Wednesday , December 25 2024

សុភាសិតអធិប្បាយ

សុភាសិតអធិប្បាយ គឺការប្រមូលផ្តុំដោយ សុភាសិត​ខ្មែរ​ ដោយអមមកជាមួយការ អធិប្បាយ ពន្យល់ ក្បោះក្បាយលំអិតអំពី អត្ថន័យ ទូទៅរបស់ សុភាសិត ។

គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ – សុភាសិតខ្មែរអធិប្បាយ

គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ ៖ ទង្វើ​មិន​ចេះ​ប្រមាណ និង​ទង្វើ​ប្រចាំ​គ្នា ។ អត្ថាធិប្បាយ គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ អត្ថានុរូប គ្នា​ច្រើន​ក្នុង​ពេល​នេះ លោក​សំដៅ​យក​ចំនួន​ប្រមាណ​៤‑៥​នាក់​ប៉ុណ្ណោះ ។ អន្សម​មួយ​ឆ្នាំង អ្នក​ស្ងោរ​៤‑៥​នាក់ ម្នាក់​ដាក់​អុស​ម្ដង ម្នាក់​ទៀត​ថែម​អុស​ម្ដង ដោយ​ឥត​ចេះ​ប្រមាណ​គ្នា រួច​ដុត​ភ្លើង​ស្ងោរ​គ្រប់​តែ​គ្នា​ទៅ អន្សម​ក៏​ខ្លោច​អស់ ទទួល​ទាន​មិន​កើត ។ ឯ​គ្នា​ដូច​ស្រមោច គឺ​គ្នា​ច្រើន​ពេក ។ កាលណា​គ្នា​ច្រើន​យ៉ាង​នេះ រមែង​តែង​ប្រចាំ​គ្នា ម្នាក់​ប្រចាំ​ម្នាក់ ម្នាក់​ប្រចាំ​ម្នាក់ ភ្លើង​ក៏​រលត់​អស់​ទៅ ។ អន្សម​ក៏​ឆៅ ទទួល​ទាន​មិន​កើត​ដូច​គ្នា ។ អត្ថប្បដិរូប នៅ​ក្នុង​ករណី​ពិភាក្សា​គ្នា​ពី​បញ្ហា​អ្វី​មួយ បើ​មាន​គ្នា​៤‑៥​នាក់ ពុំ​ងាយ​មូល​មតិ​គ្នា​ទេ ។ ម្នាក់​យល់​ថា​យ៉ាង​នេះ ម្នាក់​ទៀត​យល់​ថា​យ៉ាង​នោះ យោបល់​ចេះ​តែ​ខ្វែង​គ្នា​រហូត ។ ម្នាក់ៗ​ចេះ​តែ​យល់​ថា​យោបល់​ខ្លួន​ត្រូវ​ជាង ប្រសើរ​ជាង ល្អ​ជាង ។ …

អានបន្ត »

គេខុសកុំអាលអរ គេសាទរកុំអាលអួត – សុភាសិតខ្មែរអធិប្បាយ

គេខុសកុំអាលអរ គេសាទរកុំអាលអួត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គេខុសកុំអាលអរ គេសាទរកុំអាលអួត ៖ ត្រូវ​តាំង​ចិត្ត​ជា​ឧបេក្ខា មិន​ញោច​អារម្មណ៍​ចុះ​ឡើង ។ អត្ថាធិប្បាយ គេខុសកុំអាលអរ គេសាទរកុំអាលអួត ក្នុង​ន័យ​នេះ លោក​ឲ្យ​មនុស្ស​ប្រកាន់​ចិត្ត​ជា​ឧបេក្ខា គឺ​ស្ថិត​នៅ​ជា​កណ្ដាល ស្មើៗ អារម្មណ៍​នឹង​ធឹង មិន​លោត​ចុះ​លោត​ឡើង ។ ដូចជា ៖ បើ​ឃើញ​គេ​ដល់​នូវ​ក្ដី​អន្តរាយ​ដោយ​ប្រការ​ណា​នីមួយ ឬ​ធ្វើ​អ្វី​ដែល​ជា​កំហុស ទោះ​ជា​គូ​សត្រូវ​ក៏​ដោយ លោក​ប្រាប់​ថា កុំ​សាធុ កុំ​ទះ​ដៃ កុំ​ផ្ដន្ទា​ថែម កុំ​អាល​អរ​នឹង​កំហុស​របស់​គេ ។ ព្រោះ​កំហុស​តែង​រេ​ចុះ​រេ​ឡើង គ្មាន​អ្នកណា​ជៀស​រួច​ទេ គ្រាន់​តែ​មុន និង​ក្រោយ​ប៉ុណ្ណោះ ។ បើ​មាន​គេ​សាទរ គឺ​គេ​អបអរ​ពោល​សរសើរ​គុណសម្បត្តិ​ឯង លោក​ប្រាប់​ថា កុំ​ឲ្យ​ឡើង​ជោរ ឡើង​អំនួត​ក្អេងក្អាង​ថា ឯង​គ្រាន់​បើ​ឲ្យ​សោះ ព្រោះ​ពាក្យ​សរសើរ និង​ពាក្យ​និន្ទា​នៅ​ជិត​គ្នា​ណាស់ ។ ម្ដង​គេ​ថា​ល្អ ម្ដង​គេ​ថា​អាក្រក់ ។ ព្រោះ​លោកធម៌​ដែល​ព្រះបរមគ្រូ​បាន​ត្រាស់​សម្ដែង​មក​ថា វា​ជា​គូៗ​គ្នា ដូចជា …

