Sunday , December 22 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

រឿងអាសុខស្លូតនិងអាសុខកាច – រឿងព្រេងខ្មែរ

រឿងអាសុខស្លូតនិងអាសុខកាច – រឿងព្រេងខ្មែរ

រឿងអាសុខស្លូតនិងអាសុខកាច – រឿងព្រេងខ្មែរ ៖ កាល​ពីព្រេងនាយ​ មាន​ក្មេង​ប្រុស​២​នាក់​ នៅ​ភូមិ​ជា​មួយ​គ្នា​ មួយ​ឈ្មោះ​អា​សុខ​ស្លូត​មួយ​ឈ្មោះ​អា​សុខ​កាច ។ ឯ​អា​សុខ​កាច​ចិត្ត​អាក្រក់​ បើ​លេង​ល្បែង​អ្វីៗ​នឹង​ក្មេង​ផង​គ្នា​ រក​តែ​រឿង​ឈ្លោះ​ជេរ​វាយ​គេ​មិន​ដែល​ខាន ។ ម្ដាយ​ឪពុក​អា​សុខ​កាច​នោះ​ជា​អ្នក​គ្រាន់​បើ​ មាន​ស៊ី​ មាន​ចាយ​ កាន់​ជើង​អា​សុខ​កាច​ណាស់​ បណ្ដាជន​ក្នុង​ភូមិ​នោះ​ខឹង​ស្អប់​អា​សុខ​កាច​ពន់​ពេក ។ ឯ​អា​សុខ​ស្លូត​កំព្រា​ឥត​មាន​មាតា​បិតា​ មាន​តែ​ជីដូនៗ​ក៏​ចាស់​ជរា​ ក្រ​លំបាក​ពេក​ក្រៃ ។ អា​សុខ​ស្លូត​នោះ​ បើ​លេង​ល្បែង​អ្វីៗ​នឹង​ក្មេង​ផង​គ្នា​ ក្នុង​ភូមិនោះ​ពុំ​ដែល​ឈ្លោះ​ប្រកែក​ដល់​ម្ដង​ឡើយ ។ បណ្ដា​ជន​ក្នុង​ភូមិ​នោះ​ អាណិត​ស្រឡាញ់​ ឲ្យ​ចំណី​ស៊ី​ខុស​អ្នក​នេះ​ អ្នក​នោះ​ឲ្យ​ មិន​ដែល​សល់​ខាន, ម្ល៉ោះ​ហើយ​អា​សុខ​កាច​នោះ​ច្រណែន​ទាំង​ម៉ួរម៉ៅ​ក្ដៅ​ចិត្ត​ រឹត​តែ​កាច​ឡើង​ ជេរ​វាយ​កូន​គេ​ឥត​កោត​ញញើត, ចាស់​និង​ចាស់​ឈ្លោះ​គ្នា​ព្រោះ​តែ​កាន់​ជើង​កូន​រៀង​ខ្លួន ។ លុះ​អា​សុខ​ស្លូត​និង​អា​សុខ​កាច​ចំរើន​អាយុ​ធំ​ឡើង​ អា​សុខ​កាច​បបួល​អា​សុខ​ស្លូត​ថា វ៉ី យើង​ចង់​នាំ​គ្នា​ទៅ​កាប់​ឫស្សី​ លួស​រនាប​ ត្បិត​ផ្ទះ​អា​សុខ​​ស្លូត​ឯង​ បាក់​ពុក​អស់​ហើយ ។ អា​សុខ​ស្លូត​ថា អញ​គ្មាន​ប្រដាប់​កាំបិត​ ឲ្យ​ជា​មុត​មាំ​ទេ​ ទាំង​អង្ករ​ ត្រី​សាច់​ …

អានបន្ត »

