប្បាយ

កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា ៖ ផល​វិបាក​នៃ​ទង្វើ​រួម​គ្នា ។ អត្ថាធិប្បាយ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា ធម្មតា​ការ​រក​ស៊ី បើ​មុខ​របរ​នោះ​ធំ តម្រូវ​ឲ្យ​មាន​ភាគហ៊ុន​ច្រើន គេ​តែង​ចូល​ហ៊ុន​គ្នា ទើប​ប្រកប​មុខរបរ​នោះ​ទៅ​បាន ។ ក៏​ប៉ុន្តែ​ចំពោះ​ការ​ចូល​ហ៊ុន​គ្នា​២​មុខ​លោក​ហាម​ជា​ដាច់​ខាត​ពី​ព្រោះ​វា ​បង្ក​ឲ្យ​មាន​បញ្ហា​ខ្លាំង​ណាស់ គឺ ៖ កុំធ្វើស្រែប្រវាស់ ការ​ធ្វើ​ស្រែ​ប្រវាស់ ដូចជា ម្នាក់​មាន​ដី​ស្រែ ម្នាក់​ទៀត​មាន​ពូជ​ស្រូវ ឬ​ម្នាក់​មាន​ដី​ស្រែ ម្នាក់​ទៀត​មាន​ឧបករណ៍ គោ ក្របី នង្គ័ល រនាស់​ជា​ដើម ។ ការ​ប្រវាស់​គ្នា​នេះ អាច​ឲ្យ​គេ​ចំណេញ​បាន​ទាំង​សងខាង ក៏​ប៉ុន្តែ​បើ​ការ​ប្រវាស់​គ្នា​នេះ​ធ្វើ​បាន​ត្រឹមតែ​ពាក់​កណ្ដាល​ដៃ ដូចជា ស្រូវ​មិន​ទាន់​ចេញ​ផ្លែ ឬ​កំពុង​ចេញ​ផ្លែ ស្រាប់​តែ​ជួប​ចៃដន្យ​ចង្រៃ ភាគី​ទាំង​ពីរ​នេះ​មាន​ជម្លោះ​ដោយ​ប្រការ​ណា​នីមួយ តើ​គេ​បែងចែក​ភាគ​ផល​គ្នា​ដូចម្ដេច​កើត ? ដូច្នេះ​ប្រកដ​ជា​ជម្លោះ​នេះ​រីក​រាល​ដាល​ដែល​អាច​ប្រឈម​មុខ​នឹង​ គ្រោះថ្នាក់ និង​អាច​ឈាន​ទៅ​រក​ការ​វាយ​ប្រហារ​គ្នា​ក៏​សឹង​មាន ។ កុំសង់ផ្ទះចូលគ្នា ការ​សង់​ផ្ទះ​ចូល​គ្នា​ក៏​មាន​ន័យ​ ដូច​ខាងលើ​ដែរ …

អានបន្ត »