អានបន្ត »

គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ – សុភាសិតខ្មែរអធិប្បាយ

គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ ៖ អ្នក​មាន​ចំណុច​ខ្សោយ តែង​រសើប​នឹង​សម្ដី​គេ ។ អត្ថាធិប្បាយ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ អត្ថានុរូប គោ​ដែល​មាន​ដំបៅ​លើ​ខ្នង កាល​ណា​ឃើញ​ក្អែក​ហើរ​រំលង​ពី​លើ តែង​លើក​កន្ទុយ​គ្រវាស​ចុះ​ឡើង​ពី​លើ​ខ្នង ដើម្បី​ការពារ​ខ្លួន ដោយ​ខ្លាច​ក្អែក​ចុះ​ចឹក​ដំបៅ ។ តែ​តាម​ពិត ក្អែក​ឥត​ដឹង​អ្វី​ពី​គោ​ទេ គឺ​វា​ហើរ​តាម​ធម្មតា​របស់​វា ។ អត្ថប្បដិរូប មនុស្ស​មាន​ចំណុច​ខ្សោយ ដូចជា ធ្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ មាន​លួច ប្លន់​គេ​ជាដើម ។ កាលណា​ឮ​គេ​និយាយ​ពី​ចោរកម្ម​កើត​នៅ​ទីណា មនុស្ស​នោះ​តែង​តែ​ផ្អើលៗ រសើប​គូទ​នៅ​ពុំ​សុខ​ទេ ។ ព្រោះ​អារម្មណ៍​គេ​ចេះ​តែ​នឹក​បារម្ភ​ខ្លាច​គេ​និយាយ​ដៀមដាម​ឲ្យ​ខ្លួន ជួនកាល​ដោយ​រអៀស​ខ្លួន​ខ្លាំង​ពេក ក៏​ក្រោក​ដើរ​ចេញ​បាត់​ទៅ ។ ជួន​គេ​មិន​អាច​ដើរ​ចេញ​បាន ក៏​ខំ​នឹក​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​និយាយ​ការពារ​ខ្លួន ។ តែ​តាម​ពិត​អ្នក​និយាយ​គឺ​និយាយ​ដោយ​ត្រង់​ទេ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោលឿនសឹកក ស្រីល្អសឹកគូទ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