រឿងអាខ្វាក់អាខ្វិន – រឿងព្រេងខ្មែរ

រឿងអាខ្វាក់អាខ្វិន – រឿងព្រេងខ្មែរ

រឿងអាខ្វាក់អាខ្វិន – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ខ្វាក់ ន្នាក់​ខ្វិន នៅ​ខ្ញុំ​ចិន​ទាំង​ពីរ​នាក់ អស់​អ្នក​ស្រុក​គេ​ហៅ​អាខ្វាក់​អាខ្វិន ប៉ុន្តែ​នៅ​ម្ចាស់​ដោយ​ខ្លួន អាខ្វាក់​នៅ​នឹង​ចិន​ផ្ទះ​មួយ អាខ្វិន​នៅ​នឹង​ចិន​ផ្ទះ​មួយ​ទៀត​ជិត​គ្នា ។ អាខ្វាក់​អាខ្វិន​យក​គ្នា​ជា​សំឡាញ់ ។ ឯអាខ្វាក់ៗ ភ្នែក​ទាំង​ពីរ មើល​មិន​ឃើញ​អាខ្វិនៗ​ជើង​ទាំង​ពីរ ដើរ​មិន​រួច បើ​នឹង​ទៅ​ណា​បាន​តែ​កិល​នឹង​គូថ ។ ចិន​ជា​ម្ចាស់​ប្រើ​អាខ្វាក់​អាខ្វិន គ្មាន​ប្រណី​អាណិត​ថា​ខ្វាក់​ថា​ខ្វិន​សោះ ។ អាខ្វាក់​អាខ្វិន​នឿយ​លំបាក់​ណាស់ ក៏​គិត​គ្នា​ថា « យើង​នឿយ​ហត់​លំបាក់​ណាស់ នឹង​ទ្រាំ​នៅ​ជា​ខ្ញុំ​ចិន​នេះ​មិន​បាន​ទេ មាន​តែ​យើង​គិត​រត់​​» ហើយ​អាខ្វាក់​សួរ​អាខ្វិន​​ថា « បើ​ដូច្នោះ យើង​នឹង​គិត​ដូច​ម្តេច? » ។ អាខ្វិន​ឆ្លើយ​ឡើង​ថា « អញ​ឃើញ​ទូក​គេ​នៅ​កំពង់​នោះ​មាន យើង​ត្រូវ​រត់​ទៅ​ដោយ​ទូក​នោះ ទើប​រួច» ។ អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​យប់​ក៏បបួល​គ្នា​ចុះ​តៅ​កំពង់​ហើយ​ចេញ​ទូក​ពី​កំពង់​ទៅ ប៉ុន្តែ​អាខ្វាក់​អាខ្វិន ជា​មនុស្ស​មិន​ចេះ​អុំ​ទូក ក៏​អង្គុយ​ម្នាក់​ឯក្បាល ម្នាក់​ឯកន្សៃ ឈម​មុខ​ទល់​គ្នា …

អានបន្ត »

រឿងកូន៤នាក់មិនបំរើឪពុក – រឿងព្រេងខ្មែរ

រឿងកូន៤នាក់មិនបំរើឪពុក – រឿងព្រេងខ្មែរ

រឿងកូន៤នាក់មិនបំរើឪពុក – រឿងព្រេងខ្មែរ ៖ ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ។ នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។ លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ តមកគាត់ រៀបការកូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។ លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន ដូចេ្នះមកពីគិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី ចិញ្ចឹមវិញរហូតដល់ស្លាប់។ ប៉ុនែ្តគំនិតគាត់គិតនេះខុសស្រឡះ។ កាលដែលគាត់នៅជាមួយកូនប្រុស៤នាក់ កូនទាំងនោះស្រឡាញ់​បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ។ លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផេ្សងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀបរមាស់ បន្តិចទាស់នេះ បន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថា។ កាលកូនទាំង៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណីតឪពុកបន្តិចបន្តួចរាល់ៗថៃ្ង។ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅ និងអាចមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកកេ្មក ដោយមេខ្លះគិតថា …

អានបន្ត »