កុំស្លាប់ដូចពស់រស់ដូចកង្កែប – សុភាសិតខ្មែរអធិប្បាយ

កុំស្លាប់ដូចពស់រស់ដូចកង្កែប – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំស្លាប់ដូចពស់រស់ដូចកង្កែប ៖ កុំ​ធ្វើ​ខ្លួន​ឲ្យ​គេ​ខ្លាច​គ្រប់​កាល និង​រស់​គ្មាន​ន័យ ។ អត្ថាធិប្បាយ កុំស្លាប់ដូចពស់រស់ដូចកង្កែប ធម្មតា​សត្វ​សាហាវ​យ៉ាងណា​ក៏​ដោយ ពេល​ងាប់​ទៅ​គេ​លែង​ខ្លាច​វា​អស់​ហើយ ។ ប៉ុន្តែ​សត្វ​ពស់​វិញ​ងាប់​ក៏​ដោយ ក៏​គេ​នៅ​តែ​ខ្លាច​ដដែល ។ អត្ថានុរូប ពស់​នៅ​ពេល​នេះ លោក​សំដៅ​យក​ពស់​ដែល​មាន​ពឹស ។ ពេល​វា​នៅ​រស់ អ្នក​ផង​ទាំង​ពួង​តែងតែ​ខ្លាច​រអា​គ្រប់ៗ​គ្នា​ទាំង​ក្មេង​ទាំង​ចាស់ ។ លុះ​ពេល​វា​ងាប់​ទៅ​ក៏​គេ​នៅ​តែ​ខ្លាច​វា​ដដែល ។ កម្លាច​នេះ​ដោយ​គិត​ថា​វា​មិន​ទាន់​ងាប់​មែន​ទែន ។ បើ​ឃើញ​វា​ហើម​ស្អុយ​រលួយ​ក៏​នៅ​គិត​ថា​ក្រែង​ពឹស​វា​នៅ​ជាប់​តាម​ឆ្អឹង​ឆ្អែង​ទៀត ។ រីឯ​សត្វ​កង្កែប​គឺ​ជា​សត្វ​ស្លូត​ហើយ​ល្ងង់ ។ វា​ខ្លាច​គេ​ណាស់ ។ វា​គ្មាន​អាវុធ​សម្រាប់​ការពារ​ខ្លួន​ទេ ។ ធម្មជាតិ​បាន​ធ្វើ​អំណោយ​ដល់​វា​ដោយ​មាន​ការ​ផ្លាស់ប្ដូរ​ពណ៌​សម្បុរ​ស្បែក​ទៅ​តាម​ទី​កន្លែង​វា​រស់​នៅ​សម្រាប់​បន្លំ​ខ្លួន និង​ឲ្យ​ជើង​ក្រោយ​វែង​មាន​សាច់​ដុំ​ខ្លាំង​ក្លា​សម្រាប់​ចាក់​លោត​បាន​ឆ្ងាយ​ដើម្បី​គេច​ខ្លួន​ពី​អន្តរាយ​ផ្សេងៗ ។ ម្យ៉ាងទៀត​ដោយ​សារ​វា​ជា​សត្វ​ល្ងង់​ខ្លៅ​យ៉ាង​នេះ​ហើយ​បាន​ជា​វា​មិន​ចេះ​កាយ​រូង​ធ្វើ​ជម្រក​ទេ គឺ​វា​ដើរ​ជ្រក​ជាមួយ​រូង​ក្ដាម ។ វា​សប្បាយ​ចិត្ត​ណាស់​ក៏​ស្រែក​វ៉ែបៗ​នាំ​ឲ្យ​អ្នក​នេសាទ​ឮ​ក៏​ខ្វារ​យក​វា​ដោយ​ទាំង​ក្ដាម​ម្ចាស់​រូង​ទៀត ។ អត្ថប្បដិរូប សត្វ​ពស់​ក្នុង​ន័យ​ខាងលើ​នេះ លោក​ប្រៀបធៀប​ទៅ​មនុស្ស​ពាល​យង់​ឃ្នង​កាច​សាហាវ ។ មនុស្ស​ពាល​នេះ​កាល​បើ​រស់​នៅ​ត្រង់​ណា អ្នក​ផង​ទាំង​ពួង​តែង​មាន​ការ​ភ័យ​ខ្លាច​រអា​ជា​ខ្លាំង ។ …

អានបន្ត »