គោលឿនសឹកក ស្រីល្អសឹកគូទ – សុភាសិតខ្មែរអធិប្បាយ

គោលឿនសឹកក ស្រីល្អសឹកគូទ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោលឿនសឹកក ស្រីល្អសឹកគូទ ៖ អ្វី​ដែល​គេ​ត្រូវការ​ញឹកញាប់ តែ​តែ​សឹក​រេចរឹល ។ អត្ថាធិប្បាយ គោលឿនសឹកក ស្រីល្អសឹកគូទ គោលឿនសឹកក កាល​ណា​គេ​ឃើញ​ក​គោ​ណា​សឹក​ក្រិន គេ​ដឹង​ថា គោ​នោះ​លឿន ដោយសារ​គេ​ទឹម​វា​ញឹក​ញាប់ ទើប​ក​វា​ឡើង​ក្រិន​អស់ ។ ស្រីល្អសឹកគូទ ការ​ពិត​ហើយ ស្រី​ណា​ដែល​មាន​រូប​សម្ផស្ស​ឆោម​លោម​ពណ៌​ល្អ​ស្អាត គឺ​ជា​ប្រាថ្នា​របស់​ផង​ទាំង​ឡាយ ។ ជាពិសេស​ចំពោះ​បុរស​អភិជន ។ ដោយសារ​រូប​សម្ផស្ស​ស្រស់​ស្អាត​ក៏​ជា​គ្រោះ​ថ្នាក់​មួយ​ដែរ ។ ព្រោះ​អ្នក​ដែល​មាន​លទ្ធភាព គេ​ហ៊ាន​ចំណាយ​ធនធាន​ដើម្បី​រូប​នាង ។ កាល​បើ​ចៀស​មិន​ផុត នាង​ក៏​ធ្លាក់​ក្នុង​អន្ទាក់​ប្រាក់ ។ រួច​ពី​អន្ទាក់​មួយ​ចូល​ទៅ​អន្ទាក់​មួយ​ទៀត​ជា​បន្ត​បន្ទាប់​គ្នា ។ អ្វី​ក៏​ដោយ កាលណា​គេ​ត្រូវការ​ប្រើប្រាស់​ច្រើន រមែង​តែងតែ​សឹក​រេច​រឹល ត្រង់​នេះ​ត្រង់​នោះ​ជា​មិន​ខាន ។ នេះ​ជា​បំណង​របស់​ន័យ​ដើម​សុភាសិត ។ ឥឡូវ​នេះ ដើម្បី​កុំ​ឲ្យ​អាក្រក់​ស្ដាប់​ពេក គេ​ប្រែ​សេចក្ដី​ថា «សឹក​គូទ​សំពត់» ទៅ​វិញ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោមួយក៏យប់ …

អានបន្ត »

គោមួយក៏យប់ គោដប់ក៏យប់ – សុភាសិតខ្មែរអធិប្បាយ

គោមួយក៏យប់ គោដប់ក៏យប់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោមួយក៏យប់ គោដប់ក៏យប់ ៖ ការ​រក​ភាព​រីកចម្រើន​ក្នុង​ពេល​តែ​មួយ ។ អត្ថាធិប្បាយ គោមួយក៏យប់ គោដប់ក៏យប់ អត្ថានុរូប អ្នក​កង្វាល​ម្នាក់​ឃ្វាល​គោ​១​ក្បាល​តាំង​ពី​ព្រឹក​ដល់​ល្ងាច ។ ប្រសិន​បើ​គេ​ឃ្វាល​គោ​១០​ក្បាល ក៏​តាំង​ពី​ព្រឹក​ដល់​ល្ងាច​ដូច​គ្នា ។ ដូច្នេះ​គេ​គួរ​តែ​ឃ្វាល​គោ​១០​ក្បាល​តែ​ម្ដង​ទៅ​វា​បាន​ចំណេញ​ច្រើន​ជាង ព្រោះ​គោ​១​ក៏​យប់ គោ​១០​ក៏​យប់​ដែរ ។ អត្ថប្បដិរូប មុខ​របរ​រក​ស៊ី បើ​គេ​លក់​របស់​១​មុខ​បាន​ក្នុង​មួយ​ថ្ងៃ គេ​គួរ​តែ​លក់​ឲ្យ​បាន​១០​មុខ ព្រោះ​បាន​ផល​ចំណេញ​ច្រើន​ជាង​មួយ​មុខ ដោយ​ប្រើ​ពេល​តែ​មួយ​ថ្ងៃ​ដូច​គ្នា ។ ឧទាហរណ៍ ៖ អ្នកលក់​ផ្លែឈើ​ម្នាក់ អង្គុយ​លក់​ផ្លែក្រូច​មួយ​កញ្ជើ​តាំង​ពី​ព្រឹក​ដល់​ល្ងាច ។ ដូច្នេះ គេ​គួរ​លក់​ផ្លែ​ទៀប ល្មុត ល្ហុង ។ល។ ឲ្យ​បាន​១០​មុខ​ទៀត ។ អ្នកលក់​គ្រឿង​ទេស​ម្នាក់ លក់​ឥវ៉ាន់​ច្រើន​មុខ ។ គេ​ចំណេញ​មួយ​មុខ​បន្តិច​មែន តែ​ច្រើន​មុខ​ទៅ​គេ​បាន​ចំណេញ​ច្រើន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គ្មានទីណាប្រសើរជាងផ្ទះយើងទេ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