រឿងក្រុងឧត្តុង្គ – រឿងព្រេងខ្មែរ

រឿងក្រុងឧត្តុង្គ – រឿងព្រេងខ្មែរ

រឿងក្រុងឧត្តុង្គ – រឿងព្រេងខ្មែរ ៖ ទីក្រុងឧត្តុង្គចាប់ផ្តើមសាងឡើងក្នុងសតវត្សទី១៧នៃគ.ស ក្នុងរជ្ជកាលព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២ ដូចមានចែង ក្នុងព្រះរាជពង្សសាវតាប្រទេសកម្ពុជាតទៅនេះ : ក្នុងព.ស២១៦៤ គ.ស ១៦៦០ព្រះបាទសមេ្តចព្រះជ័យជេដ្ឋា ជាម្ចាស់ជីវិតលើត្បូង សេ្តចគង់នៅព្រះរាជវាំងល្វាឯម (សៀវភៅពង្សសាវតានៃប្រទេសកម្ពុជារបស់ក្រសួងសុខាធិការបោះពុម្ភផ្សាយ​ក្នុងឆ្នាំ១៩៥២ ទំព័រ៥៥ ដាក់វង់ ក្រចកថា (ស្រុកព្រៃល្វាឯម)។ ទ្រង់នាំព្រះអគ្គមហេសីព្រះស្នំក្រំការ សេនាធិបតី និងនាម៉ឺនសព្វមុខមន្រ្តី ខ្ញុំរាជការ ទាំងពួងចុះព្រះរាជទីនាំងនាវា សេ្តចយាងទៅប្រពាតនៅតំបន់អូរក្រងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅ ព្រះពន្លាជាយូរថៃ្ង រួចសេ្តចយាងទៅក្រសាលនៅទីតាដុងយាយជ័យ ទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវ ជាទី មានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហរទ័យ ហើយទ្រង់មានព្រះតម្រាស់និងមន្រ្តីខ្ញុំរាជការទាំងពួង មានហោរ៉ាធិបតី ជាដើមថា “យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់លោកអ្នកទាំងពួងយល់ថាដូចមេ្តច?”។ ឧកញ៉ាហោរ៉ាធិបតី គន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរ៉ាសាស្រ្ត ហើយក្រាបទូលថា “ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាម ក្បួនទាយថា នឹងមានបៈទ្ធិតបៈតេជៈ ឈ្នះអស់សត្រូវទាំង៨ទិស”។ ព្រះរាជាទ្រង់ជ្រាបដូច្នោះទ្រង់ចាត់ឲ្យកញ៉ាក្រឡាហោមកែវ ឲ្យជានាយកចាត់ការកសាងព្រះរាជវាំង នៅតំបន់ស្រះ កែវនោះ …

អានបន្ត »