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល

និយមន័យ – សុភាសិតខ្មែរអធិប្បាយ ៖ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល ៖ ក្នុង​លោក​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ទេ ។ អត្ថាធិប្បាយ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល កុំទុកចិត្តមេឃ មេឃ​ជា​របស់​ធម្មជាតិ គេ​មិន​អាច​កំណត់ ឬ​បង្គាប់​បញ្ជា​បាន​ទេ ដូចជា ពេល​ខ្លះ​មេឃ​រក​កល​ចង់​ភ្លៀង ស្រាប់​តែ​មិន​ភ្លៀង​ទៅ​វិញ ។ ជួន​គេ​ឃើញ​មេឃ​ស្រឡះ​សោះ​ស្រាប់​តែ​ភ្លៀង​ភ្លាម ។ ជួនកាល​ទៀត គេ​ឃើញ​មេឃ​បើក​ថ្ងៃ​ធម្មតា​ទេ ស្រាប់​តែ​មាន​ភ្លៀង​រ៉ុយៗ​ចុះ​មក​ដែល​គេ​ហៅ​ថា មេឃ​ភ្លៀង​បើក​ថ្ងៃ ។ ដូច្នេះ ឃើញ​ថា​គ្មាន​អ្វី​គួរ​ឲ្យ​គេ​ទុក​ចិត្ត​បាន​ឡើយ ។ កុំទុកចិត្តផ្កាយ ផ្កាយ​ក៏​ជា​របស់​ធម្មជាតិ​ដូច​មេឃ​ដែរ ដូច្នេះ​ក៏​មិន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ ។ ដូចជា​កណ្ដាល​អាធ្រាត្រ​ផ្កាយ​នេះ​ឃើញ​នៅ​ចំ​ពី​លើ​ក្បាល បន្ទាប់​មក​ឃើញ​នៅ​ទិស​ខាងលិច​វិញ ។ ដូច្នេះ ឃើញ​ថា គេ​មិន​អាច​កំណត់ ឬ​ទុក​ចិត្ត​ថា វា​នៅ​នឹង​ន​មួយ​កន្លែង​បាន​ឡើយ ។ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ នៅ​ក្នុង​សង្គម​ខ្មែរ ភរិយា​ជា​ចំនួន​ច្រើន​ណាស់​ដែល​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​ជាតិ …

អានបន្ត »

ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ – សុភាសិតខ្មែរអធិប្បាយ

ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ ៖ អ្វី​ដែល​ខុស​ប្រក្រតី បុគ្គលិក​លក្ខណៈ​ក៏​ខុស​ប្រក្រតី​ដែរ ។ អត្ថាធិប្បាយ ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ មនុស្ស​ក្ដី សត្វ​តិរច្ឆាន​ក្ដី ដែល​មាន​លក្ខណៈ​កាយវិការ​ដូច​ខាងលើ លោក​ប្រាប់​ថា​គួរ​ឲ្យ​ប្រុងប្រយ័ត្ន ។ ក្របីស្នែងកែក មាន​សត្វ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​មិន​ប្រក្រតី តែ​ពេល​នេះ​លោក​លើក​យក​សត្វ​ក្របី​ស្នែង​កែក​មក​ធ្វើ​ជា​តួយ៉ាង ។ លោក​ថា​សត្វ​ក្របី​ស្នែង​កែក​តែង​កាច និង​មាន​ភាព​អំនួត​ជាង​ក្របី​ធម្មតា ។ ឫកពា​វា​ក្រអឺត​ក្រទម មិន​ខ្លាច​គេ​ទេ ។ កាលណា​វា​ឃើញ​ក្របី​ដូច​គ្នា ឬ​មនុស្ស​ទៅ​ជិត​វាៗ​តែង​អើត​ក្បាល​ស្ងើន បង្ហាញ​នូវ​ភាព​អំនួត និង​កាច ។ មនុស្សស្រលៀងភ្នែក តាម​ការ​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ស្រលៀង​ភ្នែក​តែង​មាន​អ្វី​ដែល​«លើស» គឺ​ថា​ល្អ ក៏​ល្អ​លើស​គេ បើ​អាក្រក់​ក៏​លើស​គេ បើ​ស្លូត​បើ​កាច​ក៏​លើស​គេ​ដែរ ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ថា ឲ្យ​ប្រុង​ប្រយ័ត្ន ។ ព្រោះបើ​សេពគប់​ចំ​លើ​អ្នក​ដែល​ល្អ​លើស​គេ​ជា​ការ​ប្រសើរ ។ តែ​បើ​ចំ​លើ​អ្នក​អាក្រក់​លើស​គេ​វិញ​គួរ​ឲ្យ​ស្ដាយ ។ ក្រពើកំបុតកន្ទុយ …

អានបន្ត »