គ្មានទីណាប្រសើរជាងផ្ទះយើងទេ – សុភាសិតខ្មែរអធិប្បាយ

គ្មានទីណាប្រសើរជាងផ្ទះយើងទេ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  គ្មានទីណាប្រសើរជាងផ្ទះយើងទេ ៖ អ្វី​ដែល​ជា​កម្មសិទ្ធ​របស់​យើង​ប្រសើរ​ជាង​របស់​គេ ។ អត្ថាធិប្បាយ គ្មានទីណាប្រសើរជាងផ្ទះយើងទេ ប្រាសាទ វិមាន ភូមិគ្រឹះ ដ៏​ស្កឹមស្កៃ ជា​កម្មសិទ្ធ​របស់​គេ​ក៏​នៅ​តែ​ចាញ់​ខ្ទម​កំព្រួក​របស់​យើង​ដែរ ។ ព្រោះ​វិមាន​អស់​ទាំង​នោះ យើង​មិន​អាច​ទៅ​ស្នាក់​នៅ ឬ​ទៅ​ជ្រក​ភ្លៀង​ម្ដងម្កាល​បាន​ទេ ។ ម្យ៉ាងទៀត បើ​មាន​បង​ប្អូន​ជា​គហបតី ហៅ​យើង​ឲ្យ​ទៅ​នៅ​លេង​បួន​ដប់​ថ្ងៃ ។ គេ​ផ្គត់​ផ្គង់​បាយ​ទឹក​គ្មាន​ឲ្យ​ខ្វះ​អ្វី ។ យើង​មិន​អាច​នៅ​ឲ្យ​គ្រប់​ដប់​ថ្ងៃ​បាន​ដែរ ។ ផ្ទះ​គេ​ស្អាត​ឥត​ខ្ចោះ ប៉ុន្តែ​បើ​យើង​នៅ​យូរ យើង​រឹត​តែ​ធុញ​ថប់​ក្នុង​អារម្មណ៍​ខ្លាំង​ជានិច្ច​ដែរ ។ ព្រោះ​ផ្ទះ​គេ​មិន​មែន​ជា​ផ្ទះ​របស់​យើង​ទេ ។ ផ្ទះ​គេ​ស្អាត​ពេក ឥវ៉ាន់​ប្រើប្រាស់​ទំនើប​ទាន់​សម័យ តែ​យើង​មិន​ហ៊ាន​កាន់ ឬ​ប៉ះពាល់​ឲ្យ​ពេញ​ដៃ​ជើង​ឡើយ ។ ដូច្នេះ ទីកន្លែង​ណា​ឲ្យ​តែ​របស់​គេ ទោះបី​ជា​ល្អ​ប្រណីត​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មិន​ប្រសើរ​ជាង​ខ្ទម​កំព្រួក​របស់​យើង​ដែរ ។ ព្រោះ​ខ្ទម​របស់​យើង ទោះ​យើង​ចង់​ដេក ដើរ ឈរ អង្គុយ គ្រប់​ឥរិយាបថ ក៏​គ្មាន​ខ្លាច​ក្រែង​ចិត្ត​អ្នកណា …

អានបន្ត »