រឿងគង់ហ៊ាន – រឿងព្រេងខ្មែរ

រឿងគង់ហ៊ាន – រឿងព្រេងខ្មែរ

រឿងគង់ហ៊ាន – រឿងព្រេងខ្មែរ ៖ កាល ​ពីព្រេងនាយ​ មាន​មនុស្ស​ម្នាក់​ ឈ្មោះ​គង់​ មាន​ប្រពន្ធ​ពីរ ។ មួយ​ឈ្មោះ​អាង​អាំ​ មួយ​ឈ្មោះ​នាង​គំ ។ ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​នៅ​ស្រុក​នោះ​ មាន​ខ្លា​សាហាវ ។ អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់​ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ជិត​ស្រុក​គេ, ព្រៃ​នោះ​តែង​មាន​ខ្លា​ដេញ​ខាំ​មនុស្ស​ក្របី​​គោ​ ស៊ី​តែ​រឿយៗ។ លុះ​អ្នក​គង់​ទៅ​ដល់​កន្លែង​នោះ​ ខ្លា​ក៏​ស្ទុះ​ដេញ​ ស្រែក​សន្ធាប់​ពី​ចម្ងាយ​មក ។ អ្នក​គង់​រត់​ចូល​រូង​ឈើ​ ញ័រ​ដៃ​ញ័រ​ជើង​ រាគ​នោម​ព្រោះ​ភ័យ​ណាស់ ។ នាង​អាំ​និង​នាង​គំ​ ខំ​ព្រួត​គ្នា​វាយ​ខ្លា​នោះ​ស្លាប់​ទៅ ។ ឯ​អ្នក​គង់​ ឃើញ​ប្រពន្ធ​វាយ​ខ្លា​ស្លាប់​ហើយ​ បាន​ស្ទុះ​ម្នីម្នា​ចេញ​ពី​រូង​ឈើ​មក​ យក​ដំបង​វាយ​ខ្លា​ស្លាប់​ស្រាប់​នោះ​ថែម​ទៀត ។ ប្រពន្ធ​ទាំងពីរ​បន្ទោស​ប្ដី​ថា ខ្លា​គេ​វាយ​ងាប់​ហើយ​ ធ្វើ​ជា​មក​វាយ​ថែម​ទៀត​ ប្រុស​អីកំសាក​ញី​ដូច្នេះ ។ អ្នក​គង់​ ជេរ​បំពាន​ទៅ​ប្រពន្ធ​ថា មិន​ដែល​មាន​ស្រី​ណា​វាយ​ខ្លា​ស្លាប់​ទេ​​មាន​តែ​ប្រុស​ ទើប​ហ៊ាន​វាយ​ខ្លា​ទាល់​តែ​ស្លាប់ ហើយ​អ្នក​គង់​ក៏​បាន​បោច​វល្លិ​ចង​ខ្លា​នោះ​​ នាំ​ប្រពន្ធ​សែង​ចូល​ទៅ​ក្នុង​ស្រុក …

អានបន្ត »

រឿងគំនូររូបប្រពន្ធ – រឿងព្រេងខ្មែរ

រឿងគំនូររូបប្រពន្ធ – រឿងព្រេងខ្មែរ

រឿងគំនូររូបប្រពន្ធ – រឿងព្រេងខ្មែរ ៖ កាលមួយនោះ មានបុរសម្នាក់ឈ្មោះកំបិ វាក្រហើយបញ្ញាខ្សោយផង។ វារស់នៅក្នុងខ្ទមមួយតែម្នាក់ឯង គ្មានអ្នកណាចង់រៀបការជាមួយវាទេ ព្រោះវាមានស្មារតីតិច។ ល្ងាចមួយមានស្រីក្មេងម្នាក់ បានចូលមកដល់មាត់ទ្វារផ្ទះវា ហើយសួរថា តើនាងអាចគេងមួយយប់ក្នុងខ្ទមនេះបានរឺទេ។ តាំងពីដើមមក កំបិ មិនដែលប្រទះឃើញស្រីណាល្អយ៉ាងនេះសោះ វារីករាយនឹងអោយនាងចូលក្នុងផ្ទះវាណាស់។ យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយ ស្រីក្មេងសួរថា «លោកហាក់ដូចជារស់នៅម្នាក់ឯង ខ្ញុំក៏មានតែម្នាក់ឯងដែរ តើលោកចង់បាន​ខ្ញុំជាភរិយារឺទេ?»។ អាពាហ៍ពិពាហ៍ធ្វើអោយ កំបិ សប្បាយរីរាយណាស់ ប៉ុន្ដែក៏ធ្វើអោយវាពិបាកចិត្ដណាស់ដែរ ដើម្បីបង្ហើយការងារ។ វាជាប់ចិត្ដនឹងប្រពន្ធក្មេងណាស់ ទាល់តែមិនអោយនាងបាត់មុខពីវា សូម្បីមួយស្របក់ក៏ដោយ។ នៅពេលដែលវាធ្វើស្បែកជើងចំបើជារឿយៗ ស្បែកជើងនោះមានបន្ដោយរហូតប្រាំរឺប្រាំមួយចំអាមដោយមិនដឹងខ្លួនផង ព្រោះបុរសជា​ប្ដីអាត់តែសំលឹងមើលប្រពន្ធ មិនមើលការងារសោះ។ នៅពេលធ្វើអាវភ្លៀងចំបើងក៏ដូចនេះដែរ ជួនកាលអាវនេះមាន​ប្រវែងរហូតដល់ដប់រឺម្ភៃចំអាម ព្រោះបុរសនេះសំលឹងមើលតែអ្វីៗដែលប្រពន្ធវាកំពុងធ្វើមិនបាន​ប្រុងប្រយ័ត្នមើលការងាររបស់វាទេ។ គ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយ។ រួចមកវាក៏ទៅធ្វើការឯចំការ មួយស្របក់ម្ដងៗវារត់មកផ្ទះវិញ ស្រែកហៅ «ប្រពន្ធសំលាញ់អើយ! អូននៅទីនេះរឺ? ហេតុនេះ វាគ្មានបានបំពេញការងារច្រើនទេ ក្នុងមួយថ្ងៃៗ។ ប្រពន្ធពោលថា «គាត់នឹង មិនចង់ធ្វើការទេ!» …

អានបន្ត »

រឿងគ្រូនិងសិស្ស – រឿងព្រេងខ្មែរ

រឿងគ្រូនិងសិស្ស – រឿងព្រេងខ្មែរ

រឿងគ្រូនិងសិស្ស – រឿងព្រេងខ្មែរ ៖ មាន​ភិក្ខុ​មួយ​អង្គ​គង់​នៅ​វត្ត មាន​កូន​សិស្ស​តែ​ម្នាក់​ឈ្មោះ​អា​ផ្លូញ ។ អា​ផ្លូញ​ខិល​ណាស់ គ្រូ​ល្ងង់​ណាស់ ឆោត​ច្រើន គ្មាន​ឧបាសក​ណា​រាប់​អាន​យក​ចង្ហាន់​ស្លា​បារី ទៅ​ប្រគេន​ឬ​និមន្ដ​ឆាន់​ផ្ទះ​ដល់​ម្ដង​ឡើយ លោក​នោះ​ក្រ​លំបាក​ពន់​ពេក​តែ​លោក​មាន​ដំរី​មួយ ។ ថ្ងៃ​មួយ​លោក​ នោះ​ពិចារណា​ថា “សព្វ​ថ្ងៃ​នេះ​គ្មាន​ឧបាសក ឧបាសិកា​គេ​ប្រគេន​វត្ថុ​អ្វី​ឆាន់​សោះ ហើយ​ដូច្នេះ​គួរ​អញ​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុក​ឆាន់​កុំ​ឲ្យ​លំបាក” ។ គិត​ដូច្នោះ​ហើយ​ក៏​ប្រាប់​កូន​សិស្ស​ថា “អា​ផ្លូញ​ឯង​ចាប់​ដំរី​មក ហើយ​ឯង​ទៅ​ផ្សារ​នឹង​អញ​រក​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុកឆាន់” ។ កូន​សិស្ស​ទៅ​ចាប់​ដំរី​បាន​មក គ្រូ​និង​សិស្ស​ក៏​ឡើង​ជិះ​ដំរី​ទៅ​ផ្សារ ។ លុះ​ទៅ​ដល់​គ្រូ​ប្រាប់​សិស្ស​ថា “ឯង​ទិញ​វត្ថុ​អ្វី​ដែល​ទុក​បាន​យូរ​មិន​ខូច” ។ អា​ផ្លូញ​ជា​សិស្ស​ក៏​ទិញ​អំបិល​មួយ​ច្រក​ការុង​ស្រេច ។ គ្រូ​ឃើញ​សួរ​ថា “ហេតុ​ដូចម្ដេច​ក៏​ឯង​ទិញ​តែ​អំបិល មិន​ទិញ​ត្រី​ឆ្អើរ ត្រី​ងៀត​ផង ?” ។ កូន​សិស្ស​ទូ​លថា “អំបិល​ទុក​បាន​យូរ មិន​ចេះ​ខូច បាន​ជា​ខ្ញុំ​ព្រះ​ករុណា​ទិញ” ។ គ្រូ​ឆោត​ល្ងង់​ណាស់​ក៏​ស្ងៀម ។ គ្រូ ​ឡើង​បរ​ដំរី​មក​វិញ សិស្ស​រែក​អំបិល​ដើរ​ពី​ក្រោយ ដល់​ពាក់​កណ្ដាល​ផ្លូវ​គ្រូ​មើល​ទៅ​សិស្ស ឮ​សូរ​ដង​រែក​ដូច​ជា​ស្រួល​ក៏​សួរ​ថា …