គ្រូទាយ ម្តាយថា – សុភាសិតខ្មែរអធិប្បាយ

គ្រូទាយ ម្តាយថា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រូទាយ ម្តាយថា ៖ ទំនាយ​គ្រូ និង​តំហា​របស់​អ្នក​ម្ដាយ​មាន​ភាព​ប្រាកដ​និយម ។ អត្ថាធិប្បាយ គ្រូទាយ ម្តាយថា គ្រូទាយ គ្រូ​នៅ​ទី​នេះ លោក​សំដៅ​យក​គ្រូ​បង្រៀន​អក្សរ លេខ នព្វន្ត ។ មិន​មែន​គ្រូ​ទស្សន៍​ទាយ​ជោគ​ជតា​រាសី​ទេ ។ គ្រូ​បង្រៀន​តែង​ស្គាល់​ច្បាស់​នូវ​អត្តចរិត​សិស្ស តាម​រយៈ​សកម្មភាព​សិក្សា​របស់​សិស្ស​គ្រប់ៗ​គ្នា ។ ព្រោះ​ការ​បង្រៀន​របស់​គ្រូ ប្រកប​ដោយ​និយាម​គរុកោសល្យ បូក​ផ្សំ​នឹង​ចិត្ត​សាស្ត្រ​ផង​នោះ ធ្វើ​ឲ្យ​គ្រូ​ឆាប់​ចាប់​បាន​នូវ​និស្ស័យ​របស់​សិស្ស​ដោយ​ច្បាស់​ប្រាកដ​ណាស់ ។ អាស្រ័យ​ហេតុ​នេះ គ្រូ​អាច​មើល​ឃើញ​នូវ​វាសនាកម្ម អនាគត​របស់​សិស្ស​ម្នាក់ៗ​ថា ជា​យ៉ាង​ណា​បាន​តាម​រយៈ​អត្តចរិត និង​សកម្មភាព​សិក្សា ។ ដូចនេះ​គ្រូ​អាច​ទាយ​ថា សិស្ស​នេះ​ទៅ​ថ្ងៃ​មុខ​នឹង​ក្លាយ​ទៅ​ជា​អ្នកប្រាជ្ញ ឬ​កវី បណ្ឌិត ឬ​ក៏​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ បាន​យ៉ាង​ច្បាស់​លាស់​ល្អ​ណាស់ ។ ដូច្នេះ កូន​សិស្ស​ណា​ដែល​គ្រូទាយ​ថា យ៉ាង​ម៉េច​ហើយ ពុំ​សូវ​ឃើញ​ខុស​ទេ ។ ម្តាយថា ព្រះពុទ្ធដីកា​ត្រាស់​ថា ម្ដាយ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ខ្លួន និង​ជា​បុព្វាចារ្យ​គឺ​គ្រូ​ដើម …

អានបន្ត »

គ្រូកាច សិស្សខូច – សុភាសិតខ្មែរអធិប្បាយ

គ្រូកាច សិស្សខូច – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រូកាច សិស្សខូច ៖ កំណាច​ខុស​បែប​បទ​នាំ​ឲ្យ​សិស្ស​ខូច ។ អត្ថាធិប្បាយ គ្រូកាច សិស្សខូច កាល​ពី​សម័យ​មុន​យូរ​បន្តិច​ហើយ គ្រូ​បង្រៀន​មិន​ថា ព្រះសង្ឃ ឬ​គ្រហស្ថ​ទេ តែង​កាចៗ​ខ្លាំង​សម្បើម ។ ក្នុង​ជំនាន់​នោះ សិស្ស​ខ្លាច​គ្រូ​ជាង​ឪពុក​ម្ដាយ​ទៅ​ទៀត ។ ឪពុក​ម្ដាយ​ខ្លះ​យក​កូន​ទៅ​ផ្ញើ​នឹង​ព្រះសង្ឃ ឬ​លោក​គ្រូ​ឲ្យ​នៅ​រៀន​តែង​និយាយ​ថា «សូម​ផ្ញើ​កូន​ឲ្យ​រៀន​សូត្រ​ផង ដោយ​សុំ​តែ​ភ្នែក និង​ឆ្អឹង​ទេ» ក្នុង​ន័យ​នេះ​គឺ​សុំ​ឲ្យ​វាយ​យ៉ាង​ណា​កុំ​ឲ្យ​ខ្វាក់​ភ្នែក និង​បាក់​ឆ្អឹង ។ ម៉្លោះ​ហើយ គ្រូ​វាយ​សំពង​តាម​ចិត្ត ។ សិស្ស​ខ្លះ​មិន​ហ៊ាន​ទាំង​មើល​មុខ​គ្រូ​ចំ​ផង ។ សិស្ស​ណា​មាន​ប្រាជ្ញា រៀន​ឆាប់​ចេះ​ឆាប់​យល់​ពុំ​សូវ​ត្រូវ​រំពាត់​ទេ ។ សិស្ស​ណា​អាប់​ប្រាជ្ញា រៀន​ខ្សោយ គ្រូ​វាយ​សំពង​ឥត​ប្រណី ។ ដោយ​កំណាច និង​គ្រូ​ខ្វះ​គរុកោសល្យ​ផង​នោះ សិស្ស​ក៏​បែក​ប្រាជ្ញា​ខូច ។ គេ​រក​មធ្យោបាយ​ភូត​ភរ​កុហក​គ្រូ​ថា ថ្ងៃ​នេះ​ចុកពោះ​ណាស់​រៀន​មិន​កើត​ទេ ។ ខ្លះ​ថា​ឪពុក​ម្ដាយ​ឈឺ ។ ខ្លះ​ខ្លាច​គ្រូ​ពេក​រត់​ចោល​សាលា​តែ​ម្ដង …