អានបន្ត »

រឿងចចក – រឿងព្រេងខ្មែរ

រឿងចចក – រឿងព្រេងខ្មែរ

រឿងចចក – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានចចកត្រោសធំមួយ។ ដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ ត្រីស៊ី។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រីកំពឹស បង្កងក្តាមជាច្រើនណាស់ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថៃ្ងនេះអញមានលាភធំ ណាស់ ជាលាភចំែឡកជាងសព្វថៃ្ង»។ ឯកំពឹសមានប្រាជ្ញាលឺចចកថា​ដូចេ្នះហើយ ក៏និយាយលួងលោម ចចកថា «យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុនែ្តយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងប្រឡាក់ភក់ ដូចេ្នះមិនធ្ងាញ់ពិសាទេ»។ ចចកធ្លើយថា «ធើ្វដូចមេ្តចនឹងឆ្ងាញ់ពិសា?» កំពឹសថា «ត្រូវបងចចកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ីទើបឆ្ងាញ់ពិសា»។ ចចកថា «ធើ្វដូចមេ្តចនឺងយកទៅលាងទឹកបានបើច្រើនដល់មេ្លះ?» កំពឹសថា «បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឲ្យ បងឯងបានស្រួលប៉ុនែ្តត្រូវបងឯងតាមខ្ញុំ» ចចកឆ្លើយថា «បងឯងធ្វើដូចមេ្តចក៏ខ្ញុំតាមទាំងអស់» កំពឹសថា «បើដូចេ្នះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឺងបានតោងខាំរោមបងឯង​ បងនាំយើងទៅរកស្ទឹងបឹងបួរ ឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះ» ឯចចក ជាសត្វល្មោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស កំពឹស នឹងត្រីបបួលគ្នា តោងរោមចចកទៅ។ លុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រី និងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថា «បងចចកឯង …

អានបន្ត »

រឿងចោរចិត្តជា – រឿងព្រេងខ្មែរ

រឿងចោរចិត្តជា – រឿងព្រេងខ្មែរ

រឿងចោរចិត្តជា – រឿងព្រេងខ្មែរ ៖ កាលនេះមានក្មេងប្រុសម្នាក់នៅស្រុកមួយ អ្នកស្រុកគេហៅថាចោរចិត្តចិត្តជា។ លុះក្មេងនោះចំរើនធំឡើង ឪពុកស្លាប់ទៅនៅតែម្ដាយ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់​កាលណា វាតែងដើររកលួចទ្រព្យសម្បត្តិទាំងពួង។ មាតាទូន្មានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាម ទើបមាតាយកទៅអោយនៅវត្តរៀនអក្សរ។ ចៅនោះក៏មិនខំរៀនសូត្រឡើយ ប្រព្រឹត្តិដើរតែ លួចទ្រព្យគេយកមកចិញ្ចឹមមាតា និង អាត្មា។ គ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់។ ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោង អោយសេនាបតីនាហ្មឺនសព្វមុខមន្រ្ដីចូលគាល់ ទ្រង់មានព្រះឱង្ការថា «មានខែត្រមួយនៅទំនេរ ពុំទាន់មានឈ្មោះណាទៅឈររក្សា បើអ្នកណាយកប្រាក់ ៤០កហាបន: មកដាក់ឃ្លាំង យើងនឹងអោយទៅឈរជាចៅហ្វាយស្រុករក្សាខែត្រនោះ»។ ស្ដេចក៏យាងចូលព្រះបរមរាជវាំងវិញ ។ គ្រានោះមន្រ្ដីតូចម្នាក់វិលមកផ្ទះ ដេកកើតទុក្ខចង់ធ្វើចៅហ្វាយស្រុកពន់ពេក។ លុះដល់វេលាយប់ចូលដំនេកនិយាយនឹង ភរិយាថា «នាងអើយឥលូវនេះស្ដេចមានព្រះរាជឱង្ការថា បើឈ្មោះណាមានប្រាក់៤០កហាបនៈ ថ្វាយព្រះអង្គដាក់ឃ្លាំង ទ្រង់អោយធ្វើចៅហ្វាយស្រុករក្សាខេត្រមួយដែលទំនេរ» ភរិយាឆ្លើយថា «អ្នកអើយ! ចិត្តខ្ញុំចង់អោយអ្នកធ្វើចៅហ្វាយស្រុកណាស់ តែសព្វថ្ងៃយើងក្រីក្រតោកយ៉ាកពេក នឹងរកប្រាក់ថ្វាយស្ដេចពុំបានទេ» និយាយហើយបន់ទេវតាថា «សូមទេវតាជួយខ្ញុំអោយបានប្រាក់ ៤០កហាបនៈ ថ្វាយស្ដេច ខ្ញុំនឹងបានធ្វើចៅ​ហ្វាយស្រុកគ្រានោះ »។ ពេលនោះអាចោរចិត្តជា …

អានបន្ត »

រឿងចៅសុក្រនិងចៅសៅរ៍ – រឿងព្រេងខ្មែរ

រឿងចៅសុក្រនិងចៅសៅរ៍ – រឿងព្រេងខ្មែរ

រឿងចៅសុក្រនិងចៅសៅរ៍ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានមានបុរស2នាក់សំឡាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្ត មួយជាមួយគ្នា។ បួសយូរបន្តិចក៏សឹកមកវិញ ហើយក៏ជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា “បើអ្នកណាក្រត្រូវ ជួយគ្នា ” ហើយបុរសទាំងពីនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីទៃពីគ្នា។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន។ ឯចៅសៅរ៍ល្ងង់ខ្លៅ​ក្រលំបាកហើយ​ប្រពន្ធមានសហាយផង។ ចៅសុក្រដឹងថាប្រពន្ធចៅសៅរ៍មានសហាយ ហើយ ក្រលំបាកដូច្នោះ ទៅសួរចៅសៅរ៍ ទៅដល់ឃើញចៅសៅរ៍ក្រលំបាកមែន ក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយ ថា “ត្រូវឯងតាមពាក្យអញ” ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ។ ចៅសុក្រក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើក្តារ មឈូសលក់។ ចៅសៅរ៍តាមពាក្យចៅសុក្រក៏ព្រមទៅជាមួយគ្នា។ ឯកូនសេដ្ធី​ដែលមានសហាយនឹងនាងប៉ិចជាប្រពន្ធ ចៅសៅរ៍ឃើញចៅសៅរ៍មិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលមកផ្ទះវិញ។ ចៅសុក្រនិងចៅសៅរ៍ ធ្វើបានក្តារមឈូសមួយ ក៏យកមក​ដាក់ក្នុងផ្ទះហើយទៅធ្វើក្តារមឈូសទៀត។ កូនសេដ្ធីក៏ទៅដេកនឹងនាងប៉ិចទៀត។ ដល់ពាក់កណ្តាលផ្លូវអាធ្រាតចៅសុក្រ និង ចៅសៅរ៍មកផ្ទះវិញ ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅ ប្រពន្ធចៅសៅរ៍ឲ្យបើកទ្វារ។ ឯកូនសេដ្ធីក៏ភិតភ័យរត់ពុំរួច នាងប៉ិចឲ្យសហាយចូលដេកក្នុងក្តារមឈូស ហើយទៅ បើកទ្វារឲ្យចៅសុក្រ ចៅសៅរ៍ចូលទៅក្នុងផ្ទះ។ …

អានបន្ត »