អានបន្ត »

គិតរួច សឹមគូរ – សុភាសិតខ្មែរអធិប្បាយ

គិតរួច សឹមគូរ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គិតរួច សឹមគូរ ៖ មុន​ធ្វើ​អ្វី​មួយ តោង​ធ្វើ​គំរោង​សិន ។ អត្ថាធិប្បាយ គិតរួច សឹមគូរ កិច្ចការ​អ្វី​ក៏​ដោយ​មុន​នឹង​ចាប់​ធ្វើ គេ​តោង​ពិចារណា​ជា​មុន ថា​តើ​ត្រូវ​ធ្វើ​អ្វី ? ធ្វើ​យ៉ាង​ម៉េច ? ធ្វើ​បាន​ឬ​ទេ ? ធ្វើ​កើត​ឬ​ទេ ? មាន​សម្ភារៈ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ? … បើ​គេ​ធ្វើ​គម្រោង​នោះ​មិន​ចេញ កិច្ចការ​នោះ​ក៏​មិន​ចេញ​ជា​រូប​រាង​ដែរ ។ កាល​ណា​គេ​គិត​ពិចារណា​ឃើញ​ថា សម​ស្រប​ហើយ ទើប​គេ​ធ្វើ​គម្រោង (ប្លង់) រួច ទើប​គេ​ចាប់​ធ្វើ​កិច្ចការ​នោះ ។ បើ​គេ​ធ្វើ​អ្វី​ដោយ​ឥត​បាន​គិតគូរ​ជាមុន ក៏​មិន​ខុស​ពី​មនុស្ស​ម្នាក់​ដែល​ចេះ​តែ​ដើរ​ទៅ​មុខ​ដោយ​ឥត​មាន​គោលដៅ​ថា ត្រូវ​ទៅ​ណា​ទិស​ណា​ដូច្នោះ​ដែរ ។ ហេតុ​នេះ​ហើយ បាន​ជា​លោក​ប្រើ​ពាក្យ «គិតគូរ» គឺ​គិត​រួច​ទើប​គូរ​នៅ​ជាប់​គ្នា​ជា​រហូត​មក ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ

គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ ៖ អំពើ​អាក្រក់​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អំពើ​ល្អ ។ អត្ថាធិប្បាយ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ បុគ្គល​ម្នាក់ៗ​ខំប្រឹង​សន្សំ​ប្រាក់​បន្តិច​ម្ដងៗ គេ​ត្រូវ​ប្រើ​ពេល​យ៉ាង​យូរ​ណាស់​ទម្រាំ​សាង​សង់​ជា​ផ្ទះ​មួយ​ខ្នង​បាន ។ ប៉ុន្តែ​បើ​មាន​អគ្គីភ័យ​ឆាប​ឆេះ ផ្ទះ​នោះ​ក៏​អន្តរាយ​រលាយ​សូន្យ​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី​បំផុត ។ ដូច្នេះ ការ​សាងសង់ ឬ​សន្សំ​នូវ​អំពី​ល្អ គេ​ត្រូវ​ប្រើ​ពេល​យូរ​ដូច​គ្នា ។ ប៉ុន្តែ គុណសម្បត្តិ​យ៉ាង​ធំ​នេះ បើ​មាន​គុណវិបត្តិ​មួយ​ជ្រៀត​ចូល​ទៅ វា​នឹង​ធ្វើ​ឲ្យ​រលាយ​គុណសម្បត្តិ​នោះ​អស់​រលីង​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី​បំផុត​ដែរ ។ ប្រៀប​ដូច​តំណក់​ទឹក​ពណ៌​ខ្មៅ​មួយ​តំណក់​សម្រក់​ចូល​ក្នុង​ទឹក​ថ្លា​កន្លះ​កែវ ទឹក​ថ្លា​នោះ​ក៏​ស្រអាប់​ភ្លាម ។ ករណី​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ អំពើ​ល្អ​ទោះបី​ជា​មាន​ច្រើន​ដល់​ម្ល៉ា ក៏​ចាញ់​អំពើ​អាក្រក់​ដែល​មាន​តែ​បន្តិច​បន្តួច​ដែរ